ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោករដ្ឋមន្រ្តី ហេង សួរ អញ្ជើញពិនិត្យប្រទីបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅត្រេីយខាងកេីតទន្លេទល់មុខព្រះបរមរាជវាំង

លោករដ្ឋមន្រ្តី ហេង សួរ អញ្ជើញពិនិត្យប្រទីបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅត្រេីយខាងកេីតទន្លេទល់មុខព្រះបរមរាជវាំង

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២ ៣នេះបានញ្ជើញចុះពិនិត្យប្រទីបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅត្រេីយខាងកេីតទន្លេទល់មុខព្រះបរមរាជវាំង ដែលកំពុងដំណើរការរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមចូលរួមអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។ គួរជម្រាបថា ឆ្នាំ២០២៣នេះ មានប្រទីបយ៉ាងហោចចំនួន៣០ដែលត្រៀមចូលរួមបណ្ដែត រួមទាំងប្រទីបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។ ការតុបតែងរចនាប្រទីបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺផ្ដោតអំពីអត្ថន័យសំខាន់ៗក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕ #MLVT #HENGSour...
សម្តេចសង្ឃបានចេញចេញក្តី ប្រកាសនីយបត្រតែងតាំងព្រះភិក្ខ តាត មហាទី ជាព្រះចៅអធិការវត្តអង្គរខាងជើង ខេត្តសៀមរាប

សម្តេចសង្ឃបានចេញចេញក្តី ប្រកាសនីយបត្រតែងតាំងព្រះភិក្ខ តាត មហាទី ជាព្រះចៅអធិការវត្តអង្គរខាងជើង ខេត្តសៀមរាប

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញប្រកាសនីយបត្រតែងតាំងព្រះភិក្ខ តាត មហាទី ជាព្រះចៅអធិការវត្តអង្គរខាងជើង ខេត្តសៀមរាប។ ប្រកាសនីយបត្រនេះ ក៏ទទួលបានចំណារឯកភាពពីសំណាក់លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាផងដែរ។ ការតែងតាំងព្រះភក្ខុ ទទួលបានការសាទរ និងគាំទ្រយ៉ាងច្រើនពីពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ ដើម្បីបន្តដឹងកនាំកសាងទីវត្តអារាមួយនេះកាន់តែរីកចម្រើន និងជាទីអប់រំពុទ្ធសាសនិកជនមកពីគ្រប់ទិសទី៕...
សាកលវិទ្យាល័យឥន្រ្ទវិជ្ជាបានបង្កើតវគ្គបណ្តុះបណ្តាលជំនាញខ្លី នៅទីតាំងគោលភ្នំពេញ និងតាមសាខាទាំងបីទៀត

សាកលវិទ្យាល័យឥន្រ្ទវិជ្ជាបានបង្កើតវគ្គបណ្តុះបណ្តាលជំនាញខ្លី នៅទីតាំងគោលភ្នំពេញ និងតាមសាខាទាំងបីទៀត

សង្គម និងកម្សាន្ត
ភ្នំពេញ: លេខាធិការដ្ឋាន នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា​: យោងតាមគោលការណ៍នៃការបង្កើន ការផ្តល់ចំណេះដឹងបន្ថែមទៀតជូនដល់សិស្ស និស្សិត និងមហាជនទូទៅ សាកលវិទ្យាល័យឥន្រ្ទវិជ្ជា បានបង្កើតវគ្គបណ្តុះបណ្តាលជំនាញខ្លី នៅទីតាំងគោលភ្នំពេញ និងតាមសាខាទាំងបីទៀតគឺៈ សៀមរាប បាត់ដំបង និងកំពត។ ដូចមានគោលការណ៍ណែនាំ ជាប់មកជាមួយនេះ។ ប្រព័ន្ធ Social Media ៖ https://solo.to/ui-info …………..…………..…………..…………. 📍ទីតាំងគោល ភ្នំពេញ ៖ អគារលេខ៥៧៨ ផ្លូវលេខ៧០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ☎️ 081 800 023 / 095 571 705 /096 256 2168 …………..…………..…………..…………. 📍សាខាខេត្ត បាត់ដំបង ៖ផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយសាលាខេត្តបាត់ដំបង ☎️ 066 565 860 / 089 569 346 / 096 362 6269 …………..…………..…………..…………. 📍សាខាខេត្ត សៀមរាប ÷ ផ្លូវទៅអង្គរវត្ត (ក្រោយសាលាSOSI) ភូមិមណ្ឌ...
ឱកាសការងារជាង២ម៉ឺនកន្លែងកំពុងរង់ចាំអ្នកនៅពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣

ឱកាសការងារជាង២ម៉ឺនកន្លែងកំពុងរង់ចាំអ្នកនៅពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកដំណើការ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣» នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។ លោករដ្ឋមន្ត្រីបានថ្លែងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារដែលមានលក្ខណៈប្រមូលផ្តុំនូវព័ត៌មាន និងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ គោលបំណងសំខាន់បំផុតនៃព្រឹត្តិការណ៍នេះ គឺការនាំឱ្យកាន់តែខិតជិតគ្នារវាងនិយោជក ដែលមានឱកាសការងារច្រើនសន្ធឹកសន្ធាប់ និងអ្នកស្វែងរកការងារដែលមានសមត្ថភាព នៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ ដាក់ពាក្យសុំការងារដែលខ្លួនចូ...
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស

សង្គម និងកម្សាន្ត
ភ្នំពេញ:សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣​ នេះបានអញ្ជើញជា​អធិបតីក្នុងពិធីអបអរ​សាទរ​ខួបអនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ដែលមានទីតាំងស្ថិតនៅ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ពិធីនានេះ ក៏មានការអញ្ជើញចូមរួមពី  សមាជិក សមាជិកា នៃរដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍ ក្រសួងការពារជាតិ, អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ លោក ប្រធានក្រុមប្រឹក្សារាជធានី លោក អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ខណ្ឌ អនុព័ន្ធ និងសេនានុព័ន្ធយោធា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកឧកញ៉ា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនទៀតផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ បញ្ជាការដ្ឋានទ័ពពិសេស ដែលក្នុងរយៈពេល២៨ ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុង...
សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ បានបង្ហាញការឈឺចាប់ដែលមិនអាចបំភ្លេចបាន

សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ បានបង្ហាញការឈឺចាប់ដែលមិនអាចបំភ្លេចបាន

សង្គម និងកម្សាន្ត
ភ្នំពេញ: កូនប្រុសដ៏កំសត់របស់ពុកថ្ងៃនេះជាខួប ៤៧ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២៣)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខន្ឋកូន និងការឈឺចាប់នាពេលនោះ។ ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្មឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការ...
ឧកញ៉ា តែ​ តាំងប៉ បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប នាសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសខួបលើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ

ឧកញ៉ា តែ​ តាំងប៉ បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប នាសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសខួបលើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ

សង្គម និងកម្សាន្ត
ឦភ្នំពេញ: ក្នុងឪកាសនេះ ឧកញ៉ា តែ​ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប នាសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ នាល្ងាចថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ទិវាបុណ្យឯករាជ្យជាតិជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕...
សាកលវិទ្យាល័យឥន្រ្ទវិជ្ជានិងភាគីក្រុមហ៊ុនកញ្ចក់ បានព្រមព្រៀងគ្នាដោ​យឆន្ទះសុចរិត នៅក្នុងគោលការណ៍សមធម៌ និងសាមគ្គីភាព ដើម្បីបញ្ចប់វិវាទ ស្របតាមគោលនយោបាយឈ្នះ​=ឈ្នះ

សាកលវិទ្យាល័យឥន្រ្ទវិជ្ជានិងភាគីក្រុមហ៊ុនកញ្ចក់ បានព្រមព្រៀងគ្នាដោ​យឆន្ទះសុចរិត នៅក្នុងគោលការណ៍សមធម៌ និងសាមគ្គីភាព ដើម្បីបញ្ចប់វិវាទ ស្របតាមគោលនយោបាយឈ្នះ​=ឈ្នះ

សង្គម និងកម្សាន្ត
ភ្នំពេញ:សេចក្តីប្រកាសដំណឹងអំពីការបញ្ចប់វិវាទ​សាក លវិទ្យាល័យឥន្រ្ទវិជ្ជា​(UI) សូមទូលប្រគេន ដល់ព្រះ តេជគុណគ្រប់ព្រះអង្គ និងសូមគោរព ជម្រាបដំណឹ ងជូនដល់ សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក​ លោកស្រី និងសាធា រណជនទាំងអស់មេត្តាជ្រាបថា ៖​ កាលពីវេលាព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា​ ឆ្នាំ២០២៣ នេះ​ សាកលវិទ្យាល័ យឥន្រ្ទវិជ្ជា និងភាគីក្រុមហ៊ុនកញ្ចក់តំណាងដោយលោកស្រី សាទ ដាលីស និងលោក ហឹង ប៊ុនធឿន បានព្រមព្រៀងគ្នាដោ​យឆន្ទះសុចរិត នៅក្នុងគោលកា រណ៍សមធម៌ និងសាមគ្គីភាព ដើម្បីបញ្ចប់វិវាទពាក់ព័ន្ធទៅនឹងការតម្លើងកញ្ចក់ឲ្យអគារសាកលវិទ្យាល័យឥន្រ្ទវិជ្ជា​ស្របតាមគោលនយោបាយឈ្នះ​=ឈ្នះ ក្រៅប្រព័ន្ធតុលាការ​ ដោយគ្មានភាគីខាងណាឈ្នះ​ និងភាគីចាញ់នោះទេ។ នៅក្នុងនោះដែរ គូភាគីទាំងពីរបានព្រមព្រៀងគ្នានៅក្នុងការបញ្ចប់វិវាទនេះដោយការដកគ្រប់បណ្តឹងទាំងអស់ ដែលគូភាគីបានដាក់នៅតុលាការ ។ ជាក់ស្តែង នារសៀលថ្ងៃទី០៨ ខែ​ វិច្ឆិកា​ ឆ្ន...
លោក សំ លានទ្រី បញ្ជាក់ថា រាល់ការអនុវត្តគម្រោងជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់របស់មន្ទីរសាធារណៈនិងដឹកជញ្ជូនខេត្តព្រះវិហារ គឺត្រូវបានអនុវត្តតាមនីតិវិធីយ៉ាងត្រឹមត្រូវជាមួយគណ:កម្មការអន្តរក្រសួង

លោក សំ លានទ្រី បញ្ជាក់ថា រាល់ការអនុវត្តគម្រោងជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់របស់មន្ទីរសាធារណៈនិងដឹកជញ្ជូនខេត្តព្រះវិហារ គឺត្រូវបានអនុវត្តតាមនីតិវិធីយ៉ាងត្រឹមត្រូវជាមួយគណ:កម្មការអន្តរក្រសួង

សង្គម និងកម្សាន្ត
ព្រះវិហារ: លោក សំ លានទ្រី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបញ្ជាក់ប្រាប់សារព័ ត៌មានដេលីខ្មែរ តាមប្រព័ន្ធ តេឡេក្រាម នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិការនេះថា រាល់ការអនុវត្តគម្រោងជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់របស់មន្ទីរសាធារ ណៈនិងដឹកជញ្ជូនខេត្តព្រះវិហារ គឺត្រូវបានអនុវត្តតាមនីតិវិធីកិច្ចលទ្ធកម្មយ៉ាងត្រឹមត្រូវជាមួយគណ:កម្មការអន្តរក្រសួង ដោយមានការចូលរួមរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញត្ថុ និងក្រសួងសាធារណៈការនិងដឹកជញ្ជូន។កាលពីថ្ងៃទី៧ខែវិច្ឆិកានេះ សារព័ត៌មាន ដេលីខ្មែរ បានផ្សាយថា"លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារកំពុងទទួលបានផលចំណេញពីគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តមួយឆ្នាំៗរាប់ពាន់លានរៀល រួចក្លាយជាអ្នកមានលុយជាងឧកញ៉ាមួយចំនួនទៅទៀត​"។ ឆ្លើយតបនឹងព័ត៌មានខាងលើនេះ លោកបានលើកឡើងថា រាល់គម្រោងជុសជុលថែទាំហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ទាំងអស់ គឺបានអនុវត្តតាមនីតិវិធ...
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

សង្គម និងកម្សាន្ត
ភ្នំពេញ: នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជា ខួបអនុស្សាវរីយ៍លើកទី៧០ (១៩៥៣-២០២៣) ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមនិយមបារាំង (១៨៦៣-១៩៥៣) ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំយ៉ាងក្លៀវក្លារបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ហើយក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទផងដែរ។ ពិធីអបអរសាទរខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិនេះ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាពព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានវត្តមានរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងឥស្សរជន ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត និងអង...