កម្ពុជា បន្តចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១
(ណាននីង)៖ ពិព័រណ៍ចិន-អាស៊ានលើកទី១៨ បានបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក វ៉ាង ឈីសាន អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការអញ្ជើញចូលរួមពីប្រមុខដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន ព្រមទាំងប្រទេសប៉ាគីស្ថានដែលជាប្រទេសកិត្តិយសផងដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបើក តាមរយៈការថតវីដេអូទុកជាមុនពីចម្ងាយ និងបានចាក់ផ្សាយក្នុងពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន ជាផ្លូវការនេះ។
ថ្លែងក្នុងពិធីសម្ពោធ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ពិព័រណ៍ចិន-អាស៊ានលើកទី១៨ គឺជាសក្ខីកម្មនៃភាពជោគជ័យ នៃទំនាក់ទំនងដៃគូសន្ទនារវាងចិន-អាស៊ាន ដែលបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជនចិន និងអាស៊ាន។
ពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ធ្វើឡើងស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទ...








