ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូនលោក នូវប៉េង ច័ន្ទតារា អភិបាលរងជាអភិបាល ខេត្តកណ្ដាល ស្ដីទី

ក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូនលោក នូវប៉េង ច័ន្ទតារា អភិបាលរងជាអភិបាល ខេត្តកណ្ដាល ស្ដីទី

សង្គម និងកម្សាន្ត
  ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ៣១៩៩ ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពី «ការប្រគល់ភារកិច្ចជា អភិបាលខេត្ត ស្ដីទី នៃគណៈអភិបាល ខេត្តកណ្ដាល»។ នៅក្នុងសេចក្ដីសម្រេច ប្រការ១ បានគូសបញ្ជាក់ថា « ប្រគល់ភារកិច្ចជូនលោក នូវប៉េង ច័ន្ទតារា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ជាអភិបាលខេត្តស្ដីទី»។ សេចក្ដីប្រកាស ខាងលើ ក្រសួងមហាផ្ទៃ ពុំបានបញ្ជាក់អំពីមូលហេតុលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានបញ្ហាអ្វីនោះទេ។ ក៍ប៉ុន្តែបើយោងតាមប្រភពក្រៅផ្លូវការមួយបានបង្ហើបប្រាប់ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ថា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានជំងឺជាទម្ងន់ កំពុងសម្រាកសង្គ្រោះបន្ទាន់ ព្យាបាលជំងឺគាំងបេះដូង នៅប្រទេសថៃ អស់រយៈបីថ្ងៃ មកហើយ។ ប្រភពបន្តទៀតថា កាលពីបីថ្ងៃមុនលោក គង់ សោភ័ណ្ឌ ជំងឺបេះដូងបានធ្វើទុកបណ្ដាលឱ្យគាត់ដួល តែត្រូវបានគេជួយសង្រ្គោះ...
តែងតាំង លោក កង វណ្ណារ៉ូ ជាទីប្រឹក្សាជាន់ខ្ពស់ របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍

តែងតាំង លោក កង វណ្ណារ៉ូ ជាទីប្រឹក្សាជាន់ខ្ពស់ របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសតែងតាំងជា ទីប្រឹក្សាជាន់ខ្ពស់ពេញសិទ្ធ របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍(សសយកសអ-CYEAD) ។ នេះយោងតាមសេចក្តីសម្រេច ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ (ស ស យ ក ស​ អ)។ សូមបញ្ជាក់ថា នៅរសៀលទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោក ឧកញ៉ា ហុង ឆេងឈុន ជាប្រធាន និង ក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍(សសយកសអ-CYEAD) បានបេីកកិច្ចប្រជុំស្តីពីការបូកសរុបកិច្ចការងារ ព្រមទាំងប្រកាសតែងតាំង និងទទួលស្គាល់ ឯកឧត្តម កង វណ្ណារ៉ូ ជាទីប្រឹក្សាជាន់ខ្ពស់ពេញសិទ្ធ របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍។    ...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៣) នៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុត ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេស​ឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ សូមបញ្ជាក់ថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែ...
​ក្នុងសប្តាហ៍នេះកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលង នៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម

​ក្នុងសប្តាហ៍នេះកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលង នៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលង នៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យម ។ នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះថ្ងៃទទី២០ ខែមិថុនា ឆ្នាំ២០២៣ ។...
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  បានអនុម័តទទួល យកសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីពិនិត្យ សិក្សា ក្រោយមានការស្នើឡើង ដោយរាជរដ្ឋាភិបាល ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធន កម្មច្បាប់បោះឆ្នោត គឺត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ សម្រេចប្រគល់ជូន ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍​ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ។ សេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានរាជរដ្ឋាភិបាលធ្វើឡើង កាលពីពេល ថ្មីៗនេះ ដើម្បីការពារបរិយាសបោះឆ្នោតឱ្យដំណើរការទៅដោយរលូន តាមបែបលទ្ធិប្រជាធិបតេយ្យ ជាពិ សេសច្បាប់នេះ មានគោលដៅដាក់ទោសចំព...
សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨

សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨។ សេចក្ដីព្រាងគោលនយោបាយនេះមានចក្ខុវិស័យ "អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក" និងមានគោលបំណង "អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុ...
សម្ដេចក្រឡាហោម ស ខេង ៖ ចូលរួមប្រជុំជាមួយគណៈកម្មការជំនាញនៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

សម្ដេចក្រឡាហោម ស ខេង ៖ ចូលរួមប្រជុំជាមួយគណៈកម្មការជំនាញនៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅវិមានព្រឹទ្ធសភា។ តំណាងអន្តរគណៈកម្មការជំនាញនៃព្រឹទ្ធសភា ដឹកនាំដោយ លោក សុខ ឥសាន ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា (គណៈកម្មការទី៤)។ កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានរដ្ឋសភាអនុម័ត និងបញ្ជូនមកស្ថាប័នព្រឹទ្ធសភាកាលពីពេលថ្មីៗនេះ។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាឱ្យមានវិធាននិងនីតិវិធីច្បាស់លាស់ទាក់ទង ទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុ...
លោក ហ៊ុន ម៉ានី ដឹកនាំគ្រូពេទ្យ ចុះព្យាបាល និងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋស្រុកពាមជរ ខេត្តព្រៃវែង

លោក ហ៊ុន ម៉ានី ដឹកនាំគ្រូពេទ្យ ចុះព្យាបាល និងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋស្រុកពាមជរ ខេត្តព្រៃវែង

សង្គម និងកម្សាន្ត
ព្រៃវែង៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានកិតិ្តយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកផ្ទាល់ ចំនួន៦៤៥នាក់ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ចែកឱសថដោយឥតគិតថ្លៃ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១១,០១៨នាក់ ស្ថិតអនុវិទ្យាល័យព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។ ក្នុងនាមប្រធានកិតិ្តយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សូមថ្លែងអំណរគុណជូនចំពោះអាជ្ញាធរពាក់ព័ន្ធ និងថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ខ្ពស់ និងចុះកៀកកិតស្និទជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ សកម្មភាពថ្ងៃនេះ គឺមានគ្រូពេទ្យស្ម័គ្រចិត្តមកពីរាជធានីភ្នំពេញ ចំនួនជាង៣...
សម្តេចតេជោ ៖ អំណរគុណជប៉ុន បារាំង និងអឺរ៉ុប ដែលបានជួយកម្ពុជាក្នុងដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង

សម្តេចតេជោ ៖ អំណរគុណជប៉ុន បារាំង និងអឺរ៉ុប ដែលបានជួយកម្ពុជាក្នុងដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ និងមានមោទនភាពចំពោះសមិទ្ធផលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សម្តេចតេជោ បានថ្លែងអំណរគុណជប៉ុន បារាំង និងអឺរ៉ុប ដែលបានជួយកម្ពុជាក្នុងដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងក្រុងតាខ្មៅ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។        ...
សម្តេចតេជោ៖ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

សម្តេចតេជោ៖ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះពេលនេះ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ តែតម្រូវការទឹកស្អាត នឹងកើនឡើងជាបន្តបន្ទាប់តាមរយៈកំណើនប្រជាជន, កំណើនលំនៅឋាន និងរោងចក្រសហគ្រាស ក្រុមហ៊ុនជាដើម។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការធ្វើទំនើបកម្មអាងប្រព្រឹត្តកម្មទឹកស្អាតត្រូវបានធ្វើឡើងជាជំហានៗ ដោយទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងទី២ មានសមត្ថភាពផលិត ១៩៥.០០០ម៉ែត្រក្នុងមួយថ្ងៃ និងគម្រោងទី៣ នឹងមានសមត្ថភាពផលិតទឹកបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់នៅជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្តេចតេជោ បានប្រកាសអំពាវនាវដល់ទី...