ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចាប់បានឈើប្រណិតជាច្រើនម៉ែត្រគូប ដែលក្រុមឈ្មួញលាក់ទុកក្នុងព្រៃត្រៀមដឹកទៅវៀតណាម

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចាប់បានឈើប្រណិតជាច្រើនម៉ែត្រគូប ដែលក្រុមឈ្មួញលាក់ទុកក្នុងព្រៃត្រៀមដឹកទៅវៀតណាម

សង្គម និងកម្សាន្ត
  មណ្ឌលគិរី៖ ឈើប្រណិតជាច្រើនម៉ែត្រគូប ដែលក្រុមឈ្មួញប្រមូលលាក់ទុកក្នុងព្រៃត្រៀមដឹកជញ្ជូនទៅប្រទេសវៀតណាម ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយលោក យូរ ប៊ុនស្រៀង សហការណ៍ជាមួយប្រធានស្នាក់ការប្រចាំការនៅខេត្តមណ្ឌលគិរី និងកម្លាំងជំនាញពាក់ព័ន្ធកម្លាំងបានចុះប្រមូលដឹកជញ្ជូនយកប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការបន្ត។ ការបង្ក្រាបបទល្មើសនោះធ្វើឡើងនៅវេលាម៉ោង ២០៖៣០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ចំណុច ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជំនួញឈើប្រណិតនោះមានក្រុមឈ្មួញតែងរកស៊ីដឹកជញ្ជូនដោយលួចលាក់លើដងផ្លូវក្នុងចំណុចភូមិសាស្រ្តខាងលើ។ ជាក់ស្តែងនៅយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ លោក យូរ ប៊ុនស្រៀង ដឹកនាំកម្លាំង សហការជាមួយជំនាញពាក់ព័ន្ធចុះបង្ក្រាបបានតែម្តង។ ការបង្ក្រាបនោះកម្លាំងជំនាញបានប្រមូលដឹកជញ្ជូនឈើប្រណិតទាំងនោះជាវត្ថុតាងទា...
មេដឹកនាំគណបក្ស មូវ ហ្វ វើតដ (MFP)បានលក់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយiTV ដើម្បីក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ

មេដឹកនាំគណបក្ស មូវ ហ្វ វើតដ (MFP)បានលក់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយiTV ដើម្បីក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ

សង្គម និងកម្សាន្ត
  ថៃ ៖  លោក ពីតា លឹមចារឿនរ៉ាត់ (Pita Limjaroenrat)មេដឹកនាំគណបក្ស មូវ ហ្វ វើតដ (MFP) ត្រូវបានគេរាយការណ៍ថា បានលក់ភាគហ៊ុនដែលលោកបានកាន់កាប់ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយក្នុងក្តីសង្ឃឹមថា នឹងរក្សាការប៉ុនប៉ង ដើម្បីក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ។ តាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុនត្រូវបានលក់ ក្រោយពេលដែលលោកបានដាក់ពាក្យឈរឈ្មោះក្នុងការបោះឆ្នោតថ្ងៃទី ១៤ ឧសភា ដូច្នេះ លោកពីតា ប្រហែលជានៅតែត្រូវបានដកហូតសិទ្ធិ ដោយសារការបំពានច្បាប់បោះឆ្នោត។ លោក រួងក្រៃ ឡេគីត វឌ្ឍតាណា (Ruangkrai Leekitwattana) សកម្មជននយោបាយ គឺបានដាក់ញត្តិទៅគណៈកម្មការរៀបចំការបោះឆ្នោត (EC) ឱ្យស៊ើបអង្កេតលោក ពីតា ជុំវិញភាគហ៊ុនដែលលោកកាន់កាប់ក្នុងប្រព័ន្ធផ្សព្វផ្សាយ iTV កាលពីថ្ងៃទី ១០ ឧសភា។ កាលពីថ្ងៃច័ន្ទ លោកបាននិយាយថា លោកនឹងស្នើឱ្យ EC បញ្ជាក...
សម្ដេចក្រឡាហោម៖ កម្លាំងប្រជាការពារកាន់តែសកម្មក្នុងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានជាមួយអាជ្ញាធរ

សម្ដេចក្រឡាហោម៖ កម្លាំងប្រជាការពារកាន់តែសកម្មក្នុងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានជាមួយអាជ្ញាធរ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្ដីព្រាង វិធានការទូទៅស្ដីពីការកសាងចលនាប្រជាការពារ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ឆ្លងតាមរយៈការរៀបចំប្រជាការពារតាំងពីឆ្នាំ១៩៩៩ រហូតដល់ពេលនេះ កម្លាំងប្រជាការពារកាន់តែចូលរួមបានសកម្មក្នុងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។ សម្ដេច បានរម្លឹកថានៅឆ្នាំ២០១៣ កម្លាំងប្រជាការពារ បានចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងចលនាបដិវត្តន៍ពណ៌ ក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងរួមចំណែកការពារសន្តិសុខបោះឆ្នោត បានយ៉ាងល្អប្រសើរផងដែរ។ លោក សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ថា ចលនាប្រជាការពារត្រូវបានក្រសួងមហាផ្ទៃ រៀបចំឡើងតាមរយៈ គម្រោងចាត់តាំងចលនា...
មនុស្សជាង ៣០ នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសកៀហ្ស៊ីស៊ីស្ថាន​ដោយប្រកាន់ថា បានរៀបចំផែនការធ្វើរដ្ឋប្រហារ 

មនុស្សជាង ៣០ នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសកៀហ្ស៊ីស៊ីស្ថាន​ដោយប្រកាន់ថា បានរៀបចំផែនការធ្វើរដ្ឋប្រហារ 

សង្គម និងកម្សាន្ត
  ប្រភពព័ត៌មានពីសេវាសន្តិសុខជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សជាង ៣០ នាក់ ដែលត្រូវបានចោទប្រកាន់ថា បានរៀបចំផែនការធ្វើរដ្ឋប្រហារ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន នេះយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP។   ទីភ្នាក់ងារសន្តិសុខរដ្ឋ GKNB បានឲ្យដឹងថា ខ្លួនបានបង្ក្រាបការរៀបចំ របស់មនុស្សមួយក្រុម ដែលគ្រោងរៀបចំកុប្បកម្ម “ដើម្បីដណ្តើមអំណាចដោយកម្លាំង” ដោយបន្ថែមថាមនុស្សជាង ៣០ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ។   ការចាប់ខ្លួននេះកើតឡើង តែប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ដោយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ក្នុងអំឡុងពេលដែលប្រធានាធិបតីលោក Sadyr Japarov បានសន្យាថា “ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយសហភាពអឺរ៉ុប” ។ ខណៈពេលដែលប្រទេសសំបូរ ទៅដោយភ្នំមួយនេះ ទទួលបានសេរីភាពសារព័ត៌មាន និងពហុនិយមនយោបាយ...
ក.ប.ប.ផ្សព្វផ្សាយ «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ 

ក.ប.ប.ផ្សព្វផ្សាយ «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ 

សង្គម និងកម្សាន្ត
កំពង់ចាម៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ»កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម។ ក្រោមអធិបតីភាពលោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ទ្បោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី សេង ដាលីន ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍វិស័យឯកជន GIZ។ សមាសភាពចូលរួមក្នុងសិក្ខាសាលានេះមានការចូលរួមពីអាជីវករក្នុងខេត្តកំពង់ចាម សភាពាណិជ្ជកម្មកម្ពុជាខេត្តកំពង់...
សម្តេចនរោត្តម សីហមុនី ត្រាស់បង្គាប់ផ្ដល់គោរមងារ ជូនលោកហួន លីមីង លោក​ហុង ឆេងឈុន និងលោកកែវ ចំរ៉ុង ជា «ឧកញ៉ា»

សម្តេចនរោត្តម សីហមុនី ត្រាស់បង្គាប់ផ្ដល់គោរមងារ ជូនលោកហួន លីមីង លោក​ហុង ឆេងឈុន និងលោកកែវ ចំរ៉ុង ជា «ឧកញ៉ា»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកហួន លីមីង លោក​ហុង ឆេងឈុន និងលោកកែវ ចំរ៉ុង ត្រូវបានព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា»។ នេះយោងតាមព្រះរាជក្រឹត្យ​ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជា ៖ ជម្រុញ​នឹងលើកទឹកចិត្តឱ្យមានការចម្រុះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ

សម្តេចតេជា ៖ ជម្រុញ​នឹងលើកទឹកចិត្តឱ្យមានការចម្រុះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា បានតណែនាំឱ្យមានការយកចិត្តទុកដាក់ក្នុងការអនុវត្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់ប្រជាពលរដ្ឋឱ្យបានច្រើន នេះគឺជារឿងល្អក្នុងការដោះស្រាយបញ្ហាវិវាទមួយចំនួននៅថ្នាក់មូលដ្ឋាន និងវិវាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋជាដើម ដោយមិនបាច់ឡើងដល់តុលាការ។ សម្តេចតេជា បានលើកទឹកចិត្តឱ្យមានការចម្រុះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីមន្រ្ដីយុត្តិធម៌ មេធាវី និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជៀសវាងបញ្ហា ឬវិវាទនោះឈានទៅដល់តុលាការ ឬឈានទៅដល់ការប្រឈមផ្សេងៗទៀត ហើយការកាត់ក្ដីនេះត្រូវធ្វើម៉េចត្រូវប្រកាន់ភ្ជាប់នូវយុត្តិធម៌ មិនត្រូវឱ្យមានពាក្យថា ឱ្យតែអ្នកមានគឺឈ្នះ អ្នកក្រចាញ់នោះទេ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំបែបនេះក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” និង “ពិធីប្រគ...
សម្តេចតេជោ៖ បញ្ជាដល់អភិបាលខេត្ត ទាំងអស់ត្រូវទប់ស្កាត់ឱ្យបានពីការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់

សម្តេចតេជោ៖ បញ្ជាដល់អភិបាលខេត្ត ទាំងអស់ត្រូវទប់ស្កាត់ឱ្យបានពីការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់បណ្ដាអភិបាលខេត្ត និងអាជ្ញាធរតាមខេត្តទាំងអស់ត្រូវទប់ស្កាត់ឱ្យបានពីការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់នៅតាមខេត្តរបស់ខ្លួន ខណៈនាពេលកន្លងទៅមានក្រុមមេខ្យល់បានបង្កើតក្រុមមនុស្សទៅទន្រ្ទានដីឯកជន និងដីរបស់រដ្ឋ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងបែបនេះ ក្នុងពិធីសម្ពោធអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” និង “ប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃទី៦​ខែមិថុនា​នេះ។ សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹងថា នរណានៅពីក្រោយក្នុងការដឹកនាំពលរដ្ឋទៅកាប់រុករាន ទន្រ្ទានដីរដ្ឋ និងដីឯកជននេះរួចហើយ។ សម្ដេចណែនាំទៅដល់ មន្រ្ដីរាជការ បើសិនមានការពាក់ព័ន្ធត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះបើរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអនុវត្តច្បាប់ដោយមិនលើកលែងឡើយ​...
​ពី​ថ្ងៃ​ទី​៧ ដល់​​ទី​១៣ ខែមិថុនា នេះ កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ)  គួប​ផ្សំ និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ

​ពី​ថ្ងៃ​ទី​៧ ដល់​​ទី​១៣ ខែមិថុនា នេះ កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ)  គួប​ផ្សំ និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បានជូនដំណឹងថា ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៣  ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូស​បន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម គួប​ផ្សំ និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។ នេះយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង​ធនធានទឹក និង​ឧតុនិយម​ នៅថ្ងៃទី៦​ខែមិថុនា នេះ ។ ​សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម​៖...
សម្ដេចតេជោ៖ បើមិនបង្កើតឲ្យមានសាលាឧទ្ធរណ៍តាមខេត្ត ប្រហែលជាសំណុំរឿងកកស្ទះ នៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ

សម្ដេចតេជោ៖ បើមិនបង្កើតឲ្យមានសាលាឧទ្ធរណ៍តាមខេត្ត ប្រហែលជាសំណុំរឿងកកស្ទះ នៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានថ្លែងថា បើសិនមិនបង្កើតឲ្យមានសាលាឧទ្ធរណ៍ នៅតាមភូមិភាគនោះទេ ប្រហែលជាសំណុំរឿងកកស្ទះ នៅតាមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។   សម្ដេចតេជោ មានប្រសាសន៍ឲ្យដឹងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ កម្ពុជាចំនួន ១៨៣៥នាក់ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។ សម្ដេចតេជោបានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់៩៩ភាគរយរស់ មិនធ្វើកំណែទម្រង់ ៩៩ភាគរយស្លាប់ ដូច្នេះអ្វីៗកុំនៅទ្រឹងមួយកន្លែង ត្រូវដើរឲ្យទាន់សារភាពការណ៍។   សម្ដេចបានបញ្ជាក់ថា «សព្វថ្ងៃកិច្ចការតុលាការរបស់យើង ត្រូវការកែទម្រង់ជាបន្ដទៀត។ វាជាការល្អហើយក្នុងរយៈពេលកន្លងទៅនេះ យើងបានផ្ដួចផ្ដើមបង្កើត ឲ្យមាន...