ឯកឧត្ដម ផាន អូន សូមអបអរសាទរ និងជូនពរជូនចំពោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រជា ប្រធានរដ្ឋសភា នីតិកាលទី៧
(ភ្នំពេញ)៖ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋាន ក.ប.ប. សូមសម្តែងនូវការអបអរសាទរដោយស្មោះស្ម័គ្រជូនចំពោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលត្រូវបាន សម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតគាំទ្រជាឯកច្ឆ័នឱ្យធ្វើជា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីគោរព កោតសរសើរ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេស ចូលរួមដឹកនាំស្ថាប័នរដ្ឋសភា សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់កន្លងមក ឱ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ប្រកបដោយកិត្យានុភាពទាំងនៅលើឆាកនយោបាយជ...








