លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុនប្រាយវ៉េគ្រុប និង លោកជំទាវ គោរពចូលរួមថ្ងៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំរបស់សម្តេចជោ នៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២១នេះ
លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុនប្រាយវ៉េគ្រុប និង លោកជំទាវ រួមសហការី បានគោរពថ្លែងសារចូលរួមនាឱកាសដ៏ប្រពៃថ្លៃថ្លានៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ នេះ ។
លោកឧកញ៉ាបានផ្ញើសារគោរពជូនសម្តេចថា "ខ្ញុំបាទ និងភរិយា សូមសម្តែងនូវក្តីសោមន្សរីករាយក្រៃលែង សូមគោរពជូននូវសព្វសាធុការពរជ័យជូន ចំពោះ សម្តេច តេជោ ហ៊ុន សែន និងសម្រេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សូមប្រកប ដោយសុខភាពល្អបរិបូរណ៍ កាយ ពលមាំមួនខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជានិងប្រជាជនកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន និងសម្បូររុងរឿងលើគ្រប់វិស័យ"។
លោកកញ៉ា បាន សូមគោរពសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះគុណូបការៈ និងមោទនភាពចំពោះស្នាដៃធំៗយ៉ាងច្រើនឥតគណនា ដែល សម្តេចត...








