ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៧ លីត្រត្រូវបានរកឃើញ និងដកហូតបានតាមឱសថស្ថានក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៧ លីត្រត្រូវបានរកឃើញ និងដកហូតបានតាមឱសថស្ថានក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ ខេត្តត្បូងឃ្មុំ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំកាលពី​ថ្ងៃទី២៧ ខែ​តុលា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេត ក.ប.ប.​បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទតាមផ្សារ ហាងលក់ទំនិញ និងឱសថស្ថាននានាក្នុងស្រុកមេមត់ ដើម្បីធានាការពារសុខភាពក៏ដូចជាផលប្រយោជន៍របស់អ្នកប្រើប្រាស់ទូទៅផងដែរ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញនូវអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ៦៧ លីត្រ និងបានធ្វើការដកហូតមករក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ។...
អគ្គនាយកនៃអគ្គនាយកដ្ឋាន​«ក.ប.ប.»បាន​​រៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលេីកទិសដៅអនុវត្តបន្ត

អគ្គនាយកនៃអគ្គនាយកដ្ឋាន​«ក.ប.ប.»បាន​​រៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលេីកទិសដៅអនុវត្តបន្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលេីកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ មានការចូលរួមពី លោកជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។ របៀបវារៈនៃកិច្ចប្រជុំនាពេលនេះរួមមាន៖ ១- របាយការណ៍វឌ្ឍនភាពសំខាន់ៗរបស់អគ្គនាយកដ្ឋាន ២- របាយការណ៍សង្ខេបរបស់នាយកដ្ឋាន និងសាខា ក.ប.ប. រាជធានី ខេត្ត ៣- បទអន្តរាគមន៍របស់ឯកឧត្ដម លោក អគ្គនាយករងទទួលបន្ទុក ៤- អនុសាសន៍គន្លឹះរបស់ឯកឧត្ដមប្រតិភូ និងថ្នាក់ដឹកនាំ ក.ប.ប. ៥- សំណូមពរ និងបញ្ហាប្រឈម ៦- បញ្ហាផ្សេងៗ...
សម្តេចពញាចក្រី ហេង សំរិន ថ្វាយសារលិខិតអបអរសាទរ ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សឧត្តុង្គឧត្តមខួបលើកទី១៧ នៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សម្តេចពញាចក្រី ហេង សំរិន ថ្វាយសារលិខិតអបអរសាទរ ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សឧត្តុង្គឧត្តមខួបលើកទី១៧ នៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្វាយសារលិខិតអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តប្ញក្សឧត្តុង្គឧត្តមខួបលើកទី១៧ នៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សារលិខិត សម្ដេចតេជោ ហ៊ុន សែន ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា

សារលិខិត សម្ដេចតេជោ ហ៊ុន សែន ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១។...
សាស្រ្តាចារ្យ តាន់ វុទ្ធា “តើជនជាតិហាន់អាចធ្វើសង្រ្គាមជាមួយជនជាតិហាន់ដូចគ្នាទេ”?

សាស្រ្តាចារ្យ តាន់ វុទ្ធា “តើជនជាតិហាន់អាចធ្វើសង្រ្គាមជាមួយជនជាតិហាន់ដូចគ្នាទេ”?

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ:កោះតៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយពួកហូទ្បង់ មុនស.វ ទី១៦។ ក្រោយមកជនជាតិហាន់ ដែលធ្វើចំណាកស្រុកមករស់នៅលើកោះតៃវ៉ាន់ជាច្រើនសតវត្ស ពីខេត្ត Fujian និងខេត្ត Guan gdong ជាខេត្តទល់មុខនឹងកោះតៃវ៉ាន់ ដឹកនាំដោយ Koxinga បានបណ្តេញពួកអឺរ៉ុបចេញ។ ហើយក្រោយមកបានបង្កើតរដ្ឋបាលថ្មី ដែលក្រោយ មកបានភ្ជាប់កោះតៃវ៉ាន់ជាមួយទឹកដីមហា Qing នៃចិនដីគោកពីឆ្នាំ១៦៦២ ដល់ ១៨៩៥ ពេលចិនចាញ់សង្រ្គាមជាមួយជប៉ុន។ តៃវ៉ាន់ និងចិនដីគោក មានប្រវត្តិសាស្រ្ត វប្បធម៌ និងឈាមជ័រជាជនជាតិហាន់តែមួយ។ ល្បាយពណ៌ក្រហម គឺជាជនជាតិហាន់ដែលជាជាតិសាសន៏មានចំនួនច្រើនលើសលុបជាងគេនៅប្រទេសចិនដីគោក និងកោះតៃវ៉ាន់។ ប្រជាជនតៃវ៉ាន់ ៩៧% ជាជនជាតិហាន់។ ជនជាតិហាន់ ជាជន ជាតិ មានទស្សនៈជាតិនិយមជ្រាលជ្រៅណាស់។ កន្លងមកតៃវ៉ាន់ធ្លាប់បើកផ្លូវអោយនាវាចម្បាំងចិនដីគោកឆ្លងកាត់សមុទ្រតៃវ៉ាន់ទៅសមុទ្រចិនខាងត្បូង ដើម្បីវ៉ាយដណ្តើមយកប្រជុំកោះ Para cel ពីយួនខាងត្បូង។ តៃវ៉ា...
ឯកឧត្តម ធៀង  វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមគោរព ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី  ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សានៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា

ឯកឧត្តម ធៀង  វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមគោរព ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សានៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តម  ធៀង  វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  សូមគោរព ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១។  ...
សារលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៩ ខែតុលា

សារលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៩ ខែតុលា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបគម្រប់ ១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១។...
លោកបណ្ឌិត គុណ ញឹម៖ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿងបានចូលមកបង់ពន្ធ និងប្រាក់កក់ ទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក

លោកបណ្ឌិត គុណ ញឹម៖ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន៥៤២គ្រឿងបានចូលមកបង់ពន្ធ និងប្រាក់កក់ ទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាបានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន តាមប្រព័ន្ធវីដេអូ ដោយ​លោក​បញ្ជាក់ថា រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន​៥៤២គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង ៧លានដុល្លារអាមេរិក។គិតត្រឹមថ្ងៃទី២៦ខែតុលាឆ្នាំ​២០​២១​ការលើកឡើងនេះ ។ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាបានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន តាមប្រព័ន្ធវីដេអូ ស្តីពីការអនុវត្តវិធានការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករនាំចូល តាមស្មារតីសេចក្តីជូនដំណឹងលេខ ៤៨២ សជណ.ហធ. ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ លោកបណ្ឌិត គុណ ញឹម បានបន្ថែមថា «ក្នុងចំណោម៥៤២គ្រឿង ដែលបានចូលទៅបង់ពន្ធនោះ មាន៣៥២គ្រឿង ជាប្រភេទចង្កូតឆ្វេង ស្មើនឹងទឹកប្រាក់៥,៨លានដុល្លារ និងរថយន្តចង្កូតស្តា...
អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន និងផែនការសកម្មភាពអនុវត្តបន្ត

អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន និងផែនការសកម្មភាពអនុវត្តបន្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ផាន អូន នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន និងផែនការសកម្មភាពអនុវត្តបន្ត។ នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការី។...
សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតលោក​​ Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារ

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតលោក​​ Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះបានអនុញ្ញាតជូន លោក​​ Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង។ ប្រធានបទសំខាន់ៗនៃជំនួបនេះ រួមមានកិច្ចសហប្រតិបត្តិការទូទៅនៅក្នុងតំបន់ ក្របខណ្ឌនៃជំនួយរបស់ប្រទេសអូស្ត្រាលីទៅលើក្របខណ្ឌនៃគណនេយ្យភាពសង្គម និងអំពីកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា និងអូស្ត្រាលី ព្រមទាំងការជួយគាំទ្រដល់កម្លាំងអនុវត្តច្បាប់​កម្ពុជាក្នុងការត្រៀមបើកព្រំដែនឡើងវិញ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាទូទៅនៅក្នុងតំបន់ លោក​​ឯកអគ្គរាជទូតអូស្ត្រាលីបានជម្រាបជូនសម្ដេចអំពីភាពជាដៃគូសន្តិសុខត្រីភាគីដែលមានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដោយឯកឧត្តមបានជម្រាបជូនសម្ដេចថាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្រីភាគីនេះធ្វើឡើងដោយមិនមានចេតនាណាមួយក្នុងការបង្កនូវហានិភ័យ ឬ...