ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៩ខែធ្នូនេះបានអញ្ជើញក្នុង ពិធីប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូនាពេលនេះ។
លោកអគ្គលេខាធិការ(គ.ល.ក.) បានចាត់ទុកថា ពិធីប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូនាថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីបើកទំព័រ ថ្មីមួយទៀតបង្ហាញឱ្យឃើញពីការចូលរួមអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធរបស់ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ និងបុគ្គលិកពិសេសដែលបាន និងកំពុងបម្រើការនៅក្នុងកាស៊ីណូទាំងអស់។
បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ វិស័យល្បែងពាណិជ្ជកម្មត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុតដោយច្បាប់ ក្នុងនោះការផ្តល់អាជ្ញាបណ្ណកាស៊ីណូ មិនត្រឹមតែសម្រាប់អ្នកវិនិយោគមានធនធានហិរញ្ញវត្ថុ ប៉ុណ្ណោះទេ គឺតម្រូវឱ្យមានទាំងគុណវុឌ្ឍគ្រប់គ្រាន់ថែមទៀតទើបអាចទទួលបានអាជ្ញាបណ្ណសម្រាប់ ប្រតិបត្តិការកាស៊ីណូពី គ.ល.ក.។
ជាងនេះទៀតអគ្គលេខាធិការ(គ.ល.ក.) លើកឡើងថា រាល់ប្រភេទល្បែង ឧបករណ៍ និង/ឬកម្មវិធីល្បែង ដែលអាចដាក់ដំណើរការអាជីវកម្មបានលុះត្រាតែ ប្រភេទល្បែង និងឧបករណ៍ទាំងនោះត្រូវនាំចូល ដោយក្រុមហ៊ុនដែលមានការទទួលស្គាល់ពី គ.ល.ក.។
លើសពីនេះទៀត បុគ្គលិកសំខាន់ៗដែល អាចបម្រើការដោយស្របច្បាប់នៅក្នុងកាស៊ីណូបានលុះត្រាតែបុគ្គលិកទាំងនោះមានអាជ្ញាបណ្ណ បុគ្គលិកពិសេសកាស៊ីណូពី គ.ល.ក.។ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបុគ្គលិកពិសេសកាស៊ីណូ ខ្ញុំសូមដកស្រង់ និងគូសរំលេចនូវខ្លឹមសារច្បាប់ពាក់ព័ន្ធសំខាន់ៗដូចខាងក្រោម៖
ទី១. អនុលោមតាមមាត្រា៤៦ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កំណត់ថា “រូបវន្តបុគ្គលមិនត្រូវអនុវត្ត ឬបំពេញមុខងារណាមួយនៃមុខងារបុគ្គលិកពិសេសឡើយ លើកលែងតែមានអាជ្ញាបណ្ណបុគ្គលិកពិសេស អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ អ្នកកាន់កាប់ អាជ្ញាបណ្ណបុគ្គលិកពិសេសម្នាក់ៗត្រូវអនុវត្តតែមុខងារ ដែលបានបញ្ជាក់នៅក្នុងអាជ្ញាបណ្ណបុគ្គលិក ពិសេសរបស់ខ្លួនតែប៉ុណ្ណោះ”។
ទី២. មាត្រា៥៣ កថាខណ្ឌទី២ ចែងថា “បុគ្គលិកពិសេសរបស់ប្រតិបត្តិករល្បែងពាណិជ្ជកម្ម មួយ មិនអាចជាភាគហ៊ុនិកមានគុណវុឌ្ឍ ឬជាបុគ្គលិកពិសេសរបស់ប្រតិបត្តិករល្បែងពាណិជ្ជកម្ម ផ្សេងទៀត ឬរបស់កម្មសិទ្ធិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ឬកម្មសិទ្ធិករកាស៊ីណូ ឬរបស់ អ្នកគ្រប់គ្រងកាស៊ីណូ ឬរបស់ភាគីពាក់ព័ន្ធណាមួយដោយផ្ទាល់ឬដោយប្រយោលឡើយ”។
ទី៣. មាត្រា៧៤ កថាខណ្ឌទី២ ចំណុច (គ) ចែងថា “ប្រតិបត្តិករល្បែងពាណិជ្ជកម្មមិនត្រូវ ដំណើរការល្បែងណាមួយនៅក្នុងគ្រឹះស្ថានល្បែងពាណិជ្ជកម្មឡើយ លុះត្រាតែល្បែងនោះត្រូវដំណើរ ការដោយបុគ្គលិកពិសេសដែលមានអាជ្ញាបណ្ណ”។
ទី៤. អ្នកកាន់កាប់អាជ្ញាបណ្ណកាស៊ីណូ និង/ឬប្រតិបត្តិករកាស៊ីណូ ត្រូវដាក់ពាក្យស្នើសុំអាជ្ញា បណ្ណបុគ្គលិកពិសេសកាស៊ីណូស្របតាមប្រកាសលេខ ០០៦ គ.ល.ក.ប្រក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្តីពីនីតិវិធី បែបបទ និងលក្ខខណ្ឌនៃការផ្តល់ និងការបន្តសុពលភាពអាជ្ញាបណ្ណបុគ្គលិក ពិសេសកាស៊ីណូ និងប្រកាសលេខ ០០៤ គ.ល.ក.ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការ កែសម្រួលប្រការ ៦ នៃប្រកាសលេខ ០០៦ គ.ល.ក.ប្រក ។
ករណីមានការផ្លាស់ប្តូរមុខតំណែងដែល ស្ថិតក្នុងប្រភេទអាជ្ញាបណ្ណដែលបុគ្គលិកពិសេសកាស៊ីណូកំពុងកាន់កាប់ អ្នកកាន់អាជ្ញាបណ្ណកាស៊ីណូ និង/ឬប្រតិបត្តិករកាស៊ីណូត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ក្នុងរយៈពេលយ៉ាងតិច៧ថ្ងៃ មុនការកាន់កាប់មុខតំណែងថ្មីនោះ។ ចំពោះការប្តូរប្រភេទអាជ្ញាបណ្ណបុគ្គលិកពិសេស ឬ ការផ្លាស់ប្តូរមុខតំណែង ដែលខុសពីប្រភេទអាជ្ញាបណ្ណដែលបុគ្គលិកពិសេស កាស៊ីណូកំពុងកាន់កាប់ អ្នកកាន់កាប់អាជ្ញាបណ្ណកាស៊ីណូ និង/ឬប្រតិបត្តិករកាស៊ីណូត្រូវបំពេញបែប បទ និងដាក់ពាក្យស្នើសុំតាមបែបបទដូចបានកំណត់ក្នុងប្រកាសលេខ ០០៦ គ.ល.ក.ប្រក ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ និងប្រកាសលេខ ០០៤ គ.ល.ក.ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុង រយៈពេល៧ថ្ងៃ មុនការប្តូរឬការកាន់កាប់មុខតំណែងថ្មីនោះ។
ជាមួយគ្នានេះ អ្នកកាន់កាប់អាជ្ញា បណ្ណកាស៊ីណូ និង/ឬប្រតិបត្តិករកាស៊ីណូ ត្រូវចេញបណ្ណសម្គាល់ខ្លួនដល់បុគ្គលិកពិសេសកាស៊ីណូ ទាំងពីរប្រភេទដោយត្រូវមានព័ត៌មានដូចខាងក្រោម៖នាមករណ៍កាស៊ីណូ រូបថតបុគ្គលិកពិសេសកាស៊ីណូ ឈ្មោះបុគ្គលិកពិសេសកាស៊ីណូ លេខសម្គាល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ ដែលចេញដោយ គ.ល.ក.មុខតំណែងរបស់បុគ្គលិកពិសេសកាស៊ីណូប្រភេទអាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ។អ្នកកាន់កាប់អាជ្ញាបណ្ណកាស៊ីណូ និង/ឬប្រតិបត្តិករកាស៊ីណូ ត្រូវតម្រូវឱ្យបុគ្គលិកពិសេស កាស៊ីណូពាក់បណ្ណសម្គាល់ខ្លួនជាប់ជាប្រចាំក្នុងអំឡុងពេលបំពេញការងារ។ទី៥. កម្មសិទ្ធិករ និង/ឬប្រតិបត្តិករកាស៊ីណូ មានកាតព្វកិច្ចផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបុគ្គលិក កាស៊ីណូ មកអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ដូចខាងក្រោម៖ផ្តល់បច្ចុប្បន្នភាពបញ្ជីឈ្មោះបុគ្គលិកកាស៊ីណូសរុប ដោយមានបញ្ជាក់ពីមុខតំណែង និង ភារកិច្ចប្រចាំត្រីមាស ដោយត្រូវផ្តល់យ៉ាងយូរត្រឹមថ្ងៃទី១០ នៃខែបន្ទាប់ និងប្រចាំឆ្នាំត្រូវ ផ្តល់យ៉ាងយូរត្រឹមថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ក្នុងរយៈពេលយ៉ាង យូរ ៧ថ្ងៃ ក្រោយពេលបុគ្គលិកពិសេសកាស៊ីណូបានលាឈប់ ឬត្រូវបានបញ្ឈប់ពីការងារ
ផ្តល់បច្ចុប្បន្នភាពបញ្ជីឈ្មោះបុគ្គលិកពិសេសកាស៊ីណូដែលកំពុងអនុវត្តមុខងារ ភារកិច្ច និងបញ្ជីឈ្មោះបុគ្គលិកពិសេសកាស៊ីណូដែលបានលាឈប់ ឬត្រូវបានបញ្ឈប់ពី ការងារ ប្រចាំឆ្នាំយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់។
ពិធីប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូនេះឡើងសំដៅផ្តល់ភាពស្របច្បាប់ពេញលេញដល់ ប្រតិបត្តិករកាស៊ីណូក៏ដូចជាបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុ ចជាបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងកាស៊ីណូ និងពង្រឹងការគ្រប់គ្រងបុគ្គលិកពិសេសកាស៊ីណូ ដើម្បីធានាបានការគ្រប់គ្រងប្រតិបត្តិការកាស៊ីណូ និងការគ្រប់គ្រងវិស័យ ល្បែងពាណិជ្ជកម្មនៅកម្ពុជាឱ្យទទួលបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។
គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានទទួលពាក្យស្នើសុំ អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូនៅទូទាំងប្រទេស មានបុគ្គលិកសរុប ចំនួន ១១.៨៧៤ រូប ក្នុង នោះ បុគ្គលិកចំនួន ៩.០៦៦ រូប ត្រូវបានសម្រេចផ្តល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ។ ប៉ុន្តែ ទន្ទឹមនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ក៏បានសម្រេចលុបឈ្មោះបុគ្គលិកពិសេសកាស៊ីណូចំនួន ៦៦៧ រូប វិញផងដែរ។
ចំពោះបុគ្គលិកពិសេសកាស៊ីណូដែលត្រូវបានដកហូត អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូវិញ សុទ្ធតែត្រូវបានកត់ត្រាទុកក្នុងទិន្នន័យរបស់អគ្គលេខាធិការ ដ្ឋាននៃ គ.ល.ក. សម្រាប់ការពិចារណាបដិសេធលើពាក្យស្នើសុំអាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ របស់បុគ្គលនោះនាពេលក្រោយទៀត។
ដូចនេះការប្រគល់អាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូជូនដល់បុគ្គលិកពិសេសកាស៊ីណូទាំង ៩.០៦៦រូប ជាលើកដំបូងនាថ្ងៃនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ស្វាហាប់ និងភ្លឺស្វាង ប្រកបដោយថាមពល របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោកអគ្កលេខាធិការ(គ.ល.ក.) វាយតម្លៃខ្ពស់ចំពោះការចូលរួមអនុវត្តច្បាប់របស់ ប្រតិបត្តិករ និង/ឬកម្ម សិទ្ធិករកាស៊ីណូទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណបុគ្គលិក ពិសេសកាស៊ីណូដល់បុគ្គលិករបស់ខ្លួនបានត្រឹមត្រូវ។ ទន្ទឹមនេះខ្ញុំក៏មានជំនឿជាក់ថា ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ ដែលមិនទាន់បានបំពេញកាតព្វកិច្ចនេះ នឹងរួសរាន់ចូលរួមអនុវត្តច្បាប់ បានត្រឹមត្រូវ និងទាន់ពេលវេលា។