ឯកឧត្តម ហេង សួរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើទុយ៌ស អសីលធម៌ ថោកទាប និងគ្មានតម្លៃជាមនុស្សរបស់ជនជាតិថៃមួយចំនួន បានវាយប្រហារមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ មន្សូរ្មតីរាជការ សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើទុយ៌ស អសីលធម៌ ថោកទាប និងគ្មានតម្លៃជាមនុស្សរបស់ជនជាតិថៃមួយចំនួន បានវាយប្រហារមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនកម្ពុជាមួយចំនួនទៀតនាពេលថ្មីៗនេះ។
ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះ ក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និ...







