សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានអញ្ជេីញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកឡាន ធានលី(Lan Tianli)អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី
ចិន៖ ទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បាបអនុញ្ញាតឱ្យ លោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង គណៈប្រតិភូ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។
បន្ទាប់ពីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអភិបាល និងគណៈប្រតិភូ, សម្តេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ទីក្រុង និងប្រជាជនណាននីង ដែលបានទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ដល់ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា និងបានគូសបញ្ជាក់អំពីផ្លែផ្កាដែល សម្ដេចធិបតី ទទួលបានពីការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី ២០ នៅទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
ក្នុងនាមតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោក អភិបាលបានវាយតម្លៃខ្...








