សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងដៃគូសន្ទនាចំនួន៦ ព្រមទាំងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីជប៉ុន
ភ្នំពេញ: នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលដៃគូពាក់ព័ន្ធ ដែលរៀបចំដោយកម្ពុជា ឈានចូលដល់ថ្ងៃទី៣ហើយ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃអាទិត្យ។
សម្រាប់កម្មវិធីនៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នឹងបន្តធ្វើជាសហប្រធាន ជាមួយមេដឹកនាំប្រទេសដៃគូសន្ទនារបស់អាស៊ាន ដឹកនាំកិច្ចប្រជុំសំខាន់ៗចំនួន៦ទៀត។
កិច្ចប្រជុំសំខាន់ៗទាំង៦នោះរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន និងកាណាដា។
ក្រៅតែពីកិច្ចប្រជុំនេះទៅ នៅពេលរាត្រីនេះ សម្តេចតេ ជោ ហ៊ុន សែន, មេដឹកនាំអាស៊ាន, មេដឹកនាំប្រទេសដៃគូសន្ទនារបស់អាស៊ាន, អគ្...






