ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រនិងសម្តេចម៉ែ យាងពីទីក្រុងប៉េកាំងប្រទេសចិន

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រនិងសម្តេចម៉ែ យាងពីទីក្រុងប៉េកាំងប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពីទីក្រុងប៉េកាំង ប្រទេសចិននៅរសៀលថ្ងៃចន្ទ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។ ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះម ហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងនិវត្តន៍ពីទីក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះរាជសកម្មភាពដើម្បីពិនិត្យព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕...
អភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យបើកដំណើរការសិប្បកម្មឡឥដ្ឋឯក គឹមធូកនៅស្រុកកងមាសឡើងវិញ ក្រោយបិទមួយរយៈពាក់ព័ន្ធកម្មករកើតកូវីដ១៩

អភិបាលខេត្តកំពង់ចាម អនុញ្ញាតឲ្យបើកដំណើរការសិប្បកម្មឡឥដ្ឋឯក គឹមធូកនៅស្រុកកងមាសឡើងវិញ ក្រោយបិទមួយរយៈពាក់ព័ន្ធកម្មករកើតកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យ ម្ចាស់សិប្បកម្មឡឥដ្ឋ ឯក គឹមធូក ស្ថិតនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស បើកដំណើរការអាជីវកម្មឡើងវិញ ក្រោយបិទមួយរយៈដោយសារមានបុគ្គលិកកើតជំងឺកូវីដ១៩។ នេះយោងតាមលិខិតចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ របស់រដ្ឋបាលខេត្តកំពង់ ចាម បាន សម្រេចឲ្យបើកដំណើរការសិប្បកម្មឡឥដ្ឋឯក គឹមធូក ឡើងវិញ បន្ទាប់ពីកម្មករដែលបម្រើការនៅទីនោះ បានជាសះស្បើយពីជំងឺកូវីដ១៩ ប៉ុន្ដែកម្មកររូបនោះ តម្រូវឲ្យបន្ដការធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ។ សូមអានសេចក្តីសម្រេចដូចខាងក្រោម៖    ...
ប្រយ័ត្នល្បិចឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញ ផលិតផល ឬសេវាកម្ម តាមអនឡាញ

ប្រយ័ត្នល្បិចឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញ ផលិតផល ឬសេវាកម្ម តាមអនឡាញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា​ ក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា បច្ចុប្បន្នដោយសារបញ្ហាផ្ទុះឡើងនៃជំងឺកូវីដ១៩ ការលក់ដូរមួយចំនួនធំ បានប្រែក្លាយមកជាការលក់ដូរ និងកម្មង់អនឡាញ។ ដោយសារមូលហេតុនេះ ឧក្រិដ្ឋជន និងជនខិលខូចមួយចំនួន បានឆ្លៀតឱកាសបង្កើតគណនីបណ្តាញសង្គម (Facebook Telegram ។ល។) ឬទំព័រហ្វេសប៊ុកផេក ធ្វើការផ្សព្វផ្សាយលក់ទំនិញ (ទំនិញហូបចុក ផលិតផល មាសពេជ្រ។ល។) ឬការផ្តល់សេវាកម្មផ្សេងៗ (រួមទាំងសេវាកំសាន្ត។ល។) ក្នុងគោលបំណងបោកបញ្ឆោត ទទួលបានប្រាក់កក់ ឬប្រាក់ទិញផលិតផល ឬសេវាពីសំណាក់អតិថិជន។ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នរាល់ការកម្មង់ទិញទំនិញ ផលិតផល ឬសេវាកម្ម អនឡាញ ដោយអនុវត្តវិធីសាស្ត្រមួយចំនួនកាត់បន្ថយហានិភ័យ ដូចខាងក្រោម៖ - ធ្វើការសិក្សាអំពីគណនី ឬទំព័រហ្វេសប៊ុកផេក ដោយមើលការបញ្ចេញមតិពីអតិថិជនផ្សេងៗ - ធ្វើការសិក្សាអំពីប្...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ  បានឧបត្ថម្ភថវិកា ៣០.០០០ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ  បានឧបត្ថម្ភថវិកា ៣០.០០០ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ៣០.០០០ដុល្លារ (បីម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។...
ការនាំអង្ករចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ គិតត្រឹមរយៈពេល ០៣ខែ ឆ្នាំ២០២១នេះ ធ្លាក់ចុះប្រមាណ ៣៣ ភាគរយ

ការនាំអង្ករចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ គិតត្រឹមរយៈពេល ០៣ខែ ឆ្នាំ២០២១នេះ ធ្លាក់ចុះប្រមាណ ៣៣ ភាគរយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំអង្ករចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ គិតត្រឹមរយៈពេល ០៣ខែ ឆ្នាំ២០២១នេះ ធ្លាក់ចុះប្រមាណ ៣៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ដោយសារកង្វះកុងតឺន័រ។ ប្រសិនបើការដឹកជញ្ជូន ត្រឡប់មកជាធម្មតាវិញ នោះការនាំអង្កចេញ យ៉ាងហោចណាស់ ក៏នឹងអាចមានកំណើន ប្រមាណ ២០ ភាគរយដែរ។ លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) បានឲ្យដឹថា ការកើនឡើង​តម្លៃ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ពិសេស​អឺរ៉ុប​កំពុង​ក្លាយ​ជា​ឧបសគ្គ​ធំ​សម្រាប់​ផែនការ​នាំចេញ​អង្ករ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១​។ លោក​បានបញ្ជាក់ថា​ ​បញ្ហា​ប្រឈម​ចម្បង​របស់​យើង​ឥឡូវនេះ​គឺ​រឿង​តម្លៃ​ដឹកជញ្ជូន​កំពុង​បន្ត​ឡើង​លើស​មុន ពិសេស​តម្លៃ​ដឹកជញ្ជូន​ទៅ​អឺរ៉ុប​។ ចំណែក លោក យ៉ន សុវណ្ណ ប្រធាន​ក្រុមហ៊ុន បាយ័ន សៀរាល​បាន​ឱ្យ​ដឹងថា ការឡើង​ថ្លៃ​ដឹកជញ្ជូន​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ភាពប្រកួតប្...
ក្រុមហ៊ុនអចលនទ្រព្យ HIGH GROWនៅខេត្តសៀមរាបបង់មុនតែ200$ក្នុង1ឡូតិ៍ រួចបង់ត្រឹមតែ164$ក្នុង១ខែទទួលបានដី១ឡូតិ៍5m x 20m

ក្រុមហ៊ុនអចលនទ្រព្យ HIGH GROWនៅខេត្តសៀមរាបបង់មុនតែ200$ក្នុង1ឡូតិ៍ រួចបង់ត្រឹមតែ164$ក្នុង១ខែទទួលបានដី១ឡូតិ៍5m x 20m

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW បានសម្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលចង់បានដីធ្វើផ្ទះស្នាក់នៅខេត្តសៀមរាប គឺក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់មុនតែ200$ក្នុងមួយ1ឡូតិ៍ និង បង់តែ164$ក្នុង១ខែប៉ុណ្ណោះ និងទទួលបានដី ១ឡូតិ៍5m x 20m ពីក្រុមហ៊ុនអចលនទ្រព្យ HIGH GROW នៅខេត្តសៀមរាប។ យោងតាមក្រុមហ៊ុនអត្ថប្រយោជន៍បន្ថែមផ្សេងៗទៀតរួមមាន៖ 1. ប្លង់ដី L.MAP 2. ប្រពន្ធ័លូធំតាមស្តង់ដា 3. មានភ្លើងរដ្ឋស្រាប់ដល់ទីតាំងដីឡូតិ៍ 4. ផ្លូវបេតុងក្នុងគម្រោង 12m និង9m 5. ផ្លូវរដ្ឋមុខគម្រោងដីឡូតិ៍ 22m ចាក់ថ្មមិច 6. នៅទល់មុខគម្រោងផ្ទះល្វែងគេស្រាប់ 7. ទិញដីឡូតិ៍ HIGH GROW ភ្លាម អាចសង់ ផ្ទះនៅភ្លាមបានដែរ 8. ទីតាំងដីឡូតិ៍ HIGH GROW ទឹកមិនជន់លិច ដោយសារតែមេរោគCOVID-19បាននឹងកំពុងកើតឡើងនៅកម្ពុជាមិនទាន់ថមថយម្យ៉ាងវិញទៀតគម្រោងដីឡូតិ៍ HIGH GROW ដ៏មានស ក្តានុព លនេះស្ថិតនៅភូមិ ច្រេស ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខាងកើតផ្ស...
លោកគួច ចំរើន ទទួលអំណោយមនុស្សធម៌ពី លោក លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វ័យតក្រុងព្រះសីហនុ

លោកគួច ចំរើន ទទួលអំណោយមនុស្សធម៌ពី លោក លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វ័យតក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ព្រះសីហនុ៖ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពី លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកស្រី បានឧបត្ថម្ភ ថវិកាចំនួន ៤០.០០០.០០០ រៀល ម៉ាសចំនួន១០.០០០ ម៉ាស អាល់កុល ១០កាន និងទឹកបរិសុទ្ធ ៥០កេស សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងរីករាលដាលនៅខេត្តព្រះសីហនុ។ លោក គួច ចំរើន អភិបាល បានថ្លែងអំណរគុណ ចំពោះលោក លូ គឹមឈន់ និងលោកស្រី ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍...
លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលសិក្ខាសាលា ស្តីពី «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍»​តាមប្រព័ន្ធវីដេអូអនឡាញ

លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលសិក្ខាសាលា ស្តីពី «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍»​តាមប្រព័ន្ធវីដេអូអនឡាញ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមក្នុងសិក្ខាសាលា ស្តីពី «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍» នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ ។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយក្រសួងមុខងារសាធារណៈសហការជាមួយនឹងធនាគារពិភពលោក (World Bank) ក្រោមការសម្របសម្រួលរបស់សាលាភូមិន្ទរដ្ឋបាល។ សូមបញ្ជាក់ថា សិក្ខាកាមដែលត្រូវបានអញ្ជើញចូលរួមគឺត្រូវបានជ្រើសរើសចេញពីថ្នាក់ដឹកនាំ ក្រសួង/ស្ថាប័ន ចាប់ពីថ្នាក់អគ្គនាយករង រហូតដល់ថ្នាក់រដ្ឋលេខាធិការ ដោយផ្តោតសំខាន់លើបេក្ខភាពជាអ្នកដឹកនាំទៅអនាគត ប្រកបដោយទស្សនៈវិស័យ និងមាននវានុវត្តន៍កែទម្រង់ក្នុងវិស័យដែលខ្លួនកំពុងបំពេញការងារ ដើម្បី ឱ្យស្របទៅនឹងគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕ ...
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ ។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ នង វាសនា និងភរិយា គោរពចូលរួមថ្ងៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំរបស់សម្តេចតេជោនៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២១នេះ

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ នង វាសនា និងភរិយា គោរពចូលរួមថ្ងៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំរបស់សម្តេចតេជោនៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២១នេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកសណ្តាន់ និងភរិយា រួមសហការី បានគោរពថ្លែងសារចូលរួមនាឱកាសដ៏ប្រពៃថ្លៃថ្លានៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ នេះ ។ ​អ្នកតំណាងរាស្រ្ត នង វាសនា បានផ្ញើសារគោរពជូនសម្តេចថា "ខ្ញុំបាទ និងភរិយា សូមសម្តែងនូវក្តីសោមន្សរីករាយក្រៃលែង សូមគោរពជូននូវសព្វសាធុការពរជ័យជូន ចំពោះ សម្តេច តេជោ ហ៊ុន សែន និងសម្រេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សូមប្រកប ដោយសុខភាពល្អបរិបូរណ៍ កាយ ពលមាំមួនខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជានិងប្រជាជនកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន និងសម្បូររុងរឿងលើគ្រប់វិស័យ"។ អ្នកតំណងរាស្ត្រ រូបនេះបាន សូមគោរពសម្តែងនូវកតញ្ញូកតវេទិ តាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះគុណូបការ...