ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អាមេរិកដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើអង្គភាពពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ចំនួន១១អង្គភាព

អាមេរិកដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើអង្គភាពពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ចំនួន១១អង្គភាព

ព័ត៌មានអន្តរជាតិ
ក្រសួងរតនាគារ និងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញានេះ ពាក់ព័ន្ធនឹងសេចក្តីសម្រេចក្នុងការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើអង្គភាពដែលពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់ចំនួនចំនួន១១អង្គភាព ដែលនេះបើតាមការចុះផ្សាយរបស់ NHK ។ សេចក្តីកាសនោះ បានអោយដឹងថា អង្គភាពដែលពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់ទាំង១១អង្គភាពនោះ មានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ ប្រទេសចិន និងប្រទេសអារ៉ាប់រួម ហើយទណ្ឌកម្មនេះបានចូលជាធរមានចាប់តាំងពីថ្ងៃព្រហស្បតិ៍ ។ ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានចោទប្រកាន់អង្គភាពទាំង១១នោះពីបទរំលោភបំពានលើបម្រាមអាមេរិកលើការនាំចេញប្រេងឥន្ធនៈពីប្រទេសអ៊ីរ៉ង់ទៅកាន់ទីផ្សារអន្តរជាតិ ឬអង្គភាពទាំង១១នោះ ទទួលទិញប្រេងឥន្ធនៈពីអ៊ីរ៉ង់ដោយបំពាន់បម្រាមរបស់អាមេរិក ៕...
ក្រសួងវប្បធម៌ថា៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ទទួលរង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោក ឆ្នាំ២០២០ របស់អង្គការយូណេស្កូ

ក្រសួងវប្បធម៌ថា៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ទទួលរង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោក ឆ្នាំ២០២០ របស់អង្គការយូណេស្កូ

ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានកិត្តិយសសូមជម្រាបជូនសាធារណជននិងប្រជាជនកម្ពុជាទាំងអស់មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ អង្គការយូណេស្កូពិភពលោកដែលមាន មូលដ្ឋាននៅទីក្រុងប៉ារីសបានសម្រេចផ្តល់ រង្វាន់ JIKA នៃស្មារពីចងចាំពិភពលោករបស់អង្គការយូណេស្កូ ដល់សារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លើសមិទ្ធផលនៃការខិតខំប្រឹងប្រែងក្នុងការអភិរក្សឯកសារនិងបណ្ណសាររូបថតដែលជាមរតកឯកសារប្រវត្តិសាស្ត្រដ៏សំខាន់ សម្រាប់មនុស្សជាតិ។ ការសម្រេចផ្តល់រង្វាន់ JIKI នេះ ធ្វើឡើងយ៉ាងម៉ត់ចត់បំផុតពីគណៈកម្មការវាយតម្លៃ ដែលជ្រើសរើស ចេញពីគណៈកម្មាធិការ ទីប្រឹក្សាអន្តរជាតិស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ។ ក្រសួងសូមជម្រាបជូនផងដែរថា ៖ JIKIIជារង្វាន់ដែលបានបង្កើត ដើម្បីរំថោកដល់ខួបនៃការចុះបញ្ជីសៀវភៅ Buljo Jikj Sinche Yojecl ជាឯកសារបោះចេញពីពុម្ពអក្សរលោហៈផ្តុំគ្នាដែល នៅសល់ចាស់ជាងគេលើពិភពលោក នាវឡុងពេលនៃកិច្ចប្រជុ...
រដ្ឋបាលរាជធានី គ្រោងនឹងបើកការដ្ឋាន ស្ថាបនាមហាវិថីថ្មី១ខ្សែមានទទឹង៣០ម៉ែត្រ និងបណ្តោយជាង៥គីឡូម៉ែត្រចាប់ពីផ្លូវ ១០០៣ រហូតដល់មហាវិថី ឈ្នះឈ្នះ

រដ្ឋបាលរាជធានី គ្រោងនឹងបើកការដ្ឋាន ស្ថាបនាមហាវិថីថ្មី១ខ្សែមានទទឹង៣០ម៉ែត្រ និងបណ្តោយជាង៥គីឡូម៉ែត្រចាប់ពីផ្លូវ ១០០៣ រហូតដល់មហាវិថី ឈ្នះឈ្នះ

ព័ត៌មានជាតិ
ភ្នំពេញ៖ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងតំបន់នៃខណ្ឌសែនសុខ ខណ្ឌឫស្សីកែវនិងខណ្ឌព្រែកព្នៅ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែដែលមាន ទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង ៥គីឡូម៉ែត្រដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉លសែនសុខ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅខណ្ឌព្រែកព្នៅ ។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បាន បញ្ជាក់ឲ្យដឹងនៅថ្ងៃទី ៤ខែកញ្ញាឆ្នាំ២០២០នេះថា ៖ រដ្ឋបាលរាជធានីភ្នំពេញមានគម្រោង នឹងបើកការដ្ឋានស្ថាបនា មហាវិថីមួយខ្សែ នៅសប្តាហ៍ក្រោយនេះ ក្រោមអធិបតីភាពលោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលមហាវិថីនេះមានប្រវែង៥៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ ផ្លូវ១២ម៉ែត្រសងខាង ដែលអាចអោយរថយន្តធ្វើចរាចរណ៍ បាន៣គន្លងទៅ ៣គន្លងមក មាន១គន្លងទៅម...
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៨ លើកទី១

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៨ លើកទី១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រាជុំក្រុមប្រឹក្សា ភិបាលអាណត្តិទី៨ លើកទី១ ក្រោមអធិបតីភាព លោក រស់ សីលវ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សមាសភាពអញ្ជើញចូលរួមប្រជុំមាន លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម លោក សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ទាន សុសេរី ជំនួយការឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្រ្តីទទួកបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសម្របសម្រួលកិច្ចការផ្ទៃ។ លើសពីនេះមានការចូលរួមពី លោក ឃី កុសល អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ាក សេរីវឌ្ឍនា តំណាងអភិបាលឯករាជ្យលោក ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងជាតំណាងបុគ្គលិកលោក ដេត វាសនា មន្ត្រី...
សន្តិបណ្ឌិត សុខ ផល បានចូលរួមប្រជុំពិភាក្សាត្រៀមរៀបចំដាក់ឲ្យដំណើរការជាផ្លូវការនូវការដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ

សន្តិបណ្ឌិត សុខ ផល បានចូលរួមប្រជុំពិភាក្សាត្រៀមរៀបចំដាក់ឲ្យដំណើរការជាផ្លូវការនូវការដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត សុខ ផល បានចូលរួមប្រជុំពិភាក្សាត្រៀមរៀបចំដាក់ឲ្យដំណើរការជាផ្លូវការនូវការដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ (កម្ពុជា-វៀតណាម) ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលជាប់នឹងច្រកទ្វារតំបន់ព្រំដែន តឺនណា ខេត្តតៃនិញ ប្រទេសវៀតណាម។ នៅក្នុងកិច្ចប្រជុំនេះឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នាដំឡើងកម្រិតច្រកទ្វារព្រំដែន ម៉ឺនជ័យ ទៅជាច្រកទ្វារអន្ដរជាតិ ដើម្បីបង្កើនកិច្ចសហការជាមួយប្រទេសជិតខាង និងសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការធ្វើពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរលើគ្រប់វិស័យ។ កន្លងមក សន្តិបណ្ឌិត សុខ ផល បានដឹកនាំគណៈប្រតិភូ ចុះទៅជួបពិភាក្សាការងារជាមួយភាគី វៀតណា ចំនួន២លើកផងដែរ ដើម្បីធានាដល់ការសម្ពោធច្រកទ្វារព្រំដែន ម៉ឺនជ័យ នាពេលខាងមុខនេះ ។ ...
សម្តេចតេជោ ហ៊ុន សែន បានសម្រេចកញ្ចប់ថវិកា ១៥០ លានដុល្លារកសាងផ្លូវ៣៨ ខ្សែក្នុងទីរួមខេត្តសៀមរាប

សម្តេចតេជោ ហ៊ុន សែន បានសម្រេចកញ្ចប់ថវិកា ១៥០ លានដុល្លារកសាងផ្លូវ៣៨ ខ្សែក្នុងទីរួមខេត្តសៀមរាប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។ ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។ សូមអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយយើងសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស។ អរគុណសន្តិភាព...
សេដ្ឋកិច្ចអាមេរិក នឹងធ្លាក់ចុះ៣១.៧%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ

សេដ្ឋកិច្ចអាមេរិក នឹងធ្លាក់ចុះ៣១.៧%នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ

ព័ត៌មានអន្តរជាតិ
ការវិភាគរបស់ការិយាល័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក (Bureau of Economic Analysis) បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាមេរិក នឹងធ្លាក់ចុះ៣១.៧%ក្រោមសូន្យនៅត្រីមាសទី២នៃឆ្នាំ២០២០នេះ លើការធ្លាក់ចុះ GDP ៥.០%ក្រោមសូន្យកាលពីត្រីមាសទី១នៃឆ្នាំដដែលនេះ ដែលនេះបើតាមការចុះផ្សាយរបស់ BEA ។ ការិយាល័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដដែលបានបន្ថែមថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះរហូតដល់៣១.៧%ក្រោមសូន្យនៅត្រីមាសទី២ គឺដោយសារការបិទសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19ចាប់តាំងពីដើមឆ្នាំរហូតដល់ពេលបច្ចុប្បន្ននេះ ។ ចំពោះចំនួនអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់១១.១% នៅត្រីមាសទី២ ខែស្មើនឹងអ្នកអត់ការងារធ្វើប្រមាណជាង១៦.៣លាននាក់ ដែលជាចំនួនអ្នកអត់ការងារធ្វើខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៤៨កន្លងមក ៕...
រដ្ឋបាលរាជធានីភ្នំពេញត្រៀមរួចរាល់ហើយក្នុងការ បង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ខណៈបើក សាលាឲ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី ១២ បានសិក្សារៀនសូត្រនៅថ្ងៃ៧កញ្ញានេះ

រដ្ឋបាលរាជធានីភ្នំពេញត្រៀមរួចរាល់ហើយក្នុងការ បង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ខណៈបើក សាលាឲ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី ១២ បានសិក្សារៀនសូត្រនៅថ្ងៃ៧កញ្ញានេះ

ព័ត៌មានជាតិ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំខ្លួនរួចរាល់ហើយក្នុងការបង្ការទប់ស្កាត់និងបង្ការជំងឺកូវីដ–១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងអប់រំ យុវជននិងកីឡា ខណៈបើកសាលាឲ្យសិស្សថ្នាក់ ទី៩និងថ្នាក់ទី ១២បានសិក្សារៀនសូត្រនៅថ្ងៃ៧កញ្ញាខាងមុខនេះ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌនឹងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យស្ថានភាពជាក់ស្តែង នៅក្នុងវិទ្យាល័យបាក់ទូក ស្ថិតក្នុងខណ្ឌ៧មករា ដើម្បីត្រៀម ក្នុងការបើកសាលាឲ្យសិស្សានុសិស្សថ្នាក់ទី ៩និងថ្នាក់ទី១២ បានរៀនសូត្រ ដោយខាងសាលារៀន បានរៀបចំ អនាម័យបរិស្ថានជាមួយនឹងការបំពាក់នូវគ្រឿងឧបក រណ៍ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ–១៩ ដែលបានមកពីការជួយឧបត្ថមពីរដ្ឋបាលរាជធានីភ្នំពេញ។ លោកលោក តូច កន្តាល់ នាយកវិទ្យាល័យបាក់ទូកបានមានប្រសាសន៍លើកឡើងថា អនុវត្តទៅតាមក...
Covid-19សម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

Covid-19សម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា វីរុសCovid-19បានសម្លាប់មនុស្សថ្មីអស់ជាង៦ពាន់នាក់ក្នុងមួយថ្ងៃ គឺចំនួន ៦២៤២នាក់ និងឆ្លងទៅមនុស្សថ្មីប្រមាណជាង២៨ម៉ឺននាក់ គឺចំនួន ២៨៣ ០៥៤នាក់ នៅជុំវិញពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញានេះ ។ ប្រភពដដែលបានបន្តថា ៣ប្រទេសនៅលើពិភពលោក គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងប្រទេសឥណ្ឌា នៅតែជាប្រទេសមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19ច្រើនជាងគេបំផុត ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌាមានមនុស្សឆ្លងវីរុសនេះប្រចាំថ្ងៃច្រើនជាងគេរហូតដល់ ៨២ ៨៦០នាក់ និងមនុស្សស្លាប់ថ្មីចំនួន ១០២៦នាក់ ប្រទេសប្រេស៊ីលមានមនុស្សឆ្លងថ្មីប្រចាំថ្ងៃចំនួន ៤៨ ៦៣២នាក់ និងមនុស្សស្លាប់ថ្មីចំនួន ១២១៨នាក់ និងសហរដ្ឋអាមេរិកមានមនុស្សឆ្លងថ្មីចំនួន ៤០ ៦៨៥នាក់ និងមនុស្សស្លាប់ថ្មីក្នុងមួយថ្ងៃចំនួន ១០៥៩នាក់ ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ កំណ...
រួមគ្នាដេីម្បីការពារ និងអភិរក្សសត្វស្លាបនៅកម្ពុជា

រួមគ្នាដេីម្បីការពារ និងអភិរក្សសត្វស្លាបនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ បើយោងតាមឯកសារ យោងសៀវភៅសត្វ ស្លាបនៃ ប្រទេសកម្ពុជា បានបញ្ជាក់ថា៖ ប៉ាក់ខ្ទៀវ ស្លាបខៀវ Blue-winged Pitta ជាប្រភេទ ក្រុមបក្សី ដែលរស់នៅតំបន់ព្រៃហេីយ មានវត្ត នៅ រដូវប្រាំង និងសំបូរ គ្រប់ទីកន្លែង ។ បក្សីប៉ាក់ខ្ទៀវ ស្លាបខៀវ មានទំហំពី ១៨-២០.៥សង់ទី​ម៉ែត្រ នៅពេល ពេញវ័យមានបន្ទូលក្បាល ឆ្នូត ខ្មៅ ឆ្នូត កាត់តាម ភ្នែកពណ៌ខ្មៅ ចិញ្ចេីម និង​បំពង់កពណ៌ស ខ្នង ពណ៌ បៃតង គែម លេីនៃស្លាបពណ៌ខៀវ មានដៅសលេីស្លាបសងខាង និង ផ្នែកគូថពណ៌ ក្រហម ។ ចំណែក ឯ ពេលមិនទាន់ពេញវ័យក្បាល និង ផ្នែកខ្នងពណ៌ស្រអាប់ ។ បក្សីប្រភេទនេះ រស់នៅតាម ព្រៃ ស្រោង ព្រៃចម្រុះនិង ព្រៃឫស្សី ។ ការបន្តតពូជបក្សី ប៉ាក់ខ្ទៀវស្លាបខៀវ គឺចាប់ពីខែ មេសា រហូត ដល់ ខែ សីហា ។ រូបភាពនេះផ្តិតដោយ Mr. Vannarith Nob ទីតាំងនៅ ខេត្តក្រចេះ៕ ដោយ៖សំរិត...