អាមេរិកថា ការបន្តនាំចូលផលិតផលពីតំបន់ស៊ីនជាំងប្រទេសចិន និងបញ្ហាសិទ្ធិមនុស្សជារឿងពីរផ្សេងគ្នា
ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានអាមេរិក លោកចេក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយកាលពីថ្ងៃអង្គារថា ទោះសហរដ្ឋអាមេរិកបានបញ្ជាទិញផ្ទាំងសូឡាដែលផលិតថាមពលពីពន្លឺព្រះអាទិត្យពីតំបន់ស៊ិនជាំងប្រទេសចិនក៏ដោយ ប៉ុន្ដែខ្លួននៅតែអាចក្រោកឈរឡើងប្រឆាំងនឹងបញ្ហាសិទ្ធិមនុស្សបានដែរ។
ការលើកលើងដូច្នេះ ធ្វើឡើងនៅបន្ទាប់ពីមានការរិះគន់អាមេរិកថា ការនាំចូលផ្ទាំងសូឡាផលិតថាមពលពន្លឺព្រះអាទិត្យពីតំបន់ស៊ិនជាំងប្រទេសចិន គឺមានជាប់ទាក់ទងទៅនឹងការធ្វើការងារដោយបង្ខំ ខណៈដែលកន្លងមកចិនធ្លាប់រងការចោទប្រកាន់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងតំបន់ស៊ិនជាំង ដែលខ្លួនគ្រប់គ្រងនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ជុំវិញបញ្ហានេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ធ្លាប់បានចេញមក ព្រមានពីហានិភ័យនៃការរំលោភសិទ្ធិមនុស...








