អភិបាលនៃគណៈអភិបាលស្រុកចំការលើ លោកបណ្ឌិត សំ ពិសិដ្ឋ ដឹកនាំមហាជនដាំដើមឈើ ដើម្បីការពារបរិស្ថាន និងសម្អាតខ្យល់កខ្វក់
កំពង់ចាម៖ លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ ខេត្តកំពង់ចាម នៅពេលសម្រាកចុងសប្តាហ៍ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះបានដឹកនាំមន្ត្រីរាជការ សមាជិកអង្គការសង្គមស៊ីវិលប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្ស រាប់រយអង្គ-នាក់ ដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកបណ្ឌិតអភិបាលស្រុកបានបញ្ជាក់ថា ដើមឈើត្រូវដាំនាព្រឹកនេះ គឺជាប្រភេទឈើប្រណីតមានឈ្មោះដូចជាគ្រញូង និងបេង សរុបជាង២០០ដើម ដោយដាំជួសបន្ដែមនៅចណុចទំនប់អូរទរ ក្នុងភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលើ ដែលកាលពីឆ្នាំមុនលោកបានដឹកនាំដាំម្តងរួចមកហើយនូវដើមឈើជិត៧០០ដើម ប៉ុន្តែបានងាប់ខ្លះដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំងពេក។
លោកបានមានប្រសាសន៍ជម្រាបប្រាប់អ្នកចូលរួមថា «ថ្ងៃនេះយើងដាំដើមឈើ ដើម្បីសម្អាតបរិស្ថាន បង្កើតខ្យល់បរិសុទ្ធស្រួលដកដង្ហើម និងមានអារម្មណ៍ស្រស់ថ្លា។ កាលមុន នៅទីនេះមានដើមឈើច្រើនណាស់ ប៉ុន្តែឥឡូវអស់ហើយ ដូច្នេះត្រូវដាំឡើងវិញ។ ថ្ងៃនេះ...








