បទអត្ថាធិប្បាយ៖ ការផ្តល់អាវុធបន្ថែមទៀតរបស់អាមេរិកនិងលោកខាងលិចទំនងជាអាចនឹងបញ្ឆុះសង្រ្គាមអ៊ុយក្រែនកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត
បរទេស៖ សង្រ្គាមអ៊ុយក្រែនអាចនឹងឆាបឆេះកាន់តែខ្លាំងក្លាជាងនេះក្រោយពេលដែលអាមេរិក និងលោកខាងលិច សន្យាផ្តល់គ្រឿងសញ្វវុធបន្ថែមទៀតដល់រដ្ឋាភិបាលទីក្រុងគីវ ខណៈដែលរុស្ស៊ី ព្រមានទីក្រុងវ៉ាស៊ីងតោនពីផលវិបាកមិនអាចនឹកស្មានដល់នោះ ។
រុស្ស៊ីធ្លាប់បានព្រមានសហរដ្ឋអាមេរិករួចហើយថានឹងជួបផលវិបាកធ្ងន់ធ្ងរនឹកស្មានមិនដល់ បើបន្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន។រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថាកំពុងដុតបញ្ឆេះភ្នក់ភ្លើងសង្រ្គាម ខណៈប្រាប់ពួកគេឲ្យបញ្ឈប់ការដឹកជញ្ជូនអាវុធដោយគ្មានការទទួលខុសត្រូវទៅឲ្យប្រទេសអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនិយាយថា យន្តហោះដឹកអាវុធចំនួន៧គ្រឿង របស់សហរដ្ឋអាមេរិកទៅអ៊ុយក្រែន នឹងធ្វើដំណើរទៅសហភាពអឺរ៉ុប ក្នុងពេល២៤ម៉ោងទៀត ខណៈបណ្ដាមេដឹកនាំលោកខាងលិចមួយចំនួន បានប្ដេជ្ញាគាំទ្រផ្នែកគ្រឿងសព្វាវុធបន្ថែមទៀត ដល់អ៊ុយក្រែន ដើម្បីទប់ទល់ការវាយលុករបស់រុស្ស៊ីក្នុងភាគ...








