អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី (LSD) ជូនដល់បងប្អូនប្រជាពលរដ្ឋ
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តាន់ ផាន់ណារ៉ា បានដឹកនាំមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។
ពិធីនេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដោយ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី (LSD) ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងចិញ្ចឹមគោ ក្របី នៅបរិវេណវត្តស្រះកែវ ស្ថិតក្នុងភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បច្ចុប្បន្ននេះ ជំងឺដុំពកស្បែកគោកំពុងតែមានតែវាយលុកនៅតាមបណ្តាខេត្តមួយចំនួននៅរាជធានីខេត្ត ដែលខេត្តខ្លះ អ្នកចិញ្ចឹមគោបាននិយាយថា« ពួកគាត់បានខាតបង់ជាទឹកប្រាក់រាប់លានរៀល ដោយសារតែគោបានងាប់ធ្វើឲ្យម្ចាស់ខាតបង់ថវិកាជាចម្រើន...








