ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កូរ៉េខាងជើងជេរអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកថាជាឆ្កែឆ្គួត

កូរ៉េខាងជើងជេរអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកថាជាឆ្កែឆ្គួត

ព័ត៌មានទាន់ហេតុការណ៍
កូរ៉េខាងជើងបានជេរប្រទេច លោក ចូ បាយដិន (Joe Biden) អតីតអនុប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីរបស់សហរដ្ឋអាមេរិកមកពីគណបក្សប្រជាធិបតេយ្យថាជាឆ្កែឆ្គួត (a rabid gog) ក្រោយពីលោក ចូ បាយដិន និយាយបង្កាច់បង្ខូចមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនេះបើតាមការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ។ KCNA មិនបានបង្ហាញទេថា តើលោក ចូ បាយដិន បាននិយាយបង្កាច់បង្ខូចលោក គីម ជុងអ៊ុន ថាយ៉ាងដូចម្តេចទេ ។ ប៉ុន្តែក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ឆ្នាំ២០២០ លោក ចូ បាយដិន បានរិះគន់នយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយនិយាយថា លោកនឹងផ្តួលរំលំមេដឹកនាំផ្តាច់ការអោយអស់ ។ KCNA បានបន្ថែមថា អតីតអនុប្រធានាធិបតីអាមេរិករូបនេះ កំពុងបង្ហាញសញ្ញានៃវិកលចរិកក្នុងដំណាក់កាលចុងក្រោយហើយ (The final stage of dementia) ហើយលោក ចូ បាយដិន នឹងស្លាប់ដោយសារវិកលចរិកនេះក្នុងពេលដ៏ឆាប់ខាងមុខនេះ ៕...
ក្រសួងសុខាភិបាលឲ្យប្រជាពលរដ្ឋថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់

ក្រសួងសុខាភិបាលឲ្យប្រជាពលរដ្ឋថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសុខភាពនិងការពារជំងឺឱកាសនិយមនារដូវរងារនិងអាកាសធាតុចុះត្រជាក់ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែកុម្ភះ ឆ្នាំ២០២០ខាងមុខនេះ ។ យោងតាមសេចក្តីណែនាំក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ដោយ សារការប្រែប្រួលអាកាសធាតុ រដូវរងារ អាកាសធាតុចុះត្រជាក់នឹងកើតមានឡើងនៅពេលខាងមុខនេះដូចនេះសូបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាជនដែលរស់នៅតំបន់ភូមិភាគឦសាននិងតំបន់តាមព្រំប្រទល់ ដូចជា ខេត្តព្រះវិហារ ,ស្ទឹងត្រែង, រតនៈគីរី និង មណ្ឌលគីរី ជាដើម ចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារឲ្យបានល្អ ដើម្បីជៀសផុតពីជម្ងឺនានា ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារអាកាសធាតុចុះត្រជាក់ ឬរងារ ដែលអាចកើតមានឡើងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែកុម្ភៈឆ្នាំ២០២០។ សូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖...
កូរ៉េខាងត្បូងចំណាយប្រាក់៥ពាន់លានដុល្លារក្នុងមួយឆ្នាំលើវត្តមានយោធាអាមេរិក

កូរ៉េខាងត្បូងចំណាយប្រាក់៥ពាន់លានដុល្លារក្នុងមួយឆ្នាំលើវត្តមានយោធាអាមេរិក

ព័ត៌មានទាន់ហេតុការណ៍
ឧត្តមសេនីយ៍ Mark Milley ប្រធាននាយអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក (Chairman of the U.S Joints Chief of Staff) បាននិយាយថា កូរ៉េខាងត្បូងត្រូវតែចំណាយទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ លើការរក្សាវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសនេះ ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។ ឧត្តមសេនីយ៍ Mark Milley បានគម្រាមថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយបរិមាណកងទ័ពរបស់ខ្លួននៅលើទឹកដីកូរ៉េខាងត្បូងឲ្យនៅចំនួនតិចបំផុតនៅពេលខាងមុខ ប្រសិនបើប្រទេសនេះមិនបង្កើនការចំណាយ ខណៈដែលនៅពេលបច្ចុប្បន្ននេះ អាមេរិកបានរក្សាវត្តមានកងទ័ពរបស់ខ្លួនប្រមាណ២៨៥០០នាក់នៅកូរ៉េខាងត្បូង ។ ចំណែកសមាជិកសភាកូរ៉េខាងត្បូង បាននិយាយថា មេដឹកនាំរបស់សហរដ្ឋអាមេរិក បានទាមទារកូរ៉េខាងត្បូងឲ្យចំណាយប្រាក់ច្រើនពេកលើការរក្សាវត្តមានយោធារបស់ខ្លួននៅកូរ៉េខាងត្បូង ដែលទឹកប្រាក់៥ពាន់លានដុល្លារក្នុងមួយឆ្នាំ គឺច្រើនជាងការចំណាយជារៀងរាល់ឆ្នាំដល់ទៅជាង៥ដង ៕...
កម្ពុជា-ចិនជម្រុញបង្កើនគុណភាពទំនិញសុវត្ថិភាពផលិតផលនិង​​ការធ្វើពាណិជ្ចកម្មរួមគ្នា

កម្ពុជា-ចិនជម្រុញបង្កើនគុណភាពទំនិញសុវត្ថិភាពផលិតផលនិង​​ការធ្វើពាណិជ្ចកម្មរួមគ្នា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កម្ពុជា-ចិន ចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យស្តង់ដារូបនីយកម្ម ការវាយតម្លៃភាពអនុលោមមាត្រាសាស្ត្រ និងការពិនិត្យលើតម្រូវសម្រាប់​គុណភាព​ទំនិញនិង​សុវត្ថិភាព​ផលិត​ផល​បញ្ហាសុខភាព សុវត្ថិភាពនិងការធ្វើ​​ពាណិជ្ចកម្មទ្វេភាគីរួមគ្នា។ លោក ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី សេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តី​​ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នាលើវិស័យស្តង់ដារូបនីយកម្ម ការវាយតម្លៃភាពអនុលោមមាត្រាសាស្ត្រ ជាមួយ លោក​​ Tian Shihong អនុរដ្ឋមន្ត្រីស្ថាប័នរដ្ឋសម្រាប់ប្បញ្ញត្តិទីផ្សារនៃប្រទេសចិន។​ លោកទេសរដ្ឋមន្រ្តីថា ស្ថាប័នរដ្ឋសម្រាប់ប្បញ្ញត្តិទីផ្សារនៃប្រទេសចិន គឺជាស្ថាប័នទើបបង្កើតឡើងរយ:ថ្មីៗ តែបានដើរតួយ៉ាងសំខាន់ ក្នុងការជម្រុញទំនាក់ទំនង និងលើកកំពស់កិច្ចសហប្រតិបត្តិការដ៏រឹង​មាំជាមួយក្រសួង​ឧស្សា​ហ​កម្ម និងសិប្បកម្មលើវិស័យស្តង់ដារូបនីយកម្ម និងមាត្រាសា...
លោក ថោង ខុន ជំរុញឱ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តកំពតបើកទទួលការកក់បន្ទប់ឡើងវិញ និងកុំដំឡើងថ្លៃនា​​ពិធីបុណ្យសមុទ្រ

លោក ថោង ខុន ជំរុញឱ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តកំពតបើកទទួលការកក់បន្ទប់ឡើងវិញ និងកុំដំឡើងថ្លៃនា​​ពិធីបុណ្យសមុទ្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពត)៖ក្រោយមានការរិះគន់ពីបញ្ហាខ្វះបន្ទប់ស្នាក់នៅ សម្រាប់ពិធីបុណ្យសមុទ្រ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឱ្យរដ្ឋបាលខេត្តកំពត និងមន្ទីរទេសចរណ៍ខេត្ត ត្រូវចុះផ្សព្វផ្សាយឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ក្នុងខេត្តត្រូវទទួលការកក់បន្ទប់ស្នាក់របស់ភ្ញៀវឡើងវិញ និងសូមកុំដំ​ឡើង​​​ថ្លៃហួសហេតុពេកដើម្បីធានាសេវាស្នាក់នៅឱ្យបានល្អប្រសើរក្នុងពិធីបុណ្យសមុទ្រនាចុងឆ្នាំ២០១៩ ខាងមុខ។ ការរិះគន់ចំៗលើបញ្ហាស្នាក់នៅខាងលើនេះត្រូវបានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅសាលាខេត្តកំពតកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ​​ ខណៈក្រុមមន្ត្រីរាជការ ក្រុមសិល្បករ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន ក៏កំពុងជួបប្រទះនិងព្រួយបារម្ភពីការខ្វះកន្លែងស្នាក់នៅនេះផងដែរ។ បញ្ហានេះក៏ព្រោះតែម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន មិនព្រមទទួលការកក់បន្ទប់ស្នាក់នៅពីភ្ញៀវទាល់តែសោះ ដោយបញ្ជាក់ទាំងមិនសមហេត...
នាយករដ្ឋមន្រ្តី​​​ស្នើក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញាក្នុងលើកលែងទោសឲ្យ​​នៅក្រៅឃុំពាក់ព័ន្ធនឹងអំពើធ្វើរដ្ឋប្រហារ

នាយករដ្ឋមន្រ្តី​​​ស្នើក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញាក្នុងលើកលែងទោសឲ្យ​​នៅក្រៅឃុំពាក់ព័ន្ធនឹងអំពើធ្វើរដ្ឋប្រហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់រោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង»នៅខេត្តកំពត សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលត្រូវ​បានចាប់ខ្លួននិង​ឃុំខ្លួន​ពាក់​ព័ន្ធ​ក្នុងគម្រោងធ្វើរដ្ឋប្រហារ៩ វិច្ឆិកា ២០១៩ មិនបានសម្រេចនោះ សម្តេចតេជោបានស្នើអោយក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការនិងព្រះរាជអាជ្ញា ក្នុងការដោះលែងអោយនៅក្រៅឃុំតាមរយៈការ​ស្នើសុំពីសាមីខ្លួន​ពីក្រុម​គ្រួ​សារ​ឬពីមេធាវី។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបងប្អូនទាំងអស់នោះ ជាអ្នកដែលចាញ់ឧបាយកលបោកការឃោសនារបស់ក្រុមជនក្បត់ជាតិ។ការអនុគ្រោះដល់អ្នកចាញ់បោកទាំងនេះគឺជាដំណើរនៃបង្រួបបង្រួមជាតិ ពីព្រោះអ្នកទាំង​នោះ​​​ចាញ់បោកក្រុមជនក្បត់ជាតិ ដែលពួកគេគ្រោងប្រើឈាមបងប្អូនប្រជាពលរដ្ឋ ដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ពួកគេ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអ្នកដែលរត់ទៅក្រៅស្រុក ហើយបើចូលមកវិញត្រូវអាជ្ញាធរ ឬសមត្ថកិច...
រុស្ស៊ីរៀបចំមូលដ្ឋានឈរជើងឧទ្ធម្ភាគចក្រនៅភាគឦសានស៊ីរី ខណៈអវត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់​​

រុស្ស៊ីរៀបចំមូលដ្ឋានឈរជើងឧទ្ធម្ភាគចក្រនៅភាគឦសានស៊ីរី ខណៈអវត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទូរទស្សន៍ Zvezda TVបានផ្សព្វផ្សាយថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីកំពុងចាប់ផ្តើមរៀបចំមូលដ្ឋានឈរជើងឧទ្ធម្ភាគចក្រយោធារបស់ខ្លួននៅភាគឦសាននៃប្រ​ទេស​ស៊ីរី ខណៈដែលអវត្តមាន​កងទ័ពអា​មេរិក​នៅក្នុង​តំ​បន់នោះ។ Zvezda TVដដែលបានដកស្រង់សម្តីរបស់មន្ត្រីការពារជាតិរុស្ស៊ី ដែលបានលើកឡើងថា រុស្ស៊ីនឹងដាក់បញ្ឈរជើងបម្រុងនូវឧទ្ធម្ភាគចក្រប្រភេទ Mi-35 និងឧទ្ធម្ភាគចក្រ Mi-8ដែលជាឧទ្ធម្ភាគចក្រដឹកជញ្ជូនសម្ភារៈ​សឹកនិងយោ​ធា​រុស្ស៊ី​។ រុស្ស៊ីក៏នឹងដាក់ពង្រាយផងដែរនូវប្រព័ន្ធមីស៊ីលប្រភេទ Pantsirដែលជាប្រភេទមីស៊ីលបាញ់ពីដីទៅលើអា​កាស ក្នុងគោលដៅការពារពីចម្ងាយលើកងទ័ពថ្មើរជើងកងកម្លាំងរថក្រោះនិងការដឹកជញ្ជូនគ្រឿងយុទ្ធោ​បករណ៍ផ្សេង​ទៀត ៕...
ក្រុមបាតុករកំពុងទាញទម្លាក់កំណើនសេដ្ឋកិច្ចទីក្រុងហុងកុងនៅឆ្នាំនេះនិងឆ្នាំ២០២០

ក្រុមបាតុករកំពុងទាញទម្លាក់កំណើនសេដ្ឋកិច្ចទីក្រុងហុងកុងនៅឆ្នាំនេះនិងឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រី Iris Pang សេដ្ឋវិទូនៅស្ថាប័នសេដ្ឋកិច្ចរបស់ប្រទេសចិន Greater China បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ទីក្រុងហុងកុងនឹងធ្លាក់ចុះ២.២%នៅឆ្នាំ២០១៩នេះ និងធ្លាក់ចុះបន្តទៀតក្នុងរង្វង់៥.៣% នៅឆ្នាំ ២០ ២០ ខាងមុខ ដោយសារតែក្បួនបាតុកម្មរបស់ប្រជាបាតុករដែលនេះបើតាមការចុះផ្សាយរបស់ CNBC។ ការប៉ាន់ប្រមាណពីកំណើនសេដ្ឋកិច្ចទីក្រុងហុងកុងរបស់ លោកស្រី Iris Pang ត្រូវបានធ្វើឡើងខណៈដែលក្បួនបាតុកម្ មរបស់ក្រុមបាតុករហុងកុងនៅ តែបន្តធ្វើឡើងអស់ រយៈពេលជា៥ខែកន្លង មកហើយនិងមិនទាន់ មាន សញ្ញាត្រូវបញ្ចប់នៅឡើយ។ លោកស្រី Iris Pang បានបន្ថែមថា កាលពីឆ្នាំ២០១៨ កន្លងទៅ ទីក្រុងហុងកុងអាចទាក់ទាញភ្ញៀវទេស​​​​​ចរមកពីចិនដីគោកក្នុងអត្រា ៨០% ក្នុងចំណោមភ្ញៀវទេសចរសរុបដែលទីក្រុងនេះទទួលបានប្រមាណជាង ៦៥លាន១សែន នាក់ ប៉ុន្តែបរិមាណនៃភ្ញៀវទេសចរនេះ បានបាត់បង់បន្តិចម្តងៗចាប់តាំងពីចុងឆ្នាំ២០១៩នេះរហូតដល់ឆ្នាំ២០២០ ប្រសិនបើក្រុមបាតុករនៅតែបន្តធ្វើបា...
រាជរដ្ឋាភិបាលកម្ពុជាគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត១ ៤០០លានSDR(ជាទ្រព្យបំរុងអន្តរជាតិ)

រាជរដ្ឋាភិបាលកម្ពុជាគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត១ ៤០០លានSDR(ជាទ្រព្យបំរុងអន្តរជាតិ)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទំហំនៃការខ្ចប្រាក់ពីដៃគូរអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២០ ក្នុងកម្រិត ១៤០០ លាន SDR( ជាទ្រព្យបំរុងអន្តរជាតិ) គោលដៅទ្រងទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលមធ្យមនិងវែង ដើម្បីម្បម្មកម្ពស់ភាពប្រកួតប្រជែង ព្រមទាំង ផលិតភាពសេដ្ឋកិច្ច ។ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត ១ ៤០០ SDR ដោយ សំអាងទៅលើទិដ្ឋភាពសំខាន់ៗដូចជា កំណើនតម្រូវការ ទុនវិនិយោគកាន់តែគំហុក ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈ ទាំងទំហំ និងបរិមាណ និងគុណភាពសម្រាប់ជម្រុញ ហក់ឡើងនៃសេដ្ឋកិច្ចក្នុងដំណាក់កាលថ្មី។ ក្នុងគម្រោងដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២០ជាគម្រោងវិនិយោគ ក្នុងវិស័យសាធារណៈ សម្រាប់វិស័យអទិភាពក្នុងនោះប្រាក់កម្ចីសុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ស្ថិរភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន ក្នុងរយៈពេលវែង និងមធ្យមនៅតែមានចីរ...
ក្រុមហ៊ុន ថៃ ប៊ុនរ៉ុងដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីមង់តិ៍ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាងឃុំល្អាងស្រុកដងទង់ខេត្តកំពត

ក្រុមហ៊ុន ថៃ ប៊ុនរ៉ុងដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីមង់តិ៍ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាងឃុំល្អាងស្រុកដងទង់ខេត្តកំពត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុន ថៃ ប៊ុនរ៉ុងដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីមង់តិ៍ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាងឃុំល្អាងស្រុកដងទង់ខេត្តកំពតក្រោមអធិបតីភាបតីភាពរបស់ សម្តេចតេជោហ៊ុន សែននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ រោងចក្រស៊ីម៉ង់តិ៍ ថៃប៊ុនរ៉ុង នេះសាងសង់លើផ្ទៃដីទំហំជិត ៧០០ ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើបហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។ ចំពោះ វត្តមានរោងចក្រស៊ីម៉ង់ ថៃ ប៊ុនរ៉ុងនេះបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។រោងចក្រនេះអាចផ្តល់ការងាអចិន្ត្រៃយ៍ដល់បុគគលិកប្រមាណ៣៣៥នាក់ក្នុងនោះមានជន ជាតិបរទេសប្រមាណ៣៥នាក់ផង។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តចំនួន៥ ហើយរាប់ទាំងរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកនេះ ហើយរោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ង់តិ៍បានជិត ៨លានតោនក្នុ...