ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ ក្លាយពូជជិត ១.០០០នាក់

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ ក្លាយពូជជិត ១.០០០នាក់

ជំងឺកូវីដ១៩, ព័ត៌មានអន្តរជាតិ
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីនៃវីរុសកូរ៉ូណាក្លាយពូជ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺជិត ១.០០០នាក់ នៅរដ្ឋចំនួន ៤៤នាក់ក្នុងចំណោម រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់ របស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ (CDC) បានឲ្យដឹងដូច្នេះ ករណីនៃអ្នកឆ្លងជំងឺទាំងនេះ មាន៩៨១នាក់ ដែលបានបង្កឡើងដោយវីរុសក្លាយពូជ ដែលគេស្គាល់ឈ្មោះថា B.1.1.7 ដែលបានរកឃើញជាលើកដំបូង នៅចក្រភពអង់គ្លេស។ មានករណីចំនួន១៣ ក្នុងចំណោមវីរុសប្រភេទថ្មី ដែលបានរកឃើញនៅអាហ្វ្រិកខាងត្បូង ដែលគេហៅថា B.1.351និងមាន០៣ករណីនៃប្រភេទថ្មី ឈ្មោះថា P.1 ដែលបានរកឃើញនៅប្រេស៊ីល។ ខាង CDC បានឲ្យដឹងថា វីរុសក្លាយពូជទាំងនេះ បច្ចុប្បន្នកំពុងតែឆ្លងរាលដាល នៅសហរដ្ឋអាមេរិក។ ទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រអាមេរិកាំង ហៅកាត់ថា (JAMA) បានបោះពុម្ពផ្សាយកាលពីថ្ងៃសុក្រថា ប្រភេទវីរុ...
ក្រុមហ៊ុន( HANSHIN) ស្ថាបនាផ្លូវជាតិលេខ២ អាចនឹងមានកង្វះខាតគ្រឿងចក្រ ឬខ្វះអ្នកម៉ៅការបន្ត ខណៈមិនសូវដំណើរដោយកន្លែង ហើយយឺតយូរ 

ក្រុមហ៊ុន( HANSHIN) ស្ថាបនាផ្លូវជាតិលេខ២ អាចនឹងមានកង្វះខាតគ្រឿងចក្រ ឬខ្វះអ្នកម៉ៅការបន្ត ខណៈមិនសូវដំណើរដោយកន្លែង ហើយយឺតយូរ 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ពលរដ្ឋបានសង្កេតឃើញថា ការស្ថាបនាសាងសង់ផ្លូវជាតិលេខ២ ពីក្រុងតាខ្មៅទៅខេត្តតាកែវ ដោយក្រុមហ៊ុន (HANSHIN) ហាក់ដូចជាពុំសូវដំណើរការ, អាចនិយាយបានថា, ក្រុមហ៊ុននេះកង្វះខាតគ្រឿងចក្រ ខ្វះអ្នកម៉ៅការបន្ត។ ដូច្នេះការសាងសង់ស្ថាបនាមានលក្ខណៈយឺត បើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនដទៃទៀត។ អ្វីដែលជាសមិទ្ធផលរបស់ប្រទេសជាតិ ផ្លូវគមនាគមន៍គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិដ៏ធំបំផុត ក៏ដូចជា ជួយសម្រាលដល់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគាំទ្រចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ប៉ុន្តែករណីខ្លះ ការស្ថាបនាផ្លូវដោយក្រុមហ៊ុន ដែលមិនសូវមានភាពទទួលខុសត្រូវ មិនអនុវត្តតាមគម្រោងផែនការកំណត់ អាចនឹងអូសបន្លាយពេលយូរ ធ្វើឱ្យផ្លូវគមនាគមន៍នោះ ត្រូវស្ទះចរាចរណ៍ បង្កការគ្រោះថ្នាក់ចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរ ទាំងចរាចរណ៍លើផ្លូវ នឹងករណីចូលទៅតាមផ្ទះប្រជាពលរដ្ឋជាដើម។ ដោយសារតែមានករណីកាយដីដាក់តាមមុខផ្ទះប្រជាពលរដ្ឋ និងខ្វះគ្រឿង...
លោក ហេង សួរ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុន Sinopharm មកពីចិនរួចហើយ

លោក ហេង សួរ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុន Sinopharm មកពីចិនរួចហើយ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ឯកឧត្តម ហេង សួរ៖សូមអរគុណលោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ ដែលផ្តល់សេវាយ៉ាងល្អ សូមអរគុណរដ្ឋាភិបាលចិន ចំពោះជំនួយដ៏ថ្លៃថ្លានេះ សូមអរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដែលជាទំនិញកម្របំផុតលើពិភពលោកនៅពេលនេះ អ្នកដែលបានចាក់វ៉ាក់សាំង គឺជាអ្នកដែលមានសំណាង និងលទ្ធភាពធ្វើការច្រើនជាងមុន។ សង្ឃឹមថាកម្ពុជានឹងទទួលបានវាក់សាំងនេះកាន់តែច្រើនដើម្បីចាក់ជូនប្រជាជន សូមបងប្អូនប្រជាពលរដ្ឋ ដែលជាមុខសញ្ញាអាទិភាព ដែលស្ម័គ្រចិត្តទាំងអស់ត្រៀមកម្មវិធីចាក់បន្ទាន់។...
ជូនពរបងប្អូន បុគ្គលិក សាខារបស់ហ៊ួត ជា ចូលឆ្នាំចិន ហេង ហេង 2021 រកស៊ីមានបានទាំងអស់គ្នា

ជូនពរបងប្អូន បុគ្គលិក សាខារបស់ហ៊ួត ជា ចូលឆ្នាំចិន ហេង ហេង 2021 រកស៊ីមានបានទាំងអស់គ្នា

សង្គម និងកម្សាន្ត
ជូនពរបងប្អូន បុគ្គលិក សាខារបស់ហ៊ួត ជា ចូលឆ្នាំចិន ហេង ហេង 2021 រកស៊ីមានបានទាំងអស់គ្នា
លោក​​ឧកញ៉ា អ៊ុច សម្បត្តិ និងភរិយា​ចូលជួបសម្ដែង​ការគួរសមសម្ដេចក្រឡាហោម ស ខេង ដល់ភូមិគ្រឹះនៅរាជធានីភ្នំពេញ​

លោក​​ឧកញ៉ា អ៊ុច សម្បត្តិ និងភរិយា​ចូលជួបសម្ដែង​ការគួរសមសម្ដេចក្រឡាហោម ស ខេង ដល់ភូមិគ្រឹះនៅរាជធានីភ្នំពេញ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក​ឧកញ៉ា អ៊ុច សម្បត្តិ ព្រមទាំង​​ លោក​ជំទាវ​​ ហ៊ឹម សុភ័ក្រ្ដ អគ្គនាយក​ និង​អគ្គនាយិកា​គ្រួសារ​កក់​ក្ដៅ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់​ភូមិគ្រឹះ​សម្ដេច​ផ្ទាល់​តែម្ដង​​ មុន​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិន​មកដល់​​។​​ លោក​ឧកញ៉ា អ៊ុច សម្បត្តិ បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​ថា៖”ក្នុងឱកាសមហាកិត្តិយសនេះ សូមសម្តេចក្រឡាហោម និងលោកជំទាវ ទទួល​បាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំង​សម្រេច​បានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំ ការពារ និងកសាងមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូរណ៍រុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ”។ លោកឧកញ៉ា សូមសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី និងចៅៗ ជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខ ព្រមទាំងពុទ្ធពរបួនប្រការគឺ អា...
វ៉ាក់សាំងចិន ធ្វើតេស្តមានប្រសិទ្ធភាពលើ មនុស្សចាស់អាយុលើស ៦០ឆ្នាំនៅប្រទេសម៉ារ៉ុក

វ៉ាក់សាំងចិន ធ្វើតេស្តមានប្រសិទ្ធភាពលើ មនុស្សចាស់អាយុលើស ៦០ឆ្នាំនៅប្រទេសម៉ារ៉ុក

ជំងឺកូវីដ១៩, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថាវ៉ាក់សាំងកូវីដរបស់ ក្រុមហ៊ុន Sinopharm ប្រទេសចិនគឺត្រូវបានធ្វើតេស្ត មានប្រសិទ្ធភាពទៅលើក្រុម មនុស្សដែលមានវ័យចំណាស់ ហើយមកដល់ពេលនេះអជ្ញាធរ នៃប្រទេសម៉ារ៉ុកគឺកំពុងតែបន្តធ្វើការប្រើប្រាស់វា ដើម្បីអាចចាក់ទៅលើពលរដ្ឋរបស់ខ្លួន ទាំងដែលមានអាយុលើស៦០ឆ្នាំក្តី។ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល របស់ប្រទេសម៉ារ៉ុកបានអះអាងថាទិន្នន័យ ដែលខ្លួនបានទទួលគឺមិនមានផលប៉ះពាល់ណាឡើយ ចំពោះមនុស្សចាស់ដែលមានវ័យលើស៦០ឆ្នាំ។ ការធ្វើតេស្ត ដែលបានធ្វើទៅលើមនុស្សចាស់ មានវ័យលើសពី៦០ឆ្នាំចំនួន១០ ០០០នាក់បានរកឃើញថាមានតែ៨នាក់ ប៉ុណ្ណោះដែលទទួលរងប្រតិបត្តិកម្មបន្តិចបន្តួច បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង របស់ Sinopharm។ គួរឲ្យដឹងដែរថា ដំណាក់កាលការសាកល្បងទី ៣ នៃវ៉ាក់សាំង Sinopharm ដែលបានអនុវត្តមួយផ្នែកធំ នៅក្នុងប្រទេសម៉ារ៉ុករួមមានមនុស្ស ដែលមានអាយុលើសពី ៦០ ឆ្នាំហើយជាលទ្ធផល បានបង្ហ...
ចិនតែងតាំង ឯកអគ្គរដ្ឋទូត ប្រចាំ នៅកូរ៉េខាងជើងថ្មី

ចិនតែងតាំង ឯកអគ្គរដ្ឋទូត ប្រចាំ នៅកូរ៉េខាងជើងថ្មី

នយោបាយ, ព័ត៌មានអន្តរជាតិ
ប្រទេសចិន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំ នៅកូរ៉េខាងជើងថ្មី ក្រោយពេលមួយឆ្នាំ បន្ទាប់ពីការរាតត្បាត មេរោគកូរ៉ូណា បានចាប់ផ្តើមផ្ទុះឡើង ហើយទីក្រុងព្យុងយ៉ាងបិទព្រំដែន ប្រវែង៨៨០ម៉ាយ ជាប់ដៃគូដ៏សំខាន់របស់ខ្លួន ។ ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា លោក Wang Yajun មានវ័យ ៥១ឆ្នាំ ជាអនុប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរជាតិរបស់គណៈកម្មាធិការ កណ្ដាលបក្សកុម្មុយនិស្តចិន នឹងដឹកនាំបេសកកម្ម ការទូតចិន នៅក្នុងទីក្រុងព្យុងយ៉ាង។ ប៉ុន្តែវានៅមិនទាន់ច្បាស់នៅឡើយទេថា ពេលណាលោក Wang Yajun នឹងត្រូវអនុញ្ញាតឲ្យចូលកាន់តំណែង របស់លោកនៅកូរ៉េខាងជើង។ របបលោក គីម ជុងអ៊ុន នៅតែបិទចំពោះពិភពលោកខាងក្រៅ និងស្ទើរតែមន្ត្រីការទូតបរទេសទាំងអស់ នៅទីក្រុងព្យុងយ៉ាង បានវិលត្រឡប់ទៅប្រទេសវិញ ដោយសារតែកូវីដ១៩។ គួរបញ្ជាក់ថា លោក Wang Yajun បានធ្វើតួនាទីយ៉ាងសំខាន់ នៅក្នុងចំណងមិត្តភាពចិន និងកូរ៉េខាងជើង ក្នុងនា...
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសជូនដល់កម្មករនិយោជិត

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសជូនដល់កម្មករនិយោជិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក​​បណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសសម្រាប់កម្មករនិយោជិត ដែលរងផលប៉ះពាល់ពីការបិទ ឬព្យួរ សហគ្រាសគ្រឹះស្ថាន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នាសាលប្រជុំវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។ លោក​បណ្ឌិត​​មានប្រសាសន៍បញ្ជាក់ថា ថ្ងៃនេះជាលទ្ធផលថ្មីមួយទៀតដែល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបាននោះគឺការផ្តល់វគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេស សម្រាប់កម្មករនិយោជិត ដោយមិនគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ម៉ឺនរៀល ក្នុង១ខែ/ម្នាក់ សម្រាប់ រយៈពេល ៤ខែ ដល់កម្មករនិយោជិត ដែលបានព្យួរការងារ និងបាត់បង់ ការងារ ដោយសារការរីករាលដាលនៃជំងឺកូវ...
យោធាមីយ៉ាន់ម៉ាវាយឆ្មក់ការិយាល័យគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ខណៈយូអិន ថ្កោលទោសអំពើហិង្សា

យោធាមីយ៉ាន់ម៉ាវាយឆ្មក់ការិយាល័យគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ខណៈយូអិន ថ្កោលទោសអំពើហិង្សា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រ៉ង់ហ្គូន៖ ក្រុមយោធាបានវាយឆ្មក់ទីស្នាក់ការកណ្តាលទីក្រុងរ៉ង់ហ្គូន របស់គណបក្សដែលត្រូវបានបណ្តេញចេញពីតំណែងមេដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីល្ងាចថ្ងៃអង្គារនៅពេលដែលសហរដ្ឋអាមេរិក បានចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការថ្កោលទោសអំពើហឹង្សាប្រឆាំងនឹងក្រុមបាតុករដែលទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ការវាយប្រហារចុងក្រោយលើភាពជាអ្នកដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ា បានធ្វើឱ្យមានការខឹងសម្បារចំពោះការធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុននិងការឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ដោយក្រុមឧត្តមសេនីយ៍ បានជំរុញប្រជាជនរាប់សែននាក់ទៅតាមផ្លូវដោយប្រឆាំងនឹងការហាមឃាត់របស់រដ្ឋាភិបាលយោធាប្រឆាំងនឹងការប្រមូលផ្តុំគ្នា។ សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា“ មេដឹកនាំផ្តាច់ការយោធាបានវាយឆ្មក់ និងកម្ទេចទីស្នាក់ការកណ្តាលគណបក្ស NLD នៅម៉ោងប្រមាណ ៩ និង៣០ យប់។ ការវាយឆ្មក់នេះបានកើតឡើងបន្ទាប់ពីបាតុកម្មបា...
ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជន

ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជន

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។ មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង។ ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដ...