អគ្គលេខាធិការ គ.ល.ក. អមដោយ ថ្នាក់ដឹកនាំបានទទួលជួបសម្តែងការគួរសមពីសំណាក់ថា្នក់ដឹកនាំក្រុមហ៊ុន ហ្វឺម 614 ឯ.ក
ភ្នំពេញ: នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០ព្រឹក លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. អមដោយ ថ្នាក់ដឹកនាំនៃ អ.គ.ល.ក. បានទទួលជួបសម្តែងការគួរសមពីសំណាក់ថា្នក់ដឹកនាំក្រុមហ៊ុន ហ្វឺម 614 ឯ.ក ដែលដឹកនាំដោយលោកស្រី ប្រាក់ សុចិន្តា នាយិកាក្រុមហ៊ុន និងសហការី នៅអគ្គលេខាធិការដ្ឋាននៃ គ.ល.ក.។ គោលបំណងនៃជំនួបនេះ គឺដើម្បីថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ លោកអគ្គលេខាធិការ គ.ល.ក. ដែលបានចាត់តំណាងជាថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ចូលរួមនៅក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីពី ការវិនិយោគរួមគ្នា (Joint Venture) រវាងក្រុមហ៊ុន ហ្វឺម 614 ឯ.ក ជាមួយក្រុមហ៊ុន RGB International BHD ដើម្បីពង្រឹងការគ្រប់គ្រងឧបករណ៍និង/ឬកម្មវិធីល្បែងឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក៏ដូចជាស្របតាមលក្ខណៈបច្ចេកទេសអន្តរជាតិ។
លោកអគ្គលេខាធិការ បានកត់សម្គាល់ថា ក្រុមហ៊ុន ហ្វឺម 614 ឯ.ក ជាក្រុមហ៊ុនដែលមានវិជ្ជាជីវៈច្បាស់លាស់ ...








