ឃាត់ខ្លួន ឈ្មោះ ខេង មុន្នីរស្មី រួចបញ្ជូនខ្លួនទៅតុលាការភ្លាមៗ ដើម្បីចាត់ការតាមនីតិវិធី ករណីចេញសែកស្អុយចំនួន ២ ម៉ឺនដុល្លារអាមេរិក
ភ្នំពេញ:មន្ត្រីប៉ូលិសនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដ្ឋាននៃក្រសួងមហាផ្ទៃបាន ឃាត់ខ្លួន ឈ្មោះ ខេង មុន្នីរស្មីហើយបានបញ្ជូនខ្លួនទៅតុលាការដែលជាប់ពាក់ព័ន្ធករណីចេញសែកស្អុយចំនួន២ ម៉ឺនដុល្លារ។
ការឃាត់ខ្លួននេះធ្វើឡើងដោយយោង តាមពាក្យប្តឹងមួយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដោយដើមបណ្តឹង ឈ្មោះ គួច សុងទី អាយុ៣៧ឆ្នាំជាតិខ្មែរអាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ១៨៣ ផ្លូវ១៨២ ភូមិ៤សង្កាត់ផ្សារដេប៉ូ១ខណ្ឌទួលគោករាជធានីភ្នំពេញ។
ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ខេង មុន្នីរស្មី គឺធ្វើឡើងកាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣ស្ថិតនៅសង្កាត់ទួលសង្កែរាជធានីភ្នំពេញ ហើយឥឡូវនេះជនជាប់ចោទបានបញ្ជូនទៅតុលាការហើយកាលពីថ្ងៃទី១៧ខែកញ្ញានេះ ដើម្បីសាកសួរ នឹងអនុវត្តទៅតាមនីតិវិធីច្បាប់។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ គួច សុងទី អាយុ៣៧ឆ្នាំ បញ្ជាក់ថា សូមគោរពជូនលោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌសុំប្តឹងឈ្មោះ ខេង មុន្នីរស្មី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ...








