ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សម្ដេចតេជោ ហ៊ុន សែន៖ជនមានពិការភាពតាមរោងចក្រ និងសហគ្រាស ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង១៥នាទី ដូចកម្មការិនីមានផ្ទៃពោះ

សម្ដេចតេជោ ហ៊ុន សែន៖ជនមានពិការភាពតាមរោងចក្រ និងសហគ្រាស ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង១៥នាទី ដូចកម្មការិនីមានផ្ទៃពោះ

សង្គម និងកម្សាន្ត
  កំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា ជនមានពិការភាពនៅតាមរោងចក្រ និងសហគ្រាសនានា ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង១៥នាទី ដូចនឹងកម្មការិនីមានផ្ទៃពោះ។ សម្ដេចតេជោ បានថ្លែងបែបនេះក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃមុនពេលទៅកំពង់ស្ពឺ មានកម្មការិនីម្នាក់ បានស្នើសុំឲ្យជនពិការ ដែលធ្វើការនៅតាមរោងចក្រ បានចេញមុនម៉ោង ដូចជាស្ដ្រីមានផ្ទៃពោះ។ ខ្ញុំសូមប្រកាសជូនថា គ្រប់រោងចក្រសហគ្រាសទាំងអស់ ដែលមានជនពិការ ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង ដូចស្ដ្រីមានផ្ទៃពោះដែរ»។ សម្ដេចបានលើកឡើងថា កាលពីមុន ស្ដ្រីមានផ្ទៃពោះ ត្រូវចេញបញ្ជៀសជាមួយគេ ដូច្នេះបញ្ហានេះ ម្ចាស់រោងចក្រ ត្រូវឲ្យស្ដ្រីមានផ្ទៃពោះ បានចេញមុន ដើម្បីជៀ...
សម្តេចតេជោ៖ប្រកាសផ្តល់២ម៉ឺនដុល្លារ ជូនកម្មករ-កម្មការិនីដែលខាងរោងចក្រកាត់ប្រាក់ខែ២០ដុល្លារ បើមិនបានចូលរួមកម្មវិធីជួបជាមួយសម្តេច

សម្តេចតេជោ៖ប្រកាសផ្តល់២ម៉ឺនដុល្លារ ជូនកម្មករ-កម្មការិនីដែលខាងរោងចក្រកាត់ប្រាក់ខែ២០ដុល្លារ បើមិនបានចូលរួមកម្មវិធីជួបជាមួយសម្តេច

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារ ជូនកម្មករ-កម្មការិនីរូបណាដែលត្រូវក្រុមហ៊ុនរោងចក្រកាត់ប្រាក់ខែចំនួន ២០ដុល្លារ បើមិនបានចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្តេច ។   ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃ៨ មិថុនានេះ សម្ដេចតេជោបានផ្ដាំផ្ញើដល់កម្មករ-កម្មការិនី រូបណា ត្រូវបានកាត់ប្រាក់ខែចំនួន២០ដុល្លារ ត្រូវចេញមុខមក ហើយសម្ដេចនឹងចេញសង២ម៉ឺនដុល្លារវិញ។ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងបែបនេះ ក្រោយពីមានបុគ្គលម្នាក់ជាអ្នកប្រឆាំងនៅក្រៅប្រទេសដែលសម្តេចហៅថា ក្មេងពាលនោះបានបង្ហោះតាមបណ្ដាញសង្គេមថា កម្មករ-កម្មការិនីរូបណា មិនបានចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្ដេចទេ នឹងត្រូវកាត់ប្រាក់ខែ២០ដុល្លារ។ សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «មានអាមួយណានោះ (ក្មេងពាល) ផុសថា មិនបានមក (មកកម្មវិធីសម្ដេច) គេកាត់ប្រាក់ខ...
សម្តេចតេជោ ៖ បញ្ជាក់ថា កម្មករខ្មែរកំពុងធ្វើការនៅថៃ មិនត្រូវបណ្តេញចេញដូចមតិខ្លះលើកឡើងនោះទេ

សម្តេចតេជោ ៖ បញ្ជាក់ថា កម្មករខ្មែរកំពុងធ្វើការនៅថៃ មិនត្រូវបណ្តេញចេញដូចមតិខ្លះលើកឡើងនោះទេ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ករណីកម្មករខ្មែរកំពុងធ្វើការនៅថៃ មិនត្រូវបណ្តេញចេញដូចអ្វីដែល មតិខ្លះលើកឡើងមុននោះទេ ប៉ុន្តែផ្ទុយទៅវិញថែទាំងជួយសម្រួលយកចិត្តទុកដាក់។ សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅព្រឹកថ្ងៃ៨ មិថុនា​ ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ឆ្នាំង សម្តេចបានបញ្ជាក់ថា «ខ្ញុំសូមអបអរសាទរជាមួយព័ត៌មានដែលទទួលបានពីរឿងកម្មករខ្មែរ ធ្វើការនៅថៃដែលពីមុនខ្ញុំបានកង្វល់ ស្តីពីបក្សឆ្ពោះទៅមុខដែលលឺពាក្យថា មានបំណងបណ្តេញកម្មករខ្មែរ និងឡាវចេញពីថៃ។ តែពីម្សិលមិញ(ថ្ងៃ៧ មិថុនា) បានបញ្ជាក់មិនមានការដេញចេញទេ ថែមទាំងសម្រួលថែមទៀតផង»។ សម្តេចតេជោបានលើកឡើងថា នៅពេលទទួលបានព័ត៌មាននេះហើយ សម្តេចលែងព្រួយបារម្ភទៀតហើយ ចំពោះការបណ្តេញចេញពលករខ្មែរ កំពុងធ្វើការនៅថៃ។ សម្តេចបន្តថា «ខ្ញុំត្រូវតែឈឺឆ្អាលចំពោះរឿងនេះ ប្រសិនបើរឿងទាក់ទងនិងការបណ្តេញចេញ ឬបញ្...
សម្តេចតេជោ ហ៊ុន សែន ចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

សម្តេចតេជោ ហ៊ុន សែន ចុះជួបកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ​ដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាម​គ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដងរួចមកហើយកាលពីឆ្នាំ២០១៨។ សម្រាប់ជំនួបនៅថ្ងៃនេះ គឺជាជំនួបលើកទី៣ហើយ។ លោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា រោងចក្រ សហគ្រាសទាំង៥ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង​ចក្រកាត់​ដេរ​​ចំនួន៣, ផលិតផលធ្វើ​ដ...
ចិន និងអាមេរិក គួរតែដោះស្រាយភាពខ្វែងគំនិតគ្នានិងរកវិធីត្រឹមត្រូវ ដើម្បីចុះសម្រុងគ្នា

ចិន និងអាមេរិក គួរតែដោះស្រាយភាពខ្វែងគំនិតគ្នានិងរកវិធីត្រឹមត្រូវ ដើម្បីចុះសម្រុងគ្នា

សង្គម និងកម្សាន្ត
  ប៉េកាំង៖ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែដោះស្រាយភាពខ្វែងគំនិតគ្នានិងស្វែងរកវិធីត្រឹមត្រូវ ដើម្បីចុះសម្រុងគ្នា។ លោក Li បានឲ្យដឹងនៅក្នុងសុន្ទរកថា របស់លោកនៅឯកិច្ចសន្ទនា Shangri-La លើកទី២០ ថា ទំនាក់ទំនងចិន-អាមេរិក គឺស្ថិតនៅលើស្ថិរភាពយុទ្ធសាស្ត្រសកល ហើយជាការផ្តោតការយកចិត្តទុកដាក់ជាសកល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក​បាន​អំពាវនាវ​ឲ្យ ​ប្រជាជាតិ​ទាំងពីរ​រស់នៅ​តាម​ការរំពឹងទុក ​របស់​ប្រទេស​ក្នុង​ពិភពលោក ហើយ​ដើរ​តាម​និន្នាការ​នៃ​សម័យកាល ដោយសារតែភាគីទាំងពីរនាពេលបច្ចុប្បន្ននេះ មានការតានតឹងកាន់តែខ្លាំងឡើង​។ លោក Li បានលើកឡើងថា សហគមន៍អន្តរជាតិស្វែងរកសន្តិភាព និងស្ថិរភាពទំនាក់ទំនងចិន-អាមេរិក​ និងព្រួយបារម្ភ អំពីជម្លោះដែលអាចកើតមាន ឬការប្រឈមមុខគ្នា ដែលនឹងក្លាយជាគ្រោះមហន្តរាយ ដែលមិនអាចទ្រាំទ្របាន សម្រ...
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ៖ សូមចាត់វិធានការណ៍តាមផ្លូវច្បាប់ជាធរមានចំពោះ ជនវង្វេងជាតិ(មុំ អស្សនី)

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ៖ សូមចាត់វិធានការណ៍តាមផ្លូវច្បាប់ជាធរមានចំពោះ ជនវង្វេងជាតិ(មុំ អស្សនី)

សង្គម និងកម្សាន្ត
សេចក្តីថ្លែងការណ៍របស់ខុទ្ទកាល័យ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន  ទាក់ទងនឹងខ្លឹមសារនៃបទសម្ភាសន៍របស់ជនអគតិវង្វេងជាតិ មុំ អស្សនី ជាមួយនឹង The Cambodia Daily Khmer ដែលតែងតែមានចេតនា នយោបាយទុច្ចរិត ខ្មៅកខ្វក់ ភូតកុហក ញុះញង់ បំបែកបំបាក់ ក្បត់ជាតិ ក្បត់ប្រជាជន និងបំផ្លាញសន្តិភាព។ នេះយោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា យើងខ្ញុំសូមអំពាវនាវដល់សមត្ថិកិច្ចពាក់ព័ន្ធទាំងអស់ សូមចាត់វិធានការណ៍តាមផ្លូវច្បាប់ជាធរមានចំពោះ ជនវង្វេងជាតិនេះ និងស្នើសុំ សាធារណជន កុំជឿតាមព័ត៌មានប្រឌិត បង្ខូច របស់ជននេះ ហើយរួមគា្នប្រឆាំងដាច់ខាតក្រុមជនអគតិទាំងនោះ ដើម្បីថែរក្សា ការពារសន្តិភាព ៕...
គណបក្សប្រជាជនកម្ពុជា ៖បម្រើប្រជាពលទ្វេដង ពិសេសសុខទុក្ខ របស់ប្រជាជនជាអាទិភាព

គណបក្សប្រជាជនកម្ពុជា ៖បម្រើប្រជាពលទ្វេដង ពិសេសសុខទុក្ខ របស់ប្រជាជនជាអាទិភាព

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ជួបសំណេះសំណាល ជាមួយក្រុមការងារយុវជន ខេត្តតាកែវ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌិតហ៊ុន ម៉ាណែត លើកឡើងថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារការខិតខំប្រឹងប្រែង បម្រើប្រជាពលទ្វេដង ជាពិសេសការកំណត់យកសុខទុក្ខ របស់ប្រជាជនជាអាទិភាព តាមរយៈការរៀបចំ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, មន្ទីរពេទ្យ, វត្តអារាម, សាលារៀន និងខិតខំជួយប្រជាជនក្នុងគ្រាលំបាក ដោយមិនទុកប្រជាជនណាម្នាក់ចោលនោះទេ។ លោកបណ្ឌិត បានបន្ថែមថា គណបក្សប្រជាជនកម្ពុជាអាចបន្តសម្រេចសមិទ្ធផលជូនជាតិ និងប្រជាជន គឺអាស្រ័យដោយគោលនយោបាយរបស់គណបក្ស នឹងក្លាយជាគោលនយោបាយរបស់ រាជរដ្ឋាភិបាលនៅពេលឈ្នះការបោះឆ្នោត។ គោលនយោបាយល្អ ក៏មិនអាចជោគជ័យទាំងស្រុងនោះដែរ គឺត្រូវទាមទារឱ្យមានប្រតិបត្តិករដ៏ស្មោះត្រង់ និងមា...
លោកប្រាយុទ្ធ ចាន់អូចា ៖ មិនខ្លាចការស៊ើបអង្កេត ក្រោយការផ្លាស់ប្តូរអំណាច

លោកប្រាយុទ្ធ ចាន់អូចា ៖ មិនខ្លាចការស៊ើបអង្កេត ក្រោយការផ្លាស់ប្តូរអំណាច

សង្គម និងកម្សាន្ត
ថៃ៖ លោក បា្រយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីជិតផុតអាណត្តិរបស់ថៃ  កាលពីថ្ងៃអង្គារ បាននិយាយថា លោកមើលឃើញឱកាសតិចតួច ក្នុងការវិលត្រឡប់ទៅកាន់អំណាច មួយអាណត្តិទៀត។ នេះយោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ ប្រាយុទ្ធ បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីផែនការនយោបាយរបស់លោក ខណៈមេដឹកនាំដោយគណបក្ស មូវ ហ្វ វ៉ើដ ធ្វើការដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី។ លោក ប្រាយុទ្ធ ហាក់ដូចជារីករាយនៅពេល អ្នកសារព័ត៌មានសួរអំពីលទ្ធភាព នៃគណបក្សតូចៗដែលតែងតាំង លោកជានាយករដ្ឋមន្ត្រី ប្រសិនបើគណបក្ស មូ ហ្វ វ៉ើដ ឬ គណបក្ស ភឿថៃ ដែលជាអ្នកឈ្នះ និងជាលេខរៀងទី ១ នៅក្នុងការបោះឆ្នោតសកលរៀងៗខ្លួន បរាជ័យក្នុងការប្រមូលផ្តុំរដ្ឋាភិបាលចម្រុះ។ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា “កុំគិតទៅឆ្ងាយ។ ដោយសង្កត់លើទស្សនវិស័យនៃសម្ព័ន្ធភាព ដែលសម្រេចបានដូចការគ្រោងទុក លោកឧត្តមសេនីយ ...
មនុស្សប្រុសស្រី០៣នាក់ឆក់ទូរស័ព្ទទូរស័ព្ទដៃជនបរទេស ត្រូវអាវុធហត្ថ ឃាត់ខ្លួនបានភ្លាម

មនុស្សប្រុសស្រី០៣នាក់ឆក់ទូរស័ព្ទទូរស័ព្ទដៃជនបរទេស ត្រូវអាវុធហត្ថ ឃាត់ខ្លួនបានភ្លាម

សង្គម និងកម្សាន្ត
ភ្នំពេញ ៖កាលពីវេលាម៉ោងប្រមាណ ០៧និង០០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃកើតឡើង ត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ជនរងគ្រោះ ជាជនជាតិកូរ៉េ កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ ដើរមកជិត បានឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយរត់ឡើងម៉ូតូ ដែលមានគ្នា០២នាក់(ប្រុស០១ ស្រី០១) ជិះគេចខ្លួនតែម្តង ។ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះបានឃើញ ក៏បានប្រដេញរហូតដល់ចំណុចផ្លូវ២២២កែងផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់តែម្តង។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖ ១- ឈ្មោះ សាន រីដា (ហៅដឺ) ភេទប្រុស អាយុ២២ឆ្នាំ, ២- ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ, ៣- ឈ្មោះ ផាត សារិទ្ធ ភេទស្រី អាយុ៤៣ឆ្នាំ។ តាមចម្លើយជនសង្ស័យ សាន រីដា (ហៅដឺ) បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃពី ជនរងគ្រោះជាបរទេស ដែលកំពុង...
អ្នកជំនាញអារ្យធម៌ខ្មែរ ៖  “លេខ១៨” ជាលេខហុងស៊ុយសកល

អ្នកជំនាញអារ្យធម៌ខ្មែរ ៖  “លេខ១៨” ជាលេខហុងស៊ុយសកល

សង្គម និងកម្សាន្ត
  អ្នកជំនាញអារ្យធម៌ខ្មែរ លោកបណ្ឌិត រ័ត្ន សណ្ដាប់ បានថ្លែងថានៅក្នុងសង្គមមនុស្សលើផែនដីនេះ បើពោលអំពីប្រព័ន្ធជំនឿទៅលើលេខ គឺគ្រប់ជាតិសាសន៍ទាំងអស់ មិនថា ខ្មែរយើង ឬជាតិសាសន៍នានាលើពិភពលោកទេ តែងមានក្បួនតម្រាលេខ គេចាត់ទុកជាអំណាចវិញ្ញាណវេទមន្តមួយ ផ្ដល់នូវសិរីសួស្ដីលើការរៀបចំសិល្ប: សាសនា ស្ថាបត្យកម្មទីក្រុង និងជីវិតរស់នៅរបស់មនុស្សប្រកបដោយភាពសុខដុមរមនាទៅតាមជំនឿសាសនា វប្បធម៌ ប្រពៃណីរៀងៗខ្លួន ដើម្បីនាំមកនូវសិរីសួស្ដីដល់សង្គមតាំងពីបុរាណរៀងមក។ ក្នុងនោះលេខ១៨ គឺជាលេខហុងស៊ុយសកលស្ថិតក្នុងប្រព័ន្ធជំនឿសាសនា វប្បធម៌ ប្រពៃណីជាច្រើនជុំវិញពិភពលោកយើងនេះ។ ដូច្នេះលេខ១៨ ជាលេខហុងស៊ុយសកលនេះ គឺមានដូចតទៅ៖ ១ ៖ " លេខ១៨" ក្នុងប្រព័ន្ធជំនឿព្រះពុទ្ធ នៅក្នុងព្រះពុទ្ធសាសនា លេខ១៨ គឺជាកំលាំងអំណាចថាមពលនៃវិញ្ញាណរបស់ព្រះពុទ្ធ ដែលតំណាងឲ្យព្រះអរហន្ដឬសាវ័ករបស់ព្រះពុទ្ធទាំង១៨ (ពុទ្ធការធម៌) គឺការត្រាស់ដឹងរបស់ព្រះពុទ្ធ ។​...