អភិបាលខេត្តសៀមរាប ចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជាគំរូដ៍ល្អដល់ក្រុង ស្រុកដទៃ
សៀមរាប៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានចែកអង្ករចំនួន ៥០តោន ដែលផ្តើមចេញពីការធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់គ្រួសារ(ក្រ១.ក្រ២ ) និង ប្រជាការពារភូមិសរុបចំនួន ២ ៦៦៨ គ្រួសារ មកពី៦ឃុំក្នុងស្រុក ដែលជួបការខ្វះខាតក្នុងវិបត្តិជំងឺកូវីដ ១៩ ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា អង្ករសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ (ក្រ១ និងក្រ២) និងប្រជាការពារទូទាំងស្រុកបន្ទាយស្រីនៅពេលនេះ គឺបានមកពីការបង្ករបង្កើនផលលើផ្ទៃដីសែ្រចំនួន៤០ហិកតា ដែលរដ្ឋបាលស្រុកបានជួលពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ ហៅថាស្រែសង្គម។
លោកបន្ថែមថា ការជួលដីស្រែពីបងប្អូនប្រជាពលរដ្ឋខាងលើ រដ្ឋបាលស្រុកបានឱ្យថ្លៃឈ្នូលដល់ម្ចាស់ស្រែ ក្នុងមួយគ្រួសារ ៣ ទៅ៤ការ៉ុងស្រូវ ទៅតាមទំហំដីដែលបងប្អូនប្រជាពលរដ្ឋមាន។ ក្រោយពីបង្កបង្កើនក្នុងរដូវវស្សា រដ្ឋបាលស្រុកបានប្រមូលផល លើផ្ទៃដី៤០ហិកតា ទទួលបានផលស្រ...








