រដ្ឋមន្រ្តី ហេង សួរ និងឯកឧត្តម សុខ លូ ចុះពិនិត្យ និងសម្របសម្រួលពលករខ្មែរត្រឡប់មកស្រុកវិញ នៅច្រកទ្វារអន្តរជាតិដូង
បាត់ដំបង ៖ រដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញ ចុះពិនិត្យស្ថានភាពច្រកទ្វារ និងសម្របសម្រួលពលករខ្មែរដែលវិញត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២៥។
តាមរបាយការណ៍អាជ្ញាធរខេត្តបាត់ដំបងឱ្យដឹងថាក្នុងមួយថ្ងៃៗមានពលករខ្មែរដែលធ្វើការនៅប្រទេសថៃជាច្រើនរយនាក់ បានសម្រុកវិលត្រឡប់ចូលប្រទេសវិញតាមច្រកព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។
របាយការណ៍បញ្ជាក់ថាក្នុងរយៈពេលបីថ្ងៃចុងសប្តាហ៍នេះ ចាប់ពីថ្ងៃទី២៧ ដល់២៩ខែមិថុនាឆ្នាំ២០២៥ មានចំនួនប្រជាពលរដ្ឋខ្មែរសម្រុកឆ្លងចូលទឹកដីកម្ពុជាតាមច្រកព្រំដែនខេត្តបាត់ដំបងមានចំនួន៣៨១២នាក់ ក្នុងនោះស្រ្តី១៧០៨នាក់ និងកុមារចំនួន១២៤នាក់។ ក្នុងចំនួនជិត៤ពាន់នាក់នេះ មានពលករខ្មែរ ចំនួន២៦១៨នាក់ ក្នុងនោះស្រ្តី១១៨៤នាក់ ។ ខេត្តបា...








