ទេសចរកម្ពុជា-ម៉ាឡេស៊ី កើនឡើងជាមួយនឹងការហោះហើរត្រង់ថ្មីបន្ថែម រវាងរាជធានីភ្នំពេញ និងទីក្រុង Penang
នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងទទួលទានអាហារពេលល្ងាចជាមួយ លោក Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនៈសម្រាប់ការឆ្លើយតបនឹងការជំរុញកំណើនទេសចរកម្ពុជា-ម៉ាឡេស៊ីបន្ថែមទៀតតាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៌ថ្មីៗ និងទាក់ទាញនៅប្រទេសទាំងពីរ ការធ្វើពិពិធកម្មព្រឹត្តិការណ៍ទេសចរណ៍មករដូវកាលបៃតង (Green Season) ដ៏ស្រស់ស្អាតរបស់កម្ពុជា ព្រមទាំងការស្វាគមន៍ការហោះហើរត្រង់ថ្មីដំបូងរវាងរាជធានីភ្នំពេញ និងទីក្រុង Penang ដ៏ធំ និងមានព្រលានយន្តហោះដ៏មមាញឹកទី២ របស់ប្រទេសម៉ាឡេស៊ី រួមទាំងការជួយផ្សព្វផ្សាយឱ្យទូលំទូលាយពីយុទ្ធនាការរដូវកាលបៃតងរបស់កម្ពុជា (Green Season) ដល់ប្រជាជនម៉ាឡេស៊ី ការថតវីដេអូឃ្លីបជំរុញទេសចរណ៍រវាង រដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរ និងកាលានុ...








