ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សកម្មជនសិទ្ធិមនុស្ស  កញ្ញា សេង ធារី កំពុងបង្ហាញខ្លួននៅមុខតុលាការ ធ្វើមហាជនមានសការភ្ញាក់ផ្អើលយ៉ាងខ្លាំង

សកម្មជនសិទ្ធិមនុស្ស  កញ្ញា សេង ធារី កំពុងបង្ហាញខ្លួននៅមុខតុលាការ ធ្វើមហាជនមានសការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី កំពុងបង្ហាញខ្លួននៅមុខតុលាការ ធ្វើមហាជន មានសការភ្ញាក់ផ្អើល តើវប្បធម៌ខ្មែរសង្គមជាតិមួយល្អ​ គឺអាស្រ័យ យេីងម្នាក់ៗរួមគ្នាថែរក្សា​ អនុវត្ត​ ការពារ​ និងលេីកតម្កេីង។ សូមកុំយកវប្បធម៌ខ្មែរជាន់ឈ្លីដើម្បីចំណេញនយោបាយអី !!!
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅវិមានសន្តិភាព នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាច​ក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេស​កជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ នៅក្នុងជំនួបនោះ សម្ដេចតេជោ និង លោក​ វុនណា ម៉ោងលីន (Wunna Maung Lwin) បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីផង និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ាផង ។ សម្ដេចតេជោ និងឯកឧត្តម វុនណា ម៉ោងលីន បានពិភា​ក្សាគ្នាអំពីបញ្ហាអាស៊ានផងដែរ ដើម្បីស្វែងរកមធ្យោបាយ ធ្វើយ៉ាងណាអោយអាស៊ានមានកិច្ចសហប្រតិបត្តិការល្អ មានសាមគ្គីភាពល្អឡើងវិញ។ ក្នុងឱកាសនោះផងដែរ លោក​រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ក៏បានគោរពជូនសម្ដេចតេជោនូវលិខិតរបស់ លោក​ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស...
ក្រុម​​ពលរដ្ឋនិងមន្រ្តីរាជការ​​នៅ​​ខត្តកែប​​ ស្នើ​សំុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន មេត្តា​​ចាត់​វិធានការ​​« ការណីមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច​​បាន​​រំលោភយកដីព្រៃលិចទឹកនិងឆ្នេរអង្កោល»

ក្រុម​​ពលរដ្ឋនិងមន្រ្តីរាជការ​​នៅ​​ខត្តកែប​​ ស្នើ​សំុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន មេត្តា​​ចាត់​វិធានការ​​« ការណីមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច​​បាន​​រំលោភយកដីព្រៃលិចទឹកនិងឆ្នេរអង្កោល»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​បានបញ្ជាឲ្យរឹបអូសដីរបស់ អតីតអភិបាលខេត្តកំពង់ឆ្នាំងរហូតទៅដល់ជាង 2000 ហិកតា មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ ពីលោក ឈួរ ច័ន្ទឌឿន ដែល​​លួចកាន់កាប់ព្រៃលិចទឹកនិងវាតទីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែ​​ឥឡូវនេះ​ រឿងថ្មីស្រឡាង​មួយ​ទៀត​នៅខេត្តកែបឯណោះ​វិញ​​ ​​បាន​​ផ្ទុះឡើង ដោយ​​​ត្រូវបាន​​ក្រុម​ពលរដ្ឋនិងមន្រ្តីរាជការ​ជាច្រើន​កំពុងតែ​​ទទួច​​ស្នើ​ឲ្យ​​រាជរដ្ឋាភិ​បាល សម្តេចតេជោ ហ៊ុន សែន និង​​ថ្នាក់ដឹកនាំស្ថាប័នជំនាញៗ​​​ គួរ​ចាត់វិធានការ​លើ​​ករណីការរំលោភយកដីព្រៃលិចទឹកនិងឆ្នេរអង្កោល ដែលពាក់ព័ន្ន និង​​មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។​ សេចក្តីរាយការណ៍ពី​ក្រុម​​ពលរដ្ឋ​នៅខេត្ត​កែប និងមន្រ្តីរាជការ​មួយ​ចំនួន​ធំបាន​និយាយប្រាប់សារព័ត៌មានដេលីខ្មែរ​​ថា នៅ​ខេត្តកែវិញ​​មានការរំលោភយកដីព្រៃលិចទឹក ដីឆ្នេរអង្កោល រួមនិង​ដីកោងកាង​​ជាច្រើន ប៉ុន្តែមិ...
លោកឧកញ៉ា ឡូវ ហ៊ឹង និងក្រុមការងារ បានយកអំណោយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

លោកឧកញ៉ា ឡូវ ហ៊ឹង និងក្រុមការងារ បានយកអំណោយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកំពង់ចាម:  លោកកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពី លោកឧកញ៉ា អ៉ែល សារ៉ុម ព្រមទាំងសមាជិក គណ:កម្មាធិការបក្ស «ខ៦» ចំណុះ គណ:កម្មាធិការគណបក្ស ខុទ្ទកា ល័យសម្តេចតេជោ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២ ០២១ បាននាំថវិកាចំនួន១០ លានរៀល ជាអំណោយរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្តល់ជូនឃុំទងត្រឡាច និងប្រជាពលរដ្ឋនៅក្នុងភូមិជន្លាត់ដៃ ប្រមាណ ២៥០គ្រួសារ។ លោកឧកញ៉ា ឡូវ ហ៊ឺង បានមានប្រសាសន៍ថា សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិ និងសហគមន៍ សូមបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និង ជែលសម្អាតមេរោគ បាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ ដោយសារខ្វះការប្រុងប្រយ័ត្ន ឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុជិវិតរស់នៅបានយូរអង្វែង។ លោកឧកញ៉ាបានថ្លែងថា"នេះជាអំណោយរបស់ឧត្តមសេនីយ ហ៊ុន ម៉ាណែត ជាថវិកាប្រម...
តំណាងសហគមន៍នៅខេត្តព្រះសីហនុនិងអង្គការស៊ីអិនរ៉ូ ស្នើសុំអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន ជួយសង្គ្រោះ«ព្រៃកោងកាង»កំពុងតែរងនូវការគំរាមកំហែង

តំណាងសហគមន៍នៅខេត្តព្រះសីហនុនិងអង្គការស៊ីអិនរ៉ូ ស្នើសុំអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន ជួយសង្គ្រោះ«ព្រៃកោងកាង»កំពុងតែរងនូវការគំរាមកំហែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ដោយៈ ដេលីខ្មែរ ភ្នំពេញៈ ដីព្រៃកោងកាងដ៏ក្រាស់ឃ្មឹកខៀវខ្ចីស្រស់បំព្រងមើលទៅដាច់កន្ទុយភ្នែក ដែលជាដែននេសាទនៃសហ គមន៍នេសាទព្រៃនប់២ និងជាព្រៃកោងកាងការពារដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានទំហំប្រ មាណជាង៣០ហិកតាស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ត្រូវបាន មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ចេញប្លង់រឹងគ្របលើឱ្យទៅបុគ្គលមានទ្រព្យម្នាក់រស់នៅរាជធានីភ្នំពេញ។ ព្រៃកោងកាងដ៏ស្រស់បំព្រងនេះ ជាតំបន់ជម្រកជីវៈចម្រុះធម្មជាតិ ជាអេកូទេសចរណ៍ និងជាកន្លែងប្រកបមុខ របរចិញ្ចឹមជីវិតរបស់ ក្រុមអ្នកនេសាទក្រីក្រ។ ព្រៃកោងកាង ដើរតួនាទីដ៏សំខាន់ជាង ព្រៃឈើនានា ក្នុងការស្រូបឧស្ម័នកាបូនិក (ខ្សល់ ពុល) ពេលថ្ងៃ និងបំភាយឧកស៊ីសែន (ខ្យល់ត្រជាក់បរិសុទ្ធ) ដ៏ប្រសើរជាង គេបំផុតសម្រាប់ជីវិតមនុស្សទូទៅ។ ដោយមើលឃើញនូវសារសំខាន់ នៃព្រៃកោងកាង នេះហើយទើប អង្គការស្រាវជ្រាវជាតិកម្ព...
ក្រសួងទេសចរណ៍ស្នើផ្អាកអាជីវកម្មក្លឹបកម្សាន្ត KTV និងការគ្រឿងស្រវឹងមួយថ្ងៃចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ

ក្រសួងទេសចរណ៍ស្នើផ្អាកអាជីវកម្មក្លឹបកម្សាន្ត KTV និងការគ្រឿងស្រវឹងមួយថ្ងៃចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងទេសចរណ៍ស្នើផ្អាកអាជីវកម្មក្លឹបកម្សាន្ត KTV និងការគ្រឿងស្រវឹងមួយថ្ងៃចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០ ២១នេះអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគ...
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 16 (PCR) នាក់ទៀត ជាសះស្បើយ 18 នាក់ និងស្លាប់ 03 នាក់ (01 នាក់ មិនបានចាក់វ៉ាក់សាំង)ករណីឆ្លងសហគមន៍ 12 នាក់

ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 16 (PCR) នាក់ទៀត ជាសះស្បើយ 18 នាក់ និងស្លាប់ 03 នាក់ (01 នាក់ មិនបានចាក់វ៉ាក់សាំង)ករណីឆ្លងសហគមន៍ 12 នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល​​រកឃើញអ្នកឆ្លងថ្មី 16 (PCR) នាក់ទៀត ជាសះស្បើយ 18 នាក់ និងស្លាប់ 03 នាក់ (01 នាក់ មិនបានចាក់វ៉ាក់សាំង) ករណីឆ្លងសហគមន៍ 12 នាក់ អ្នកដំណើរពីបរទេស 04 នាក់ គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។ សម្រាប់​ អ្នកឆ្លងសរុប= 120,272 នាក់ អ្នកជាសះស្បើយ= 116,627 នាក់ អ្នកស្លាប់= 2,963 នាក់។
រាជរដ្ឋាភិបាល ឲ្យACU ស្រាវជ្រាវនឹងចាត់វិធានការ លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធទន្ទ្រានដីព្រៃលិចទឹកជាង២ពាន់ហិកតា

រាជរដ្ឋាភិបាល ឲ្យACU ស្រាវជ្រាវនឹងចាត់វិធានការ លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធទន្ទ្រានដីព្រៃលិចទឹកជាង២ពាន់ហិកតា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជរដ្ឋាភិបាល ឲ្យACU ស្រាវជ្រាវ និងចាត់វិធានការ លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធទន្ទ្រានដីព្រៃលិចទឹកជាង២ពាន់ហិកតា។
អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ក្រោមប្រធានបទ «បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេស»

អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍ក្រោមប្រធានបទ «បរិបទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេស»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលចែករំលែ​កបទពិសោធន៍ក្រោមប្រធានបទ «បរិ​ប​ទទូទៅនៃយន្តការត្រួតពិនិត្យការរួមបញ្ចូលគ្នានៃធុរកិច្ចក្នុងប្រទេស» តាមប្រព័ន្ធអនឡាញ ZOOM។ វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. និងគណៈ​កម្មាធិការប្រកួតប្រជែងប្រទេសឥណ្ឌូនេស៊ី (ICC) ដែលនឹងដើរតួយ៉ាងសំខាន់សម្រាប់ក្រុមការងារនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការទទួលបានធាតុចូលបន្ថែមសម្រាប់តាក់តែងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី «ការរួមបញ្ចូលគ្នានៃធុរកិច្ច»។ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជាអគ្គនាយកនៃអគ្គនាយក​ដ្ឋាន ក.ប.ប.បានថ្លែងអំណរគុណដល់គណៈកម្មាធិ​ការប្រកួតប្រជែងប្រទេសឥណ្ឌូនេស៊ី(ICC) ដែលបានធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗ ចំនួន៣ រួមមាន៖...