ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោកផ្កាយ២ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹកនិងទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ

លោកផ្កាយ២ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹកនិងទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង ចុះបង្រ្កាបបទល្មើសរំលោភទន្រ្ទានដីព្រៃលិចទឹកតំបន់បឹងទន្លេសាប បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹកនិងទន្រ្ទានយកដីដោយខុសច្បាប់ប្រមាណ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ ភ្លន់ តារា អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្ត បន្ទាយមានជ័យបានប្រមូលយកដីចំនួន១៥០ហិកតានៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យសម្រាប់កងទ័ពបង្កបង្កើនផលនិងចិញ្ចឹមសត្វទៅលក់ឲ្យឈ្មួញជាបន្តបន្ទាប់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ ។...
BREAKING:ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុប​ចំនួន”៣,៥៣៧”​នាក់ ស្លាប់​៤១នាក់ និងឆ្លងក្នុងពន្ធនាគារ​១៨២​នាក់​យោង

BREAKING:ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុប​ចំនួន”៣,៥៣៧”​នាក់ ស្លាប់​៤១នាក់ និងឆ្លងក្នុងពន្ធនាគារ​១៨២​នាក់​យោង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
BREAKING:ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីសរុប​ចំនួន"៣,៥៣៧"​នាក់ ស្លាប់​៤១នាក់ និងឆ្លងក្នុងពន្ធនាគារ​១៨២​នាក់​យោង តាមសេចក្តីរាយការណ៍របស់ក្រសួងសុខភាពសាធារណៈ​ថៃថ្ងៃទី ១៧ខែធ្នូឆ្នាំ​២០២១។
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១

លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២១ ហើយខាងក្រោមនេះជាខ្លឹមសាររួម:
ជនសង្ស័យពីរនាក់បានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង

ជនសង្ស័យពីរនាក់បានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អ្នកនាំពា្យអង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា បន្ទាប់ពីបានធ្វើការស្តាប់ចម្លើយ ឈ្មោះ ស៊ុំ សុជាតិ ភេទប្រុស អាយុ ៥១ឆ្នាំ និងឈ្មោះ កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងរួចមកអង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញ ថា ជនសង្ស័យទាំងពីរបានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបន្តនីតិវិធីច្បាប់។...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះបាន​ និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។ ៣-សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥(IDP)។ ៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)៕...
សមត្ថកិច្ចស្រុកឆ្លូងខេត្ត​ក្រចេះឃាត់រថយន្តដឹកឈើអត់ច្បាប់១គ្រឿងមានស្លាកលេខ ខេមរភូមិន្ទ01(3,8017)ត្រៀម​ដឹកចែកចាយ​​ទៅបណ្តាគោលដៅផ្សេងៗ​​​​

សមត្ថកិច្ចស្រុកឆ្លូងខេត្ត​ក្រចេះឃាត់រថយន្តដឹកឈើអត់ច្បាប់១គ្រឿងមានស្លាកលេខ ខេមរភូមិន្ទ01(3,8017)ត្រៀម​ដឹកចែកចាយ​​ទៅបណ្តាគោលដៅផ្សេងៗ​​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្ត​ក្រចេះ៖ ​​សមត្ថកិច្ចស្រុកឆ្លូងខេត្ត​ក្រចេះ​កាលពី​​យប់ថ្ងៃ ទី១៣ ឈានចូលថ្ងៃទី១៤ខែធ្នូ ឆ្នាំ​២០​២១​ វេលាម៉ោង២,៣៥នាទី ក្រោមបទបញ្ជាពីអភិបាលស្រុករង លោក ធីម សាងលេង និង​បទបញ្ជាពី​​គណៈឯកភាពស្រុកបានសហការជាមួយជំនាញរដ្ឋបាលព្រៃឈើស្រុកឆ្លូងនិងកំលាំងសមត្តកិច្ច ស្រុកឆ្លូង បានសហការគ្នារឃាត់រថយន្តដឹកឈើអត់ច្បាប់មួយគ្រឿងដែលមានស្លាកលេខ ខេមរភូមិន្ទ01(3,8017) ពណ៌ត្រេអុី(ព៌ណទាហាន)ត្រៀម​ដឹកចែកចាយ​​ទៅបណ្តាគោលដៅផ្សេងៗ​​​​ទៀត​។ ក្រុមពលរដ្ឋនិងមន្រ្តី​មួយ​ចំនួន​​បាន​លើក​ឡើងថា ​ក្រោយ​ពេល​​សមត្ថកិច្ច​​បាន​ចាប់​ឃាត់​​ឡានហើយ​​​​នោះ គឺឡាន​​មាន​ប្រើ​ប្រាស់​​ស្លាកលេខអង្គភាព​​(ខេមរភូមិន្ទ)​​ដើម្បីដឹកជញ្ជូន​បទល្មើស​​ព្រៃ​ឈើ​ ដោយ​ខុស​ច្បាប់ ហើយ​​​ករណី​នេះកំពុងតែ​​មាន​​ការ​សម្រប​សម្រួលក្រោយខ្នង​ ពីព្រះអាជ្ញាខេត្ត​និង​រដ្ឋបាល​ព្រៃឈើខេត្ត​ផង​​ដែរ ដើម្បី​​​សុំឲ្យ​មានការ​ដោះលែងក្រៅផ្លូវការ​នៅរយៈពេល៣ថ្ងៃខាងមុខទៀត។ ប៉ុន្តែ​​មន្...
លោក ជុំ កុសល រដ្ឋលេខាធិការនិងជា​​តំណាង រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី វេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន ក្រោមប្រធានបទ៖ «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតកម្ពុជា»

លោក ជុំ កុសល រដ្ឋលេខាធិការនិងជា​​តំណាង រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី វេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន ក្រោមប្រធានបទ៖ «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតកម្ពុជា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោក ជុំ កុសល រដ្ឋលេខាធិការ តំណាង លោក​​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌​មាន អញ្ជើញជាអធិបតី វេទិកាថ្នាក់និពន្ធនាយកសារព័ត៌មាន ក្រោមប្រធានបទ៖ «ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតកម្ពុជា» នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០​២១ នៅរាជធានីភ្នំពេញ។ វេទិកា​ថ្នាក់និពន្ធ​នាយក​​​ស្ដីពី ការលើកកម្ពស់គ្រោះសុវត្ថិភាពគ្រោះចរាចរណ៍ និងនិយោជិតនៅកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួស ស្នាមអាស៊ីនិង​គណៈ​កម្មការ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ នេះគឺជាវេទិកានិពន្ធនាយកប្រចាំឆ្នាំដែលមានគោលបំណងរួមចំណែកលើកស្ទួយការផ្សព្វផ្សាយរបស់បណ្ដាញប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធ ទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាសុវត្ថិភាពរបស់និយោជិតនៅកម្ពុជា៕...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលេខាធិការនៃក្រុមសន្តិសុខនៃសហព័ន្ធរុស្ស៊ី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលេខាធិការនៃក្រុមសន្តិសុខនៃសហព័ន្ធរុស្ស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី។ លោក​ NIKOLAI PATRUSHEV បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខ ពីលោក​​ប្រធានាធិបតីរុស្ស៊ី Vladimir Putin គោរពជូនសម្ដេចតេជោ ហើយក៏បាននាំមកជាមួយនូវគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ជូនចំពោះសម្ដេចតេជោសម្រាប់ការចូលរួមចំណែកដើរតួរយ៉ាងសំខាន់ក្នុងការរក្សាពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី។ លោក​​ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរចំពោះវិស័យការពារជាតិ សង្គមកិច្ច អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល បច្ចេកវិទ្យា សន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងវិស័យដទៃទៀត។ លោក​​ក៏បានជម្រាបជូនសម្តេចតេជោថា លោក​...
សម្តេចតេជោ ជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំឈានចូល ៦៨ឆ្នាំ

សម្តេចតេជោ ជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំឈានចូល ៦៨ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន ជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំឈានចូល ៦៨ឆ្នាំនៅថ្ងៃទី១៥ ខែធ្នូ គឺជាថ្ងៃកំណើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំឈានចូល ៦៨ឆ្នាំនេះ សូមសម្តេចបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន ជន្នាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា អោយទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត ជាពិសេសដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរថ្លង់ យុទ្ធជន របួស ជនពិការ ព្រមទាំងជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។ ប្រជាពលរដ្ឋកម្ពុជា សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធ...
សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» បានសាងសង់ក្នុងតម្លៃ ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ

សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» បានសាងសង់ក្នុងតម្លៃ ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» បានសាងសង់ក្នុងតម្លៃ ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទិញម៉ាកយីហោមកពីអាមេរិក។ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានអោយដឹងថា សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី» គឺជាពាណិជ្ជកម្មមួយរបស់ «ហៃយ៉ាត់ ហូថែល ខបភើរេសិន» ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកកំពុងប្រតិបត្តិការសណ្ឋាគារជាង ៩០០ទីតាំង ក្នុង៦៥ប្រទេស និងមានយីហោប្រណិតចំនួន២១។ សណ្ឋាគារនេះមានបន្ទប់ចំនួន ២៤៧បន្ទប់ ដែល ៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត។ សណ្ឋាគារ ក៏មានរីជិនស៊ីក្លិប (Regency Club) ដែលជាកន្លែងសម្រាប់ទទួលភ្ញៀវលំដាប់ វីអាយភី ស្ថិតនៅជាន់ទី១០។ រីជិនស៊ី ប៊លរូ...