ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាលខេត្តបាត់ដំបងនិងសសយក ដាក់ផែនការរៀបចំពិព័រណ៍ម្ហូបអាហារខ្មែរដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥

រដ្ឋបាលខេត្តបាត់ដំបងសហការ ជាមួយក្រុមការងារ ស.ស.យ.ក ខេត្ត ត្រៀមរៀបចំការតាំងពិរព័រណ៍ម្ហូបអាហារខ្មែរ ដើម្បីអបអរសាទរក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ខាងមុខនេះ ដើម្បីបង្ហាញពីម្ហូបខ្មែរដ៏សម្បូបែបរបស់អ្នកខេត្តបាត់ដំបង ក៏ដូចជាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកំសាន្តផងដែរ។

លោកសុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា

ការតាំងពីពណ៌ម្ហូបអាហារខាងលើនេះ នេះក៏បានបង្ហាញពីសក្តានុពលរបស់ខេត្ត ក៏ដូចជាផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏សម្បូរបែបរបស់អ្នកបាត់ដំបង ទៅកាន់ភ្ញៀវទេសចរ ឱ្យបានស្គាល់កាន់តែច្រើន។

សូមបញ្ជាក់ថាការតាំងពិរព័រណ៍ម្ហូបអាហារខ្មែរ ក្នុងឱកាសអបអរពិធីបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះនឹងរៀបចំនៅផ្លូវលេខ១ មុខអគារសារ:មន្ទីរប្រវត្តិសាស្រ្ត ខេត្តបាត់ដំបង(សាលាខេត្តចាស់) រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២៤។

លោក សុខ លូ បានមានប្រសាសន៍ ណែនាំឱ្យមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ខិតខំរួមគ្នារៀបចំឱ្យបានល្អឱ្យមានភាពប្លែក ទាក់ទាញ និងបញ្ចូលបន្ថែមសិល្បៈវប្បធម៌ មុខម្ហូបថ្មីៗឱ្យកាន់មានភាពសម្បូរបែប ផងដែរ។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមករដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍ផ្សេងៗជារៀងរាល់ឆ្នាំ ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានណែនាំឱ្យតាមបណ្តាខេត្តរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ៕អត្ថបទ៖ អ្នកស្រី ម៉ន ឆវ័ន្ត វិទ្យុជាតិកម្ពុជា ចំការចេកខេត្តបាត់ដំបង