ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្ដាញកសិករតេជោ រួមទាំងសហការី បានដឹកនាំប្រជុំសមាគមបណ្ដាញកសិករតេជោ ផ្នែកវារីវប្បកម្ម
រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម
បណ្ឌិត កៅ ថាច ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានសមាគមបណ្ដាញកសិករតេជោ រួមទាំងសហការី បានដឹកនាំប្រជុំសមាគមបណ្ដាញកសិករតេជោ ផ្នែកវារីវប្បកម្ម។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីរួបរួម និងប្រមូលផ្ដុំបងប្អូនកសិករផ្នែកវារីវប្បកម្ម ចូលរួមផ្ដល់យោបល់លើទិសដៅនៃការអភិវឌ្ឍន៍វិស័យកសិកម្មផ្នែកវារីវប្បកម្ម ដែលស្របតាមគោលដៅ និងបេសកកម្មរបស់សមាគម។
ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត បានបង្ហាញពីគោលបំណងរបស់សមាគម និងបញ្ជាក់ពីផែនការសកម្មភាពរបស់សមាគមក្នុងវិស័យវារីវប្បកម្ម។ កិច្ចប្រជុំ ក៏បានពិភាក្សាពីបញ្ហាចម្បងសំខាន់ៗក្នុងវិស័យវារីវប្បកម្ម និងពិភាក្សាស្វែករកដំណោះស្រាយរួមគ្នា ជាពិសេសការពិភាក្សាស្វែងរកលទ្ធភាពបង្កើតជា "ផែនការយុទ្ធសាស្ត្រវារីវប្បកម្ម"។
ចំពោះកង្វល់របស់វារីវប្បករលើការប្រកួតប្រជែងជាមួយផលិតផលនាំចូលវិញ លោកបណ្ឌិតបានគូសបញ្ជាក់ជូនអង្គប្រជុំថា...








