លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុនសែន ព្រមទាំងក្រុមគ្រួសានិងសហការីទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ: លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុនសែន ព្រមទាំងក្រុមគ្រួសានិងសហការីទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាបុគ្គលដែល៖មានការអប់រំនិងចំណេះដឹងខ្ពស់ ទាំងផ្នែករដ្ឋបាល សេដ្ឋកិច្ច ការទូត និងយោធាមានសមត្ថភាពសម្របសម្រួលការងារទាំងក្នុងចំណោមយុវជន និងរវាងយុវជន និងរៀមច្បងដទៃទៀតបានដឹកនាំការងារមនុស្សធម៌ និងសុខាភិបាលប្រកបដោយភាពជោគជ័យ និងសាទរស្វាគមន៍ពីសំណាក់ប្រជាជន ជាពិសេសក្នុងការទប់ស្កាត់និងព្យាបាលជំងឺកូវីដ-១៩ដ៏កាចសាហាវ។
លើសពីនេះឯកឧត្តម បានចូលរួមដោយផ្ទាល់ក្នុងការការពារបូរណភាពទឹកដី និងអង្គព្រះមហាក្សត្រមានសុខភាពល្អ កាយសម្បទារឹងមាំ និងអាចអត់ធន់គ្រប់កា រងារមានចរិតលក្ខណៈល្អ សុភាព រាបសារ រួសរាយរាក់ទាក់ ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ជាពិសេស...








