ឯកឧត្តម ហេង សួរ៖សូមអរគុណលោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ ដែលផ្តល់សេវាយ៉ាងល្អ សូមអរគុណរដ្ឋាភិបាលចិន ចំពោះជំនួយដ៏ថ្លៃថ្លានេះ សូមអរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដែលជាទំនិញកម្របំផុតលើពិភពលោកនៅពេលនេះ អ្នកដែលបានចាក់វ៉ាក់សាំង គឺជាអ្នកដែលមានសំណាង និងលទ្ធភាពធ្វើការច្រើនជាងមុន។
សង្ឃឹមថាកម្ពុជានឹងទទួលបានវាក់សាំងនេះកាន់តែច្រើនដើម្បីចាក់ជូនប្រជាជន សូមបងប្អូនប្រជាពលរដ្ឋ ដែលជាមុខសញ្ញាអាទិភាព ដែលស្ម័គ្រចិត្តទាំងអស់ត្រៀមកម្មវិធីចាក់បន្ទាន់។







