ចិន៖ ទិន្នន័យរដ្ឋាភិបាល បង្ហាញនៅថ្ងៃចន្ទនេះថា កំណើនសេដ្ឋកិច្ចចិននៅតែទន់ខ្សោយមានចំនួន ៤,៨ភាគរយ នៅត្រីមាសដំបូងក្នុងឆ្នាំ២០២២នេះ ស្របពេលដែលរលកនៃការរីករាលដាលឆ្លងសកលជំងឺ COVID-19នាំឲ្យមានការបិទទីក្រុងឧស្សាហកម្មធំៗ ។
ទោះបីជាយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចចិនបានហក់ឡើងខ្ពស់ជាងកាលពីរយៈពេល ១ត្រីមាសមុន ដែលមានចំនូន ៤ភាគរយប៉ុណ្ណោះ បន្ទាប់ពីការធ្លាក់ចុះសេដ្ឋកិច្ចបណ្តាលមកពីការគ្រប់គ្រងតឹងរឹងជាងមុនលើការប្រើប្រាស់បំណុលដោយឧស្សាហកម្មអចលនទ្រព្យចិន ។
បើប្រៀបធៀបនឹងត្រីមាសមុន ស្របពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចផ្សេងទៀត ចាត់វិធានការសង្រ្គោះសេដ្ឋកិច្ចនោះ កំណើនសេដ្ឋកិច្ចចិន មានការយឺតយ៉ាវ ១,៣ភាគរយ ពី ១,៤ភាគរយ ។
ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចធំទី២ររបស់ពិភពលោកនេះដែរ នឹងធ្វើឲ្យប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន តាមរយៈការកាត់បន្ថយតម្រូវការប្រេង ដែក ទំនិញអ្នកប្រើប្រាស់ ចំណីអាហារ និងការនាំចូលផ្សេងទៀត ។
តម...