ក្រសួងសាធារណការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី
លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្រ្តី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២១បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី ដោយមានការអញ្ជើញចូលរួមពី លោកហឿន សំនៀង នាយកវិទ្យាស្ថាន លោក ងន សាំង ប្រធានក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក សាស្រ្តាចារ្យ និងមន្រ្តីទាំងអស់នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ផងដែរ។
លោកនាយកវិទ្យាស្ថាន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី (RMA Cambodia Plc) ក្នុងទិសដៅពង្រីកលទ្ធភាពផ្តល់ការបណ្តុះបណ្តាលដល់និស្សិតឱ្យបានកាន់តែទូលំទូលាយ ជាក់លាក់ និងរឹងមាំ...








