បណ្ឌិត ម៉ៅ ហាវណ្ណាល បានថ្លែងសារសំខាន់ៗក្នុងជំនួបជាមួយសមាជិកគណៈនៃកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន
បណ្ឌិត ម៉ៅ ហាវណ្ណាល បានថ្លែងសារសំខាន់ៗក្នុងជំនួបជាមួយសមាជិកគណៈនៃកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន
ខេត្តហឺណាន : លោកបណ្ឌិត ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បាននថ្លែងសារសំខាន់ៗក្នុងជំនួបជាមួយ លោកស៊ុន សូវកាង (Sun Shougang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាអភិបាលរងប្រតិបត្តិខេត្ត លោក ចាង មីងឆាវ (Zhang Mingchao) ប្រធានក្រុមហ៊ុនចុងអ៊ីអេវីអេសិនគ្រុប (Zhongyu Aviation Group)។
នៅក្នុងជំនួបធ្វើឡើងនៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះគឺ មាន លោក អ៊ី យឹអ៊ូ (Yi Riwu) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Henan Airport Investment Group, លោក ចាន់ ដេវីដ (Zhan David) នាយកប្រតិបត្តិក្រុមហ៊ុន Air Cambodia, លោក Alexis Vidal ប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនយន្តហោះ ATR របស់ប្រទេសបារាំង និ...








