លោក សយ សុភាព អ្នកកាសែតកម្ពុជាជាប់ជាសហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA)អាណត្តិ៥ឆ្នាំ
សសកច សម្រេចបោះឆ្នោតជាឯកច្ឆ័ន្ទ ជ្រើសរើសតាំង លោក សយ សុភាព អ្នកកាសែតកំពុងតែឥទ្ធិពលនៅកម្ពុជា និងជាអគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល បានជាប់ជាសហប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA)អាណត្តិ៥ឆ្នាំនិង លោក លីវ ស៊ាវគ័ង ជាសហប្រធានភាគីចិន អណត្តិ៥ឆ្នាំ។
សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA) នាព្រឹកថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំការសម្រួលបទបញ្ជាផ្ទៃក្នុង របស់សសកច។ អង្គប្រជុំ ដែលមានសមាជិកគណៈកម្មាធិការនាយក៥រូប (អវត្តមានភាគីកម្ពុជា២រូប និងភាគីចិន២រូប) បានបោះឆ្នោតជាឯកច្ឆ័ន្ទ កែប្រែលក្ខន្តិកៈ។
បន្ទាប់ពីការប្រែរួច សមាជិកគណៈកម្មាធិការនាយក បានបោះឆ្នោត ជ្រើសរើសតាំងលោក សយ សុភាព ជា សហប្រធានភាគីកម្ពុជា និងលោក លីវ ស៊ាវគ័ង ជាសហប្រធានភាគីចិន មានអណត្តិរយៈពេល៥ឆ្នាំដូចគ្នា ចាប់ពីពេលនេះតទៅ។
លោក សយ សុភាព ក្នុងនាមសហប្រធានភាគីកម្ពុជា ដែលទើបជាប់ឆ្នោតថ្មី បានថ្លែងអំណរគុ...








