ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី នាំយកផលិតផលវប្បធម៌ និងទេសចរេណ៍ បង្ហាញដល់បរទេសក្នុងមហោស្រពអាស៊ី លើកទី៥ នៅទីក្រុងSofia ប្រទេសប៊ុលហ្គារី ក្រោមប្រធានបទ “រួបរួមក្នុងភាពចម្រុះ”
ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារី ចូលរួមមហោស្រពអាស៊ីលើកទី៥ នៅទីក្រុង Sofia ប្រទេសប៊ុលហ្គារីក្រោមប្រធានបទ “រួបរួមក្នុងភាពចម្រុះ”។ ជាមួយនឹងការចួលរួមមហោស្រពនេះ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានរៀបចំស្តង់ដាក់តាំងបង្ហាញនូវវីដេអូអំពីប្រទេសកម្ពុជា បញ្ជាក់ពីវប្បធម៌ ទេសចរណ៍ តាំងបង្ហាញផលិតផលខ្មែរមួយចំនួន មានក្រមាខ្មែរ ម្ហូបអាហារខែ្មរ បង្ហាញដល់អ្នកចូលរួមបានស្គាល់ពីកម្ពុជាកាន់តែច្រើន និងបង្កើនមិត្តបរទេសឲ្យស្គាល់ខ្មែរកាន់តែច្រើន ដោយអ្នកចូលរួមសុទ្ធសឹងជាមន្ត្រីរដ្ឋាភិបាល និងទូត អ្នកតំណាងនៃបេសកកម្មទូតនានា ដោយពិធីនេះបានធ្វើឡើង នៅ South Park II ក្រុង Sofia ប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងពីធីបើក មានវត្តមានអញ្ជើញចូលរួមពី អនុប្រធានាធិបតីប៊ុលហ្គារី លោកជំទាវ Iliana Iotova និងអនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ប៊ុលហ្គារី-អភិបាលរងក្រុងសូ...








