រដ្ឋមន្រ្តីក្រសួងកសិកម្ម ជិះឧទ្ធម្ភាគចក្រពិនិត្យស្ថានភាពផ្ទៃបឹងទន្លេសាបក្នុងខេត្តចំនួន៥
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាគណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប រួមជាមួយនឹងថ្នាក់ដឹកនាំខេត្តជាប់បឹងទន្លេសាប បានធ្វើទស្សនកិច្ចស្វែងយល់ពីស្ថានភាពបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តទាំង៥ រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ បាត់ដំបង និងខេត្តសៀមរាប តាមឧទ្ធម្ភាគចក្រ កាលពីថ្ងៃថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។
ក្នុងដំណើរទស្សនកិច្ចពីលើអាកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា, អភិបាលខេត្តបាត់ដំបង លោក សុខ លូ, អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ, អភិបាលរងខេត្តកំពង់ឆ្នាំង លោក ពេជ្រ កែវមុនី, និងអភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង ។
ចំណែកតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមមានលោកនាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ,លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថ...








