ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

តាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់ប្រមុខដឹកនាំកម្ពុជា ប្រជាពលរដ្ឋស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាន់តែច្រើនឯកភាពគ្នាប្រគល់ដីរាប់សិបហិកតាឲ្យម្ចាស់ដើមវិញ ដើម្បីបញ្ចប់វិវាទរ៉ាំរ៉ៃ

តាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់ប្រមុខដឹកនាំកម្ពុជា ប្រជាពលរដ្ឋស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាន់តែច្រើនឯកភាពគ្នាប្រគល់ដីរាប់សិបហិកតាឲ្យម្ចាស់ដើមវិញ ដើម្បីបញ្ចប់វិវាទរ៉ាំរ៉ៃ

នយោបាយ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
បាត់ដំបង៖ ស្របតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់ប្រមុខដឹកនាំកម្ពុជា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាន់តែច្រើនគ្រួសារ នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២២នេះ បានឯកភាពគ្នាប្រគល់ដីទំហំរាប់សិបហិកតាឲ្យម្ចាស់ដើមវិញ ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ។ រាល់ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរនៅចំពោះមុខមន្ត្រីមូលដ្ឋាន ដោយចុះកិច្ចព្រមព្រៀងប្រគល់ និងទទួលដីប្រភេទកសិកម្ម រវាងតំណាងភាគីក្រុមហ៊ុន និងតំណាងគ្រួសារប្រជាពលរដ្ឋ នៅក្នុងស្មារតីចែករំលែកគ្នា និងអនុគ្រោះគ្នាទៅវិញទៅមក គឺចែកគ្នាពាក់កណ្តាលម្នាក់ ឬ៥០ភាគរយនៃផ្ទៃដីកាន់កាប់អាស្រ័យផលជាកស្តែង ដោយមិនមានភាគីណាមួយខាតបង់ច្រើនឡើយ។ ការចុះកិច្ចសន្យាសះជា និងបញ្ចប់វិវាទនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់រវាងភាគីតំណាងក្រុមហ៊ុន អេហ្រ្វីខ័លឈ័រ ហ្រ្គីន ហ្វៀល (AGRICULTURE GREEN FIELD Co,Ltd)  និងប្រជាពលរដ្...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃ បញ្ចប់បេសកកម្មការងារនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃ បញ្ចប់បេសកកម្មការងារនៅកម្ពុជា

នយោបាយ
ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ចូលជួបជម្រាបលា នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព បន្ទាប់ពីលោក បញ្ចប់បេសកកម្មការងារ នៅក្នុងប្រទេសកម្ពុជា ។ លោក ពុលថាប់ បានគោរពសម្ដែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងជូនលោក និងមន្ត្រីស្ថានទូតទាំងអស់ មិនត្រឹមតែស្ថានទូតថៃទេគឺស្ថានទូតទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។ លោក ពុលថាប់ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះ សម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid 19 បានជោគជ័យ ហើយក្នុងនាមជាប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលជោគជ័យ ដែលនោះឆ្លុះបញ្ចាំងពីតួនាទីដ៏រឹងម...
អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ចំនួន ៣រូបបន្ថែមទៀតបានមកទទួលយកដំណោះស្រាយ

អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ចំនួន ៣រូបបន្ថែមទៀតបានមកទទួលយកដំណោះស្រាយ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកចំនួន ៣រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយតាម រយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។ ដូចនេះ គិតមកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន ២៣៩រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការ ទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រម ទទួលយកសំណងនៅសល់ត្រឹម ១៣៤រូប។...
នាយករដ្ឋមន្ដ្រីថាមិនឆ្លើយតបនឹងលោកខឹម វាសនាព្រោះមិនចង់ធ្លាក់ក្នុងអន្ទាក់នយោបាយ

នាយករដ្ឋមន្ដ្រីថាមិនឆ្លើយតបនឹងលោកខឹម វាសនាព្រោះមិនចង់ធ្លាក់ក្នុងអន្ទាក់នយោបាយ

នយោបាយ
លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានលើកឡើងថា លោកមិនបានឆ្លើយតបនឹងលោកខឹម វាសនា ដែលហ៊ានទាំងប្រើពាក្យជេរប្រមាថរូបលោកថែមទៀតនោះ ដោយសារតែលោកមិនចង់ធ្លាក់ចូលក្នុងអន្ទាក់នយោបាយលោកខឹម វាសនា។ លោកថាអ្វីដែលលោកខឹម វាសនាចង់បាន គឺចង់ផ្ទេររឿងអបិយជំនឿទៅជារឿងនយោបាយ ដោយចង់ឱ្យរដ្ឋាភិបាលប្រើកម្លាំងចាប់ខ្លួនលោក នោះនឹងធ្លាក់ចូលអន្ទាក់នយោបាយតែម្ដង។ ដូច្នេះទើបលោកបានបញ្ជាឱ្យកងកម្លាំងទាំងអស់សូមកុំធ្វើអន្ដរាគមន៍ឱ្យសោះ។ លោកនាយករដ្ឋមន្ដ្រីថ្លែងបែបនេះនៅក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរនៅភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ម្យ៉ាងវិញទៀតប្រមុខរាជរដ្ឋាភិបាលបន្ដថា មូលហេតុដែលមិនធ្វើសកម្មភាពក្នុងពេលកន្លងមក ក៏ព្រោះតែលោកខឹម វាសនាមិនបានអំពាវនាវឱ្យពលរដ្ឋងើបឡើងផ្ដួលរំលំរដ្ឋាភិបាល មិនបានអំពាវនាវឱ្យកងទ័ពងាកប្រឆាំងរដ្ឋាភិបាល និងមិនបានស្នើឱ្យបរទេសកាត់ជំនួយពីកម្ពុជា ដូចបុគ្គលមួយចំនួននោះទេ។ ផ្ទុយទៅវិញលោកខឹម វាសនាត្រឹមតែនិយាយទ...
សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន

សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន

នយោបាយ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាគមន៍​ចំពោះលោកសាស្ដ្រាចារ្យ និងបានអរគុណចំពោះជំនួបកន្លង​មក​តាមប្រព័ន្ធអនឡាញជាមួយនឹងលោកសាស្ដ្រាចារ្យ។ សម្ដចបានស្វាគមន៍លោកសាស្ដ្រាចារ្យក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងបានជួបពិភាក្សាការងារដោយផ្ទាល់នាពេលនេះ ដោយសម្ដេចសម្ដែងនូវក្ដីរីករាយ និងត្រៀមខ្លួនជានិច្ចក្នុងការពិភាក្សាផ្លាស់ប្ដូរយោបល់ផ្សេងៗទៀតលើបញ្ហាដែលលោកសាស្ដ្រាចារ្យមានបំណងចង់លើកឡើង។ ជាការឆ្លើយតប លោកសាស្ដ្រាចារ្យ វិធិត ម៉ាន់តាផន បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហ...
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន

នយោបាយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម លីវ ជានចាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន។ ក្នុងជំនួបនេះ ឯកឧត្តម លីវ ជានចាវ បានគោរពនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងឯកឧត្តម នាយករដ្ឋមន្ត្រី លី ខឺឈាំង គោរពជូនសម្ដេចតេជោ និងនាំសាររបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ជូនដល់សម្ដេចតេជោផងដែរ។ ឯកឧត្តម លីវ ជានចាវ បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ ២០០៤ រយៈពេល ១៨ឆ្នាំកន្លងមកនេះ កម្ពុជា មានការផ្លាស់ប្ដូរយ៉ាងខ្លាំង...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យសមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យសមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម

នយោបាយ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យសមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ឡេ ហាយជុង បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្ស, ឯកឧត្តមប្រមុខរដ្ឋ, ឯកឧត្តមនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំវៀតណាម ជូនសម្ដេចតេជោ ហើយឯកឧត្តម បានសូមគោរពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលកម្ពុជាទទួលបាននូវការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច-សង្គម ក៏ដូចជាតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ឯកឧត្តម ឡេ ហាយជុង ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបា...
វាសនានយោបាយ ឳនិងកូន”សម សារី -សម រង្ស៊ី ជនបញ្ញើក្អែក ក្បត់រាជបាល្ល័ងតវង្សត្រកូល”

វាសនានយោបាយ ឳនិងកូន”សម សារី -សម រង្ស៊ី ជនបញ្ញើក្អែក ក្បត់រាជបាល្ល័ងតវង្សត្រកូល”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
បរិយាយដោយ:ហៃ ស៊ីណា "វាសនា នយោបាយ ឳនិងកូន"សម សារី -សម រង្ស៊ី ក្បត់រាជបាល្ល័ងតវង្សត្រកូល" ភ្នំពេញ: និយាយពីសាវតាទណ្ឌិត សម រង្សី និង សម សារី " រហូតមកដល់ពេលនេះខ្ញុំអាចគូរបញ្ជាក់ថា ទាំង ឪ និងកូន គ្មានមនសិការជាតិនិយម ចំពោះជាតិ និងប្រជាជនកម្ពុជានោះទេ វាសនានយោបាយ រស់ជាជនបញ្ញើ ក្អែក ដើម្បីនាំបរទេសមកបំផ្លាញជាតិឯង និងរប បរាជានិយម។ អ្នកនយោបាយ២នាក់ឪកូន ពួកគេ ដើមឡើយបានធំធាត់ នឹងមាន វាសនាចូលប្រឡូក ក្នុងឆាកនយោបាយកម្ពុជា ដោយ រស់ក្នុងទ្រនុំនៃរបបរាជានិយម (សម្តេចតា នរោត្តម សីហនុ) ដោយការអនុគ្រោះពីព្រះបិតាជាតិ ទើបបន្សល់ទុក្ខកេរ្តិ៍ឈ្មោះ ត្រកូល សម ហូតដល់សព្វថ្ងៃនេះ រួចបានតពង្សវង្សត្រកូលរហូតមានចំណារថា ជាជ នក្បត់ជាតិ "ក្បត់នឹងរាជបាល្ល័ង"។ ចំណែកទណ្ឌិត ជាកូនវិញ(សម រង្សី) ក្រោយកម្ពុជាចប់ កិច្ចព្រម ព្រៀងក្រុងប៉ារីស ២៣តុលាឆ្នាំ១៩៩១ ស្រាប់ តែមានវាសនា បានជ្រកក្រោម ចលនាហ្វុនស៊ិនប៉ិច ក្រោមព្រះ រាជកិច្ចដឹកនាំ របស...
ក្រុមការងារចម្រុះខេត្តព្រះសីហនុ បើកប្រតិបត្ដិការរុះរើខ្ទមខុសច្បាប់ និងឃាត់ខ្លួនមនុស្សបួននាក់

ក្រុមការងារចម្រុះខេត្តព្រះសីហនុ បើកប្រតិបត្ដិការរុះរើខ្ទមខុសច្បាប់ និងឃាត់ខ្លួនមនុស្សបួននាក់

នយោបាយ, ព័ត៌មានជាតិ
ព្រះសីហនុ៖ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បើកប្រតិបត្ដិការរុះរើខ្ទមខុសច្បាប់ ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ) ដោយបានឃាត់ខ្លួនជនសង្ស័យបួននាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ កាលពីម្សិលម៉ិញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ ក្នុងប្រតិបត្ដិការនោះ ប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំង។ ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតប្រដាប់ទៅដោយ កាបិត ចំពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្ត ដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ។ ជនសង្ស័យ ០៤នាក់នោះ មានឈ្មាះ ១.ទេព សារ៉ា (ហៅ ទេព ម៉ៅ) ២.ឈិន បូនី ៣.សេង មករា និង៤.ឃួន តារ៉ា។ តាមចម្លើយសារភាពរបស់ជនទាំងបួននាក់...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នយោបាយ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សា។ លោក កស័ក្ដិ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស រាជធានីភ្នំពេញ មានការរីកចម្រើនជាលំដាប់ និងឆាប់រហ័សជាទីបំផុត។ លើសពីនោះទៀត លោកការក៏បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់ជូនសម្ដេចតេជោន...