អាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឃាត់សកម្មភាពឈូសឆាយទន្រ្ទានយកដីដោយខុសច្បាប់ ក្នុងតំបន់មានទំទាស់
បាត់ដំបង៖ អាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងចម្រុះឃាត់សកម្មភាពឈូសឆាយទន្រ្ទានយកដីដោយខុសច្បាប់ ក្នុងតំបន់មានទំទាស់ ដែលរដ្ឋបាលស្រុកកំពុងតែស្វែងរកដំណោះស្រាយ។
លោក ឃៀម រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ និងជាប្រធានក្រុមការងារចំពោះកិច្ច បានអ្នកបើកបរត្រាក់ទ័រមួយគ្រឿងឈប់ភ្ជួររាស់លើដី ដែលមិនទាន់ទទួលសិទ្ធិកាន់កាប់ពីរដ្ឋាបាលសាលាស្រុក។
ក្នុងដំណើរចុះត្រួតពិនិត្យជាក់ស្តែងនេះ លោកអភិបាលរងស្រុក បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកបើកបរគ្រឿងចក្រកំពុងភ្ជួរឈូសឆាយដីទំហំជាងបីហិកតា នៅចំណុចអូរដេកា ប្លុកតាសេក ក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ប្រសិនបើមិនបញ្ឈប់សកម្មភាពខុសច្បាប់នេះ។
មុននឹងក្រុមការងារស្រុកចុះមកដល់ទីតាំង អ្នកបើកបរត្រាក់ទ័រភ្ជួរដីនេះ ឈ្មោះ ទេព ចំណាន អាយុ២២ឆ្នាំ កំពុងតែភ្ជួរឈូសឆាយលើដីទំហំទទឹង៥០ម៉ែត្រ បណ្តោយ៧០០ម៉ែត្រ ដែលអាជ្ញាធរស្រ...








