សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានមោទនភាព និងសូមអរគុណយ៉ាងក្រៃលែងចំពោះស្រ្តីបម្រើការជាប្រតិបត្តិករ ក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ប្រកបដោយក្តីមោទនភាពចំពោះសេចក្តីអង់អាចក្លាហាន និងពលិកម្មរបស់ស្រ្តីដែលជាប្រតិបត្តិករប្រលូកផ្ទាល់ក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីផ្តល់នូវសេចកី្តសុខសុវតិ្ថភាពជូនជាតិ និងប្រជាជន ព្រមទាំងចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជាឡើងវិញ។
ការបង្ហាញនូវក្តីមោទនៈនេះធ្វើឡើងក្នុងឱកាសដែលសម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យប្រតិភូនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដឹកនាំដោយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដ...








