លោក ហ៊ុន ម៉ានី ដឹកនាំគ្រូពេទ្យ ចុះព្យាបាល និងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋស្រុកពាមជរ ខេត្តព្រៃវែង
ព្រៃវែង៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិតិ្តយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកផ្ទាល់ ចំនួន៦៤៥នាក់ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ចែកឱសថដោយឥតគិតថ្លៃ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១១,០១៨នាក់ ស្ថិតអនុវិទ្យាល័យព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។
ក្នុងនាមប្រធានកិតិ្តយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សូមថ្លែងអំណរគុណជូនចំពោះអាជ្ញាធរពាក់ព័ន្ធ និងថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ខ្ពស់ និងចុះកៀកកិតស្និទជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
សកម្មភាពថ្ងៃនេះ គឺមានគ្រូពេទ្យស្ម័គ្រចិត្តមកពីរាជធានីភ្នំពេញ ចំនួនជាង៣...








