ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

ជំនួយឧបត្ថម្ភរបស់ក្រសួងការងារ ត្រូវបាននាំយកទៅផ្តល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចែកជូនជនភៀសសឹក និងវីរកងទ័ព

ជំនួយឧបត្ថម្ភរបស់ក្រសួងការងារ ត្រូវបាននាំយកទៅផ្តល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចែកជូនជនភៀសសឹក និងវីរកងទ័ព

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំងក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ចែងជូនវីរកងទ័ព និងបងប្អូនជនភៀសសឹក ក្នុងស្មារតីតែមួយ ខ្មែរតែមួយ ដើម្បីរួមគ្នាជួយដល់វីរកងទ័ពដ៏អង់អាចក្លាហានក្នុងសមរភូមិជួរមុខ និងបងប្អូនជនភៀសសឹកដែលរងគ្រោះ ដោយសារសង្គ្រាមឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។ អំណោយដ៏ថ្លៃថ្លាទាំងនោះ រួមមាន៖ ខ្ទឹមស ចំនួន ៣ តោន, ថ្នាំ Berocca ចំនួន ៥,០០០ ទីប, ភេសជ្ជៈ ចំនួន ២,០០០ កេស, ត្រីងៀត ចំនួន ២០០ គីឡូក្រាម និងសាច់ក្រក ចំនួន ២០០ គីឡូក្រាម។ ចំពោះអំណោយទាំងអស់នេះ គឺជាការឆ្លើយតបចំពោះការលំបាកខ្វះខាតនានាក្នុងគ្រា ដែលកម្ពុជាទទួលរង នូវការវាយប្រហារឈ្លានពានព...
សម្តេចតេជោ ហ៊ុន សែន  ៖ សម្តេច ទៀ បាញ់ បានជ្រោមជ្រែង ការពារទឹកដី រហូតមានចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

សម្តេចតេជោ ហ៊ុន សែន ៖ សម្តេច ទៀ បាញ់ បានជ្រោមជ្រែង ការពារទឹកដី រហូតមានចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានកោតសរសើរសម្តេច ទៀ បាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាថា បានជួយជ្រោមជ្រែងក្នុងការការពារបូរណភាពទឹកកម្ពុជារហូតឈានទៅដល់ចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ យោងតាមសារលិខិតរបស់សម្តេចតេជោ ផ្ញើសារជូនពរខួបចម្រើនជន្មាយុរបស់ សម្តេចទៀ បាញ់ នៅថ្ងៃទី៥ ខែវិច្ឆិកា​ ឆ្នាំ២០២៥ខាងមុខ បានឱ្យដឹងថា ក្នុងឱកាសដ៏ប្រពៃនេះ សម្តេចតេជោលើកឡើងថា សម្តេច ទៀ បាញ់ បានបំពេញករណីយកិច្ច ដ៏មោះមុត ស្វិតស្វាញ ក្នុងនាមជាកុលបុត្រខ្មែរមួយរូប ប្រកបដោយគតិបណ្ឌិតខ្ពស់ដែលបានចូលរួម រំដោះប្រទេស និងប្រជាជនពីរបបប្រល័យពូជសាសន៍ ស្វែងរកសន្តិភាព កសាង និងបន្តថែរក្សាសុខ សន្តិភាព និងស្ថិរភាព នយោបាយ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ជាមួយគ្នានេះ សម្តេចតេជោ សង្កត់ធ្ងន់ថា កោតសរសើរចំពោះស្មារតីក្លាហានមោះមុត និង សកម្មភា...
ឯកឧត្តមបណ្ឌិត កៅ ថាច នាំសារបង្រួបបង្រួមពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណកម្មាធិការសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងអូក្លិន

ឯកឧត្តមបណ្ឌិត កៅ ថាច នាំសារបង្រួបបង្រួមពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណកម្មាធិការសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងអូក្លិន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ទីក្រុងអូក្លិន នូវ៉ែលហ្សេឡង់៖ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណកម្មការកណ្តាល និងជាប្រធានក្រុមការងារតំបន់៥ នៃគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពគណកម្មាធិការសាខាបក្ស និងសមាសភាពយុវជនគណបក្សប្រចាំទីក្រុងអូក្លិន។ វត្តមានរបស់ឯកឧត្តមមិនត្រឹមតែជាការរៀបចំរចនាសម្ព័ន្ធទេ តែជាការបញ្ជាក់ពី ឆន្ទៈមិនរង្គោះរង្គើ របស់បក្សក្នុងការបន្តភារកិច្ចការពារសន្តិភាព និងស្ថេរភាព ជូនជាតិ។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត កៅ ថាច បាននាំមកនូវក្តីនឹករលឹក និងសារសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ទៅដល់បងប្អូនសមាជិក សមាជិកាទាំងអស់ ដែលជា "ទូតសុឆន្ទៈនយោបាយ" ដ៏សំខាន់របស់បក្សនៅក្រៅប្រទេស។ 1- មេរៀនប្រវត្តិសាស្ត្រនៃការលះបង់ដើម្បីជាតិ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលេចឡើងនូវទំ...
ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានចាត់ទុកថា មានកំណើនយឺត និងមិនប្រាកដប្រជា

ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៖ ស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានចាត់ទុកថា មានកំណើនយឺត និងមិនប្រាកដប្រជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើបណ្តាញហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នត្រូវបានចាត់ទុកថា៖មានកំណើនយឺត និងមិនប្រាកដប្រជា៖ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោកត្រូវបានព្យាករថា នឹងនៅតែមានកម្រិតទាបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ បើប្រៀបធៀបទៅនឹងទសវត្សរ៍មុនៗ។ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសរំលេចថា អតិផរណា (Inflation)៖ ទោះបីជាអតិផរណាបានចាប់ផ្តើមថយចុះនៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួនក៏ដោយ ក៏វាស្ថិតនៅកម្រិតខ្ពស់ដដែលនៅក្នុងប្រទេសជាច្រើនទៀត ដែលបង្កជាបញ្ហាដល់តម្លៃទំនិញនិងជីវភាពរស់នៅ។ លើសពីនេះ ឯកឧត្តម សូ ម៉ារ៉ា បង្ហាញទៀតថា«បំណុលខ្ពស់ (High Debt)៖ បំណុលសាធារណៈនិងឯកជននៅទូទាំងពិភពលោកនៅតែខ្ពស់ ដែលធ្វើឱ្យរដ្ឋាភិបាលនានាជាពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍មានធនធានតិចតួចក្នុងការដោះ...
ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលធ្វើទង្វើក្បត់ជាតិ

ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណាដែលធ្វើទង្វើក្បត់ជាតិ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសផ្តួចផ្តើមគំនិតស្នើរាជរដ្ឋាភិបាល សិក្សាអំពីទិដ្ឋភាពច្បាប់ដើម្បីរៀបចំធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។ ការផ្តួចផ្តើមគំនិតនេះ គឺជាទឡ្ហឹករណ៍ថ្មីមួយទៀត ដែលបញ្ជាក់ឱ្យកូនខ្មែរ ក្នុងពេលបច្ចុប្បន្ន និងតទៅ ជំនាន់ក្រោយៗបានឃើញ បានយល់ និងចងចាំយ៉ាងច្បាស់ថា សម្តេចតេជោ ជាមេដឹកនាំខ្មែរដ៏កម្រមួយរូប ដែលបានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីការពារនិងសម្រេចឱ្យបាននូវ ឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន ពិសេសការកសាងនិងរក្សាការពារសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាព ការកសាងនិងអភិវឌ្ឍន៍ សេដ្ឋកិច្ច ការលើកកម្ពស់ចំ...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២៤នេះបានអនុញ្ញាតឱ្យ ឯកឧត្ដម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានស្វាគមន៍ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាលើកទី២ នៅរាជធានីភ្នំពេញ ។ សម្ដេចតេជោ បានរំឭកថា កាលពីឆ្នាំ ២០២២ ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិអាមេរិក បានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅខេត្តសៀមរាប និង បានជួបពិភាក្សាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ។ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងបានចូលរួមរំលែកទុក្ខ ចំពោះការចូលទីវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្...
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-អាមេរិក មិនអាក្រក់ពេកនោះទេ កន្លងមកភាគីយើងទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-អាមេរិក មិនអាក្រក់ពេកនោះទេ កន្លងមកភាគីយើងទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ទំនាក់ទំនងកម្ពុជា-អាមេរិក មិនអាក្រក់ពេកនោះទេ។ កន្លងមក ភាគីយើងទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះ ត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាអោយបានច្រើន ហើយនេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មាននិងការវាយតម្លៃខុស ដែលធ្វើឱ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា និងមិនបានធ្វើការពិភាក្សាគ្នា។ សម្ដេចតេជោក៏បានសំណូមពរ សហរដ្ឋអាមេរិក កុំដាក់កម្ពុជានៅក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។...
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវអធិប្បាយរបស់ លោក សយ សុភាពរឿង លោក អាត់ ធន់ ចាញ់ការបោះ ឆ្នោតជាមេសហជីព មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវអធិប្បាយរបស់ លោក សយ សុភាពរឿង លោក អាត់ ធន់ ចាញ់ការបោះ ឆ្នោតជាមេសហជីព មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ

នយោបាយ, សេដ្ឋកិច្ច និងវិនិយោគ
សម្ដេចតេជោ ហ៊ុន សែន៖ « ខ្ញុំសូមបង្ហោះនូវអធិប្បាយរបស់លោក សយ សុភាពរឿង លោក អាត់ ធន់ ចាញ់ការបោះ ឆ្នោតជាមេសហជីពបន្ទាប់ទៅក៏ មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ ។តាមពិតទៅលោក អាត់ ធន់ មាន ទំនាក់ទំនងជាមួយខ្ញុំជិត២០ឆ្នាំហើយ តែ អាត់ ធន់ តែងបង្ហាញឥរិយាបទជាអ្នកប្រឆាំង ដើម្បីបានការទុកចិត្ត ពីចៅហ្វាយ បរទេសដែលផ្តល់លុយ។ សូម្បីតែថ្ងៃ១ឧសភា ២០២៤កន្លងទៅ អាត់ ធន់ បានដឹកនាំកម្លាំង ចូលរួមជាមួយក្រុមប្រឆាំង រៀបចំទិវាពលកម្មអន្តរជាតិ ដើម្បីបង្ហាញថាខ្លួន ជាអ្នកប្រឆាំង។ ថ្ងៃ៣ ឧសភា ២០២៤ ខ្ញុំមានការ ភ្ញាក់ផ្អើលក្រោយមើលសារ របស់លោក សយ សុភាព ដែល លោកអាត់ ធន់ ចង់បញ្ជូនមកខ្ញុំ ដែលទាំងសារដំបូងនិងសារបន្តបន្ទាប់ អាត់ ធន់ ចង់ឲ្យខ្ញុំជួយលើរឿងបោះឆ្នោត ឬមុខតំណែងក្នុងសហជីព ក្នុងករណីចាញ់ឆ្នោត។ ការភ្ញាក់ផ្អើលរបស់ខ្ញុំនៅត្រង់ អាត់ ធន់ ឈប់ទាក់ទងមកខ្ញុំ អស់មួយរយៈមកហើយ ដើម្បីក្លាយខ្លួនជាអ្នកប្រឆាំងពិតឬក្លែងក្លាយ ខ្ញុំមិនច្បាស់។ រឿងបានផ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយ ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយ ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅរសៀលថ្ងៃអង្គារទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម រូស្លាន ស្តេហ្វានឈុក (Ruslan Stefanchuk) ប្រធានសភាអ៊ុយក្រែន តាមប្រព័ន្ធវីដេអូ ។ ជាកិច្ចចាប់ផ្តើម ប្រធានសភា បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូនាពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារសំខាន់ ចំពោះកិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន។ ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសំដែងនូវក្តីរីករាយដែលបានជួបលោកប្រធានមប្រព័ន្ធវីដេអូ និង សម្ដែងនូវការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលបានកើតនៅប្រទេសអ៊ុយក្រែនអស់រយៈពេលជាង២ឆ្នាំកន្លងមកនេះហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ថាកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្...
សមត្ថកិច្ចឃាត់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ករណីញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ករណីញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឲ្យដឹងថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តឃាត់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ គឺអនុវត្តទៅតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ ហើយនាព្រឹកថ្ងៃទី៩ ខែឧសភា សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ធី មកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធី។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បុគ្គលឈ្មោះ ស៊ុន ចន្ធី រងការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈការបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិតនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឲ្យកើតមានភាពវឹកវរក្នុងសង្គម។...