Author: user03
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការ (គ.ល.ក.) បានរៀបចំពិធីដាក់ឱ្យដំណើរការការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. ក្នុងកាស៊ីណូ ដែលបានរៀបចំរួចរាល់ជាស្ថាពរ នៅខេត្តព្រះសីហនុ និងតំបន់បាវិត
ព្រះសីហនុ: អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំពិធីដាក់ឱ្យដំណើរការការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. ក្នុងកាស៊ីណូ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានរៀបចំរួចរាល់ជាស្ថាពរ ចំនួន ៩ កាស៊ីណូ នៅខេត្តព្រះសីហនុ និងតំបន់បាវិត ដោយមានការអញ្ជើញចូលរួមពីប្រតិបត្តិករ/កម្មសិទ្ធិករកាស៊ីណូ ដែលមានការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. តាំងនៅ និងក្រុមការងារទទួលបន្ទុកការងារនៅការិយាល័យប្រចាំការរបស់មន្រ្តី គ.ល.ក. ក្នុងកាស៊ីណូ សរុបប្រមាណ ៥០ រូប។
កាស៊ីណូចំនួន ៩ ដែលបានរៀបចំការិយាល័យប្រចាំការរបស់មន្ត្រី គ.ល.ក. ក្នុងកាសីណូរួចរាល់ រួមមាន៖
- ខេត្តព្រះសីហនុ៖ ១). កាស៊ីណូស៊ី-ហ៊ូ, ២). កាស៊ីណូកំពង់ ដេវ៉ា កាស៊ីណូ & រីហ្សត, ៣). កាស៊ីណូឃ្វីនខូ វិចតូរី, ៤). កាស៊ីណូផៅវើឡុង, ៥). កាស៊ីណូអាត្លង់ទិច ទីក្រុងកំសាន្ត និង ៦). កាស៊ីណូហាវឆឹង។
-តំបន់បាវិត៖ ១). កាស៊ីណូ ក្រោន បាវិត, ២). ក...
រដ្ឋមន្ត្រី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំកម្ពុជា
នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្លាស់ប្តូរទស្សនៈក្នុងការជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ និងពន្លឿនការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា-ប៉ាគីស្ថាន ព្រមទាំងការស្នើសុំឱ្យជួយផ្សព្វផ្សាយ និងលើកស្ទួយគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរ និងប្រជាជនមូស្លីមក្នុងការទាក់ទាញមកទស្សនាកម្ពុជាផងដែរ។...
ការិយាល័យសេនានុព័ន្ធជប៉ុននឹងចាប់ផ្តើមមានវត្តមាននៅកម្ពុជាចាប់ពីខែមីនា ឆ្នាំ២០២៥នេះតទៅ
ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ស៊ីស៊ីហារ៉ា ម៉ាសានាអូ (ISHIHARA Masanao) នាយការិយាល័យសេនានុព័ន្ធជប៉ុនប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានគូសបញ្ជាក់ថា ចាប់ពីខែមីនា ឆ្នាំ២០២៥តទៅ ប្រទេសជប៉ុននឹងបង្កើតឲ្យមានការិយាល័យសេនានុព័ន្ធជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោកវរសេនីយ៍ឯក ស៊ីស៊ីហារ៉ា ម៉ាសានាអូ បានលើកឡើងថា រយៈពេលជាង ៣ ឆ្នាំមកនេះ រាជរដ្ឋាភិបាលជប៉ុន និងកម្ពុជា បានបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងក្លា រហូតដំឡើងកម្រិតក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជប៉ុន-កម្ពុជា ក្នុងនោះបញ្ហាសន្តិសុខក៏ត្រូវបានពង្រឹងផងដែរ។ លើវិស័យយោធា លោកវរសេនីយ៍ឯក ស៊ីស៊ីហារ៉ា ម៉ាសានាអូ បានគូបញ្ជាក់អំពីទំនាក់ទំនងល្អរវាងកងទ័ពប្រទេសទាំ...
ជប៉ុន ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងដល់កម្ពុជា ដើម្បីអនុវត្តគម្រោងចំនួន២ ក្នុងទំហំថវិកាជាង ២០០លានដុល្លារអាមេរិក
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) ជាមួយឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
គម្រោងមានចំនួនពីរគឺ៖ ១. គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញក្នុងថវិកា គម្រោងចំនួន៨៣.៦៧២ដុល្លារអាមេរិក។ រថយន្តនេះមានមុខងារនឹងជួយឱ្យក្រុមការងារពន្លត់អគ្គិភ័យមានលទ្ធភាពបាញ់ផ្សែងចេញពីអគារមានឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការសង្រ្គោះ និង២. គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ ក្នុងថវិកាគម្រោងចំនួន ១៥៤.៣៧៦ដុល្លាអាមេរិក។ គម្រោងនេះនឹងផ...
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា គ្រូបង្វឹក កីឡាករ និងការិនីនៃសហព័ន្ធកីឡាតេក្វាន់ដូ អាយធីអែហ្វ កម្ពុជាចំនួន៣៣នាក់
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា គ្រូបង្វឹក កីឡាករ និងការិនីនៃសហព័ន្ធកីឡាតេក្វាន់ដូ អាយធីអែហ្វ កម្ពុជាចំនួន៣៣នាក់។
ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖...
កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាបន្តផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើវិស័យអប់រំ
ប្រទេសកម្ពុជានិងប្រទេសម៉ាឡេស៊ី បានប្ដេជ្ញាបន្តផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើវិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
នៅក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាពិនិត្យមើលសក្តានុពលក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឱ្យកាន់តែល្អប្រសើរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរាជទូត ដោយបានរម្លឹកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា-ម៉ាឡេស៊ី ក៏ដូចជាការបន្តផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធមកដល់បច្ចុប្បន្ននេះ ជាពិសេសលើវិស័យអប់រំ យុវជន និងកីឡា ។
លោករដ្ឋមន្...
រដ្ឋមន្ត្រីការបរទេស ទទួលជួបសម្តែងការគួរសម ជាមួយប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង
នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Christophe GIGAUDAUT ប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅទីស្តីការក្រសួង។
នៅក្នុងជំនួប លោក Christophe GIGAUDAUT បានចែករំលែកបទពិសោធន៍របស់លោកក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ឆ្នាំ២០២៤ នៅប្រទេសបារាំង មកកម្ពុជាសម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បន្ទាប់ នៅឆ្នាំ២០២៦។...
លោកបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យការប្រមូលផលពូជស្រូវសែនក្រអូបរបស់កសិករនៅស្រុកស្វាយអន្ទរខេត្តព្រៃវែង
ខេត្តព្រៃវែង៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំសហការីចុះពិនិត្យមើលការប្រមូលផលស្រូវពូជសែនក្រអូបរបស់លោក ឈិត ប៊ុនថន នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យដល់ស្រែផ្ទាល់ លោកបណ្ឌិតប្រតិភូ បានសង្កេតឃើញថា ពូជស្រូវសែនក្រអូបនេះមានកួរធំៗ គ្រាប់ច្រើន និងផ្តល់ទិន្នផលខ្ពស់គួរឲ្យកត់សម្គាល់។
ការប្រមូលផលពូជស្រូវរបស់លោក ឈិត ប៊ុនថន គឺធ្វើឡើងលើផ្ទៃដីទំហំ៤ហិកតា ស្ថិតនៅឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នៅក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូ បានអញ្ជើញពិនិត្យមើលដំណើរការរក្សាទុកពូជស្រូវ និងសម្ងួតស្រូវនៅក្នុងរោងម៉ាស៊ីនកិនស្រូវរបស់លោក ឈិត ប៊ុនថន ដើម្បីរក្សាបានគុណភាពខ្ពស់ឆ្លើយតបតាមតម្រូវការទីផ្សារ។...

