ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញរបស់ គ.ល.ក. បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ហ្វឺម៦១៤ ឯ.ក
ភ្នំពេញ:នៅអគាររដ្ឋបាលរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយមន្ត្រីជំនាញរបស់ គ.ល.ក. នៅរសៀល ថ្ងៃអង្គារទី២ ខែកញ្ញា គ.ស.២០២៥នេះបាន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន ហ្វឺម៦១៤ ឯ.ក ដឹកនាំដោយ លោកស្រី ប្រាក់ សុចិន្ដា អគ្គនាយិកាក្រុមហ៊ុន និងក្រុមហ៊ុន RGB (Macau) Limited តំណាងដោយ លោក Datuk Steven Lim នាយកប្រតិបត្តិការក្រុមហ៊ុន។
ជំនួបនេះមានគោលបំណង (១) ស្វែងយល់អំពីបច្ចុប្បន្នភាពនៃស្ថានភាពវិស័យនិងទីផ្សារល្បែងពាណិជ្ជកម្មនៅកម្ពុជា និង (២) ពិភាក្សាអំពីគម្រោងរៀបចំសន្និសីទស្ដីពីល្បែងពាណិជ្ជកម្មនៅកម្ពុជា (Cambodia Gaming Summit) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅអំឡុងខែមីនា ឆ្នាំ២០២៧ នៅព្រះរាជាណាចក្រកម្ពុជា។ សន្និសីទនេះគឺជាវេទិកាអន្តរជាតិដែលមានសកម្មភាពចម្រុះរួមមាន៖ ការតាំងពិព័រណ៍ បង្កើតទំនាក់ទំនង និងចែករំលែកព័ត៌មាននិងចំណេះដឹង ដោយវាគ្មិនសំខាន់ៗម...








