ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ផ្ញើសារលិខិត គោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ សម្តេច គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
