ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រុមហ៊ុនជាង៧៨០ក្រុមហ៊ុនក្ស័យធនដោយសារវីរុសCovid-19ក្នុងរយៈពេល១ឆមាស

ក្រុមហ៊ុនជាង៧៨០ក្រុមហ៊ុនក្ស័យធនដោយសារវីរុសCovid-19ក្នុងរយៈពេល១ឆមាស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Japan Today បានចុះផ្សាយថា ក្នុងរយៈពេល៦ខែចាប់ពីខែមករារហូតដល់ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុនរបស់ប្រទេសជប៉ុនប្រមាណជាង៧៨០ក្រុមហ៊ុន បានប្រកាសក្ស័យធនជាបន្តបន្ទាប់ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសនេះ និងនៅជុំវិញពិភពលោក ។ ប្រភពដដែលបានបន្តថា មូលហេតុដែលនាំអោយក្រុមហ៊ុនទាំងជាង២៤០ប្រកាសក្ស័យធន គឺដោយសារចរន្តការងាររបស់ក្រុមហ៊ុនទាំងនោះមិនដំណើរការអស់រយៈពេលជាច្រើនខែរហូតដល់៦ខែ ខណៈដែលរដ្ឋាភិបាលជប៉ុន បានប្រកាសបិទសេដ្ឋកិច្ច រួមទាំងដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលបណ្តាលអោយដំណើរការក្រុមហ៊ុនត្រូវជាប់គាំង ។ លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានផ្តល់កញ្ចប់ថវិកាជាទឹកប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់ និងជួយសង្គ្រោះក្រុមហ៊ុនខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសនេះ កុំអោយក្ស័យធនដោយសារការឆ្លងរាលដាលវីរុសCovid-19 ប៉ុន្តែរដ្ឋា​ភិបាលមិនអាចជួយបានដោយសាររយៈពេលយូរខែពេក ...
លោកDonald Trump ប្រឈមមុខនឹងបញ្ហាប្រឈមមួយទៀតហើយពេលនេះ​​

លោកDonald Trump ប្រឈមមុខនឹងបញ្ហាប្រឈមមួយទៀតហើយពេលនេះ​​

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោកប្រធានាធិបតី Donald Trump ប្រឈមមុខនឹងបញ្ហាប្រឈមមួយទៀតហើយនោះគឺជាការផ្ទុះឡើងនៃ bacterial disease ហៅថា salmonella ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្ទឹមបារាំងដែលកំពុងតែរីករាលដាលប្រមាណ ៤៣ រដ្ឋ។ អាមេរិកមិនដែលមានឆ្នាំណាល្អនោះទេ តាំងតែពីលោក Trump មកបង្ហូរភក់ក្បាប់ (drain the swamp) នៅ Washington DC, តែឥឡូវនេះវាមើលទៅដូចជាគាត់កំពុងត្រូវបានលង់ក្នុងភក់ក្បាប់ទៅវិញ។ អាមេរិកមិនអស្ចារ្យដូចប្រធានាធិបតី Trump ធ្លាប់ចង់ធ្វើនោះទេ - សំណាងល្អមិននៅខាងគាត់ទេពីព្រោះរាល់ការធ្វើជំនួញរបស់រដ្ឋាភិបាល Trump, គឺធ្វើដើម្បី Trump មិនមែនធ្វើដើម្បីប្រជាជនទូទៅនោះទេ។...
លោក ឃួង ស្រេងថ្លែងថា ស្ថានីយ៍បូមទឹកទួលសំពៅនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ

លោក ឃួង ស្រេងថ្លែងថា ស្ថានីយ៍បូមទឹកទួលសំពៅនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់ គោករកា ខណ្ឌព្រែកព្នៅ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បាន​​បើកការ​​ដ្ឋានសម្រេចសាងសង់បាន៩៨% ហើយ ដោយគ្រោងនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ ។ បើតាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០ ២០នេះថា ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅ នឹងដាក់អោយដំណើរការបូមទឹកចុងសប្តាហ៍នេះហើយ ។ ដោយគិតត្រឹមថ្ងៃទី១០ខែសីហាឆ្នាំ២០២០ការដ្ឋាននេះ សម្រេចសាងសង់បាន​៩៨% ដែលមានម៉ូទ័របូមទឹកទំហំ ១ម៉ែត្រ ចំនួន ៤គ្រឿង មានសមត្ថភាពបូមទឹកបន្ថែម ១២ម៉ែត្រគូបក្នុង១វិនាទី ធ្វើអោយសមត្ថភាពបូមទឹកថ្មីសរុប ១៧ម៉ែត្រក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅភូមិសាស្ត្រក្នុងខណ្ឌ សែនសុខខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។ ស្ថានីយបូមទឹកទួលសំពៅបាននិងកំពុងសាងសង់ពង្រីកសមត្ថភាពបូមទឹកបន្ថែមចំនួនចំន...
ស្រ្តីវ័យជាង៥០​ឆ្នាំឈ្មោះ​ ហ៊ើយ រ៉ា ចំណាយពេល២០ដើរចាប់មេអំបៅលក់ឲ្យភោជនីយដ្ឋាននានានៅក្រុងសៀមរាប

ស្រ្តីវ័យជាង៥០​ឆ្នាំឈ្មោះ​ ហ៊ើយ រ៉ា ចំណាយពេល២០ដើរចាប់មេអំបៅលក់ឲ្យភោជនីយដ្ឋាននានានៅក្រុងសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប ៖ជាទូទៅតាំងពីបុរាណមកគេធ្លាប់បានដឹងតែពីការចិញ្ចឹម ដង្កូវនាង ដើម្បីផលិតសរសៃសូត្រលក់និងមានភាពល្បីល្បាញ​លើសកល លោក ប៉ុន្តែសម្រាប់អ្នកស្រី ហ៊ើយ រ៉ា ដែលអាយុងជាង៥០ឆ្នាំ​​ រស់នៅក្នុងតំបន់អង្គរមានរបរមួយប្រចាំគ្រួសារ គឺការដើរចាប់មេអំបៅលក់។ អ្នកភូមិបានឱ្យដឹងថា ការ​​ដើរចាប់មេអំបៅពីកន្លែងមួយទៅកន្លែងមួយ ដើម្បីផ្គត់ផ្គង់តាមភោជនីយដ្ឋានដែលមានតម្រូវការមេ​អំបៅសម្រាប់​​ការលម្អក៏ដូចជាភាពទាក់ទាញដល់ភ្ញៀវជាតិ-អន្តរជាតិក៏ដូចជាការអភិរក្សមេអំបៅឱ្យបានច្រើន ប្រកបដោយសោភណភាព ធម្ម​ជាតិ។ មុខរបរនេះមានរយៈពេលប្រមាណ២០ឆ្នាំមកហើយដែលគ្រួសារ អ្នកស្រីហ៊ើយ រ៉ា រស់នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ចាប់យកជារបរដើរចាប់ មេអំបៅដ៏ជំនាញដើម្បីលក់តាមហាង ឬ ភោជនីយដ្ឋានក្នុងក្រុងសៀមរាប ហើយតម្លៃមេអំបៅ ១ ម៉ឺនទៅ ២ម៉ឺនរៀល ដោយ​ក្នុង​​ ១​ខែ​​​​​​បាន៦០ទៅ ៧០ម៉ឺនរៀល ។ អ្នកស្រីបានរៀបរាប់ថា ជារៀងរាល់ថ្ងៃ អ្នកស្រី រួមនិងកូនៗត្រូវចែកគោលដ...
លោក សែ ឡាឡូតថា”អង្ករខ្មែរប្រណិតនឹងក្លាយជាកន្លែងផ្គត់ផ្គង់អង្ករឈានមុខគេក្នុងប្រទេសកម្ពុជា”

លោក សែ ឡាឡូតថា”អង្ករខ្មែរប្រណិតនឹងក្លាយជាកន្លែងផ្គត់ផ្គង់អង្ករឈានមុខគេក្នុងប្រទេសកម្ពុជា”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក សែ ឡាឡូត ស្ថាបនិកក្រុមហ៊ុនអង្ករខ្មែរប្រណិតបានថ្លែង ក្នុងពិធីសម្ភោធនៅថ្ងៃទី៩ខែសីហានេះថា អង្ករខ្មែរប្រណិតយើងខ្ញុំប្តេជ្ញា នឹងក្លាយជាកន្លែងផ្គត់ផ្គង់អង្ករឈានមុខគេក្នុងប្រទេស ដោយផ្គត់ផ្គង់នូវអង្ករដែល សុទ្ធល្អ គុណភាពខ្ពស់រសជាតិឆ្ងាញ់ហើយយើងនឹងសំរេចអោយបាន ១០០ សាខានៅឆ្នាំ ២០២៣ ជាមួយនឹងបរិមាណលក់ ១០០០ តោន​ ក្នុង១ខែ។ លោកបន្តទៀតថា មូលហេតុពង្រីកសាខាចង់អោយអតិថិជនមានភាពងាយស្រួលក្នុងការស្វែងរកទិញអង្ករខ្មែរប្រណិតផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់អង្កររបស់អតិថិជន អោយមកផ្តោតលើកការប្រើប្រាស់ ផលិតផលអង្ករខ្មែរ ធម្មជាតិ​ និងសុខភាព ។ ស្ថាបនិកក្រុមហ៊ុនខាងលើថ្លែងថា ចូលរួមចំណែកជួយដល់គាំទ្រដល់ផលិផល ស្រូវ​​ កសិករខ្មែរ និងជួយដល់នូវការបង្កើតឱកាសការងារក្នុងស្រុកជួយសំរួលដល់អ្នកដែលចង់មានអាជីវកម្មផ្ទាល់ខ្លួន ជាអាជីវកម្មលក់អង្ករជួយអោយអតិថិជនអោយទទួលបានអង្ករខ្មែរធម្មជាតិ និងសុវត្តិភាព ក្នុងការប្រើប្រាស់ជាមួយនឹងតម្លៃសម...
ក្រុមហ៊ុនអង្ករខ្មែរប្រណិតនឹងសម្ពោធសាខាទី២៣នៅបុរីវិមានភ្នំពេញ

ក្រុមហ៊ុនអង្ករខ្មែរប្រណិតនឹងសម្ពោធសាខាទី២៣នៅបុរីវិមានភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុនអង្ករខ្មែរប្រណិតនឹងសម្ពោធសាខាទី២៣នៅបុរីវិមានភ្នំពេញហើយ ពិធីសម្ពោធនេះជាសាខាទី២៣ អង្ករខ្មែរប្រណិត ស្ថិតនៅសាខាបុរីវិមានភ្នំពេញនៅ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នេះ ដើម្បីពង្រីកវិសាលភាពលើទីផ្សារកម្ពុជា។ លោក សែ ឡាឡូត អគ្គនាយក ក្រុមហ៊ុន អង្ករខ្មែរប្រណិតថ្លែងថា ដោយមើលឃើញពីតម្រូវការទីផ្សារកាន់តែច្រើន ទើបក្រុមហ៊ុនបើកសាខាបន្ថែមទៀត ផ្ទះលេខ១១៦K ផ្លូវលេខ២០៩ បុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនៅថ្ងៃ៩សីហានេះ។ លោកបន្ថែមថា យើងខ្ញុំនឹងប្តេជ្ញាបម្រើសេវាកម្មនេះឲ្យបានល្អនិងមានគុណភាពខ្ពស់ និងអង្ករមានគុណភាពហើយដោយសារកម្ពុជាយើងសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចល្អទើបធ្អោយវើក្រុមមានឱកាសរកស៊ីទទួលទានគ្រប់បែបយ៉ាង។  ...
លោក ឃួង ស្រេង ដាក់បទបញ្ជាឲ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនាថ្ងៃឈប់សម្រាក

លោក ឃួង ស្រេង ដាក់បទបញ្ជាឲ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនាថ្ងៃឈប់សម្រាក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ លោក ឃួង ស្រេង និងជាអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជា ពលរដ្ឋឱ្យបានល្អប្រសើរពិសេសនៅក្នុងពេលឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលគ្រោងនឹងឈប់សម្រាកចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២១ខែសីហាឆ្នាំ២០២០ ខាងមុខនេះ។ ការដាក់បទបញ្ជានិងការណែនាំរបស់ប្រធានគណៈបញ្ជាការឯកភាពភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំបែបនេះ កាលពីរ​សៀលថ្ងៃទី០៥ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា កិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់ គឺជាកិច្ចការងារដែលអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់វពិសេសគឺក្នុងអំឡុងពេលនៃការឈប់សម្រាកចូលឆ្នាំខ្មែរប្រពៃណីជាតិដែលគ្រោងនឹងចំណា...
កំណើនសេដ្ឋកិច្ចហ្វីលីពីន ធ្លាក់ចុះទាបជាងការរំពឹងទុកកាលពីត្រីមាសទី២ឆ្នាំនេះ

កំណើនសេដ្ឋកិច្ចហ្វីលីពីន ធ្លាក់ចុះទាបជាងការរំពឹងទុកកាលពីត្រីមាសទី២ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាជ្ញាធរស្ថិតិហ្វីលីពីន (Philippine Statistics Authority) បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហានេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះទាបជាងការរំពឹងទុក នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ ដោយសារវិធានការបិទប្រទេសរបស់រដ្ឋាភិបាល ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ ប្រភពដដែលបានបន្តថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះ១៦.៥%ក្នុងរយៈពេល៣ខែនៅចន្លោះពីខែមេសារហូតដល់ខែមិថុនា លើ GDP ដែលធ្លាក់ចុះស្រាប់កាលពីត្រីមាសទី១ក្នុងចន្លោះពីខែមករារហូតដល់ខែមីនាឆ្នាំ២០២០ដដែលនេះ ។ ការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក និងនៅក្នុងប្រទេសហ្វីលីពីន គឺជាប្រភពសំខាន់បំផុត ដែលនាំអោយកំណើនសេដ្ឋកិច្ចហ្វីលីពីន បានធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុត ស្របពេលដែលរដ្ឋាភិបាលបានប្រកាសបិទប្រទេស រួមទាំងបិទសេដ្ឋកិច្ចផងដែរ ៕...
គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់និងខេត្តកោះកុងសម្រេចបាន៣៦,៤%ហើយ

គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់និងខេត្តកោះកុងសម្រេចបាន៣៦,៤%ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖ លោក ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់លោក ទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារ នៃអង្គភាពគ្រប់គ្រងគម្រោង (PMU)និងអង្គភាព អនុវត្តគម្រោង (PIU)ចុះពិនិត្យវឌ្ឍន ភាពការងារសាងសង់ផ្លូវជាតិ លេខ១០ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគី ពាក់ព័ន្ធផងដែរ។ លោកអនុរដ្ឋលេខាធិការ បានថ្លែងកោតសរសើរដល់ក្រុមហ៊ុនសាងសង់ដែលបានខិតខំប្រឹងប្រែងបំពេញការងារសាង សង់របស់ខ្លួន ដោយគិតរហូតមកទល់ពេលនេះសម្រេចបាន៣៦,៤% និងបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខមាលភាពកម្មករ កម្មការនីផងដែរ។ សូមបញ្ជាក់ថា៖ ផ្លូវជាតិលេខ១០នេះតភ្ជាប់ ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង មានសក្តានុពលក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ ការដឹកជញ្ជូនទំនិញប្រកប ដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ៕ ...
ក្រសួងទេសចរណ៏ថា ក្នុងខែកក្កដាឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ ម៉ឺននាក់

ក្រសួងទេសចរណ៏ថា ក្នុងខែកក្កដាឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ៧៤ ម៉ឺននាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសមានចំនួនសរុប ៧៤០,០២៨នាក់ កើនឡើង ១៥.២% ធៀបនឹងខែមិថុនា ក្នុងនោះមានភ្ញៀវជាតិមាន ៧២៣,​២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់ កើនឡើង ៩.៩៩%។ ជាការកត់សម្គាល់ ក្នុងខែកក្កដានេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% នៃភ្ញៀវទេសចរផ្ទៃ​ក្នុងមុនកូវីដ១៩ ដែលលើសពីបណ្តាខែកន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥% ដែលនេះបង្ហាញពីសញ្ញាកាន់តែវិជ្ជមាននៃចលនាទេស​ចរណ៍ផ្ទៃ ខណៈ អាជីវកម្មទេសចរណ៍កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាហូហែរ។ ប៉ុន្តែចំនួនភ្ញៀវហាក់មានភាពថមថយនៅសប្តាហ៍ចុងក្រោយនៃខែកក្កដានេះ ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងស្ទើរទូទាំងប្រទេស ព្រមជាមួយពត៌មាននៃការផ្ទុះឡើងវិញមួយចំនួននៃជំងឺកូវីដ១៩ នៅប្...