ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ក្រសួងពាណិជ្ជកម្ម បើកការផ្សព្វផ្សាយការយល់ដឹងអំពីវិធានការបង្ការ ពីការពុលស្រា នៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងខ្មែរ

ក្រសួងពាណិជ្ជកម្ម បើកការផ្សព្វផ្សាយការយល់ដឹងអំពីវិធានការបង្ការ ពីការពុលស្រា នៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងលើខ្លឹមសារនៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា។ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទបញ្ញត្តិពាក់ព័ន្ធការផលិតកែច្នៃ ការចែកចាយផលិតស្រាស ស្រាថ្នាំ ដែលផលិតនៅកម្ពុជា នៅខេត្តគោលដៅចំនួន ២បន្ថែមទៀត គឺខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ក្នុងនោះដែរ កាលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តកំពង់ឆ្នាំង បានបើកសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងលើខ្លឹមសារនៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធការផលិត ការកែឆ្នៃ ការចែកចាយផលិតផលស្រាស ស្រាថ្នាំ ជូនដល់ផលិតករ អាជីវករ។ ពិធីនេះក្រោមអធិបតីភាពលោក សុិន សុីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋ...
ច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសលើផ្នែកខ្លះនៅមីយ៉ាន់ម៉ា ខណៈការប្រមូលផ្តុំដាក់គំនាបលើមេដឹកនាំរដ្ឋប្រហារ

ច្បាប់អាជ្ញាសឹក ត្រូវបានប្រកាសលើផ្នែកខ្លះនៅមីយ៉ាន់ម៉ា ខណៈការប្រមូលផ្តុំដាក់គំនាបលើមេដឹកនាំរដ្ឋប្រហារ

នយោបាយ, ព័ត៌មានអន្តរជាតិ
រ៉ង់ហ្គូន៖ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅក្នុងផ្នែកខ្លះនៃទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទី ២ របស់មីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសប្រឆាំងនឹងរដ្ឋប្រហារ ហើយយោធាបានចេញសេចក្តីព្រមានតឹងរឹងប្រឆាំងនឹងការតវ៉ាបន្តទៀត។ នាយកដ្ឋានរដ្ឋបាលទូទៅបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជានេះគ្របដណ្តប់លើក្រុងចំនួន ៧ ក្នុងទីក្រុងម៉ាន់ដាឡេដោយហាមឃាត់មិនឱ្យប្រជាជនធ្វើបាតុកម្ម ឬប្រមូលផ្តុំគ្នាជាក្រុមដែលមានចំនួនលើសពី ៥ នាក់ឡើយ។ សេចក្តីប្រកាសស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅក្នុងក្រុងមួយក្នុងខេត្ត Ayeyarwaddy ភាគខាងត្បូងប្រទេសបន្ថែមទៀត ហើយសេចក្តីប្រកាសទាក់ទងនឹងមូលដ្ឋានផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងចេញនៅយប់នេះ។ សេចក្តីថ្លែងការណ៍មួយរបស់ក្រុងម៉ាន់ដាឡេ បានឲ្យដឹងថា “ បទបញ្ជានេះត្រូវបានអនុវត្តរហូតដល់មានការជូនដំណឹងបន្ថែម” អាកប្បកិរិយាបែបនេះអាចប៉ះពាល់ដល់ស្ថេរភាព...
មេដឹកនាំយោធាមីយ៉ាន់ម៉ាថា គណៈកម្មការបោះឆ្នោតមុន បានប្រើប្រាស់ការរាតត្បាតជំងឺកូវីដ១៩ ជាលេសដើម្បីរារាំងការ ធ្វើយុទ្ធនាការដោយយុត្តិធម៌

មេដឹកនាំយោធាមីយ៉ាន់ម៉ាថា គណៈកម្មការបោះឆ្នោតមុន បានប្រើប្រាស់ការរាតត្បាតជំងឺកូវីដ១៩ ជាលេសដើម្បីរារាំងការ ធ្វើយុទ្ធនាការដោយយុត្តិធម៌

ជំងឺកូវីដ១៩, ព័ត៌មានអន្តរជាតិ
មេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា គឺលោកមីង អ៊ុងឡាង បាននិយាយក្នុងសុន្ទរកថា តាមទូរទស្សន៍មួយទៅកាន់ ប្រទេសជាតិកាលពីថ្ងៃចន្ទថា គណៈកម្មការបោះឆ្នោតបានប្រើប្រាស់ ការរាតត្បាតជំងឺកូវីដ១៩ ជាលេសដើម្បីរារាំងការធ្វើ យុទ្ធនាការដោយយុត្តិធម៌ មុនការបោះឆ្នោតទូទៅនៅក្នុង ប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក មីន អ៊ុងឡាង បានបន្ថែមថា អាជ្ញាធរមិនបានបំពេញភារកិច្ចរបស់ខ្លួន ហើយបានលើកឡើងពីលេសជាច្រើន ដែលមិនបានបំពេញកាតព្វកិច្ចរបស់ពួកគេ។ យោងតាមមេដឹកនាំយោធារូបនេះ គឺថា គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេស មីយ៉ាន់ម៉ា ត្រូវតែធ្វើកំណែទម្រង់ ហើយវិធានការដើម្បីប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគនេះគួរតែ ក្លាយជាអាទិភាពមួយ។ លោកបានបន្តទៀតថា លោកបានបង្កើតរដ្ឋាភិបាលមួយនៃរដ្ឋមន្រ្តីត្រឹមត្រូវ។ ប្រមុខយោធាមីយ៉ាន់ម៉ាក៏បាននិយាយដែរថា នយោបាយការបរទេសរបស់ប្រទេស នឹងមិនត្...
រដ្ឋមន្ត្រីពាណិជ្ជកម្មចង្អុលការងារអាទិភាព៥ចំណុច ជូនមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តពោធិ៍សាត់

រដ្ឋមន្ត្រីពាណិជ្ជកម្មចង្អុលការងារអាទិភាព៥ចំណុច ជូនមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តពោធិ៍សាត់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ពោធិ៍សាត់)៖  លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចង្អុលបង្ហាញការងារអាទិភាពចំនួន៥ចំណុច ជូនមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឱ្យខិតខំយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។ ការដាក់ចេញការងារអាទិភាពទាំងនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។ លោករដ្ឋមន្ត្រី បានចង្អុលបង្ហាញការងារសំខាន់ៗចំនួន៥ ដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន។ ការងារទាំង៥នោះរួមមាន៖ ទី១- មន្...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​​ដាក់ឱ្យដំណើរការសេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​​ដាក់ឱ្យដំណើរការសេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​​បាន​​សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការសេវាសាធារណៈពាក់ព័ន្ធវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម៖
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែង ប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែង ប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ ដែលបានប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃនា​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។  យោងតាមសេចក្ដីសម្រេច ក្រសួងមហាផ្ទៃបានកែសម្រួលសមាភាពលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយដោយប្រគល់ភារកិច្ចបន្ថែមជូន លោក​​ បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានលេខាធិការដ្ឋាន អមដោយអនុប្រធាន និងសមាជិក សមាជិកាមួយចំនួនទៀត។ ក្រសួងក៏បានបង្កើតក្រុមជំនួយការនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ ដោយប្រគល់ភារកិច្ចជូន លោក​​ឧត្តមសេនីយ៍ឯក មួង សុធា អគ្គសង្នការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាប្រធានក្រុមជំនួយការ ដោយមានសមាភាពសមាជិកក្រុមជំនួយការលេខាធិការដ្ឋានមួយចំនួនទៀត។ សម្ដេចក្រឡាហោម ស ខេង ឧបនា...
លោក តាំង សុខឃី ជួបជាមួយ​ជនពិការនិងបុគ្គលិកនៃ​​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក​​

លោក តាំង សុខឃី ជួបជាមួយ​ជនពិការនិងបុគ្គលិកនៃ​​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក តាំង សុខឃី អនុប្រធានកិតិ្តយស កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងសំណេះសំណាលក្មួយៗជាបុគ្គលិក និងជនពិការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក សមាគមតន្ត្រីសំនៀងជនពិការ នៅថ្ងៃទី ៨ខែគុម្ភៈ ឆ្នាំ២០២១។ លោក តាំង សុខឃី បានមានប្រសាសន៍ថា សូមក្មួយៗកុំអស់សង្ឃឹម និងកុំទុកពេលវេលាឲ្យកន្លងផុតដោយឥតប្រយោជន៍ ត្រូវខិតខំក្រេបជញ្ជក់វិជ្ជា នូវគ្រប់ពហុជំនាញដើម្បីជាទុនសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃក្រោយ តាមគ្រប់កាល:ទេស: និងតម្រូវការចាំបាច់នៃទីផ្សារបានយ៉ាងងាយស្រួល ។ លោក សុខឃី បានបន្ថែមថា ក្មួយៗកុំអស់សង្ឃឹម យើងត្រូវប្រើប្រាស់ពេលវេលាដ៏មានតម្លៃខិតខំរៀនសូត្រគ្រប់ពហុជំនាញ ដើម្បីកែឆ្នៃជីវិតចូលរួមចំណែកអភិវឌ្ឍន៍ឲ្យកាន់តែមានប្រយោជន៍សម្រាប់ខ្លួនយើង គ្រួសារយើង សហគមន៍ និងសង្គមជាតិយើងទាំងមូល ៕...
ថ្ងៃទី០៨​ ខែកុម្ភះ​ ឆ្នាំ២០២១​ មានករណីវិជ្ជមានកូវីដ-១៩​ ថ្មី​ ចំនួន​ ០២នាក់​ និងអ្នកជាសះស្បេីយ​ចំនួន​ ០១នាក់​

ថ្ងៃទី០៨​ ខែកុម្ភះ​ ឆ្នាំ២០២១​ មានករណីវិជ្ជមានកូវីដ-១៩​ ថ្មី​ ចំនួន​ ០២នាក់​ និងអ្នកជាសះស្បេីយ​ចំនួន​ ០១នាក់​

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
រកឃើញអ្នកឆ្លងថ្មី ០២នាក់ទៀត ជាអ្នកដំណើរមកពីបរទេស និងជាសះស្បើយ ០១នាក់ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ - អ្នកឆ្លងសរុប = ៤៧៦ នាក់ - អ្នកជាសះស្បើយ = ៤៥៧ នាក់ - អ្នកកំពុងព្យាបាល = ១៩ នាក់
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវី១៩ពីមិត្តចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវី១៩ពីមិត្តចិន

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ទាប់ពី ពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវី១៩ ពីមិត្តចិនរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ១៩ និងពាក់ព័ន្ធទៅនឹងជំនួយវ៉ាក់សាំងកូវីដ១៩នេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាចំនួនវ៉ាក់សាំងកូវីដ១៩ដែលផលិតចេញនៅលើពិភពលោក ពេលនេះមានចំនួនតិចជាងតម្រូវការ ។ ប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បង្ហាញមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ នាពេលនេះដោយសារតែកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយមិត្តចិននារយៈពេលកន្លងមក ។ ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មូលហេតុដែលសម្តេចសម្រេចមិនចាក់វ៉ាក់សាំងកូវីដ១៩ តាមផែនការនោះ ដោយសារតែទទួលបានលិខិតបញ្ជាក់ផ្លូវការពីស្ថានទូតចិនថា វ៉ាក់សាំងមានប្រសិទ្ធភាពលើអាយុ១៨...
តើចិន និងសហរដ្ឋអាមេរិក ចំណេញផលប្រយោជន៏អ្វីខ្លះ ពីល្បែងរដ្ឋប្រហារនៅប្រទេសភូមា?

តើចិន និងសហរដ្ឋអាមេរិក ចំណេញផលប្រយោជន៏អ្វីខ្លះ ពីល្បែងរដ្ឋប្រហារនៅប្រទេសភូមា?

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមការវិភាគរបស់ លោក តាន់ វុទ្ធា (Tan Vuthear)លើទំំំព័រហ្វេសប៊ុក) តើចិន និងសហរដ្ឋអាមេរិក ចំណេញផលប្រយោជន៏អ្វីខ្លះ ពីល្បែងរដ្ឋប្រហារនៅប្រទេសភូមា? ហើយតើសហរដ្ឋអាមេរិកមានឆន្ទះប្រឆាំងនឹងរដ្ឋប្រហារនេះ ពិតប្រាកដដែរឬទេ? រដ្ឋប្រហារនៅប្រទេសភូមា គឺជាការផ្លាស់ប្តូរ Status Quo ដែនអំណាចរវាងសហរដ្ឋអាមេរិក ចិន និងឥណ្ឌា នៅលើសង្វៀនមហាសាគរ Indo Pacific, តែមិនក្រទ្បាប់ចាក់។ ខណៈដែល COVID-19 បានវ៉ាយប្រហារអាមេរិកយ៉ាងចាស់ដៃ, ស្ថានភាពតំបន់អស្ថិរភាពក្នុងប្រទេសចិន ដូចជា ហុង កុង, ទីបេ និងស៊ីនជាំង មានសភាពស្ងប់ស្ងាត់ឈឹង តែបែរជាមានរដ្ឋប្រហារនៅប្រទេសភូមាទៅវិញ។ វាគឺជារដ្ឋប្រហារចំពេលលោក Joe Biden ទ្បើងកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់អាមេរិក មិនទាន់បានមួយខែផង។ វាក៏ជារដ្ឋប្រហារសំរាប់បើកការដ្ឋាននយោបាយអាមេរិករបស់ Joe Biden នៅមហាសាទគរ Indo Pacific។ ការប្រជែងជើងគ្នាដណ្តើមឧត្តមភាព រវាងកំពូលមហាអំណាចចាស់ (The Dominan...