ប្រជាពលរដ្ឋនៅភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងអាជ្ញាធរភូមិ-ឃុំ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ខណៈរឿងដីចំណីផ្លូវសម្រាប់ប្រើប្រាស់រួម មិនដោះស្រាយគ្នា បែរជាអាងទឹកលុយ និងអាងខ្នងប្អូនជាប៉ូលិសជានាយរងពន្ធនាគារខេត្តព្រៃវែង ទើប លោក ជុំ សុខុន និងប្រពន្ធ ហ៊ានប្តឹងលោក ម៉េត ឈុន ជាអ្នកភូមិជាមួយគ្នាទៅតុលាការ។
កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១ លោក ជុំ សុខុន និងប្រពន្ធ ឈ្មោះ ម៉ិត ផល្លា បានដាក់ពាក្យបណ្តឹងទៅសាលាឃុំជាច ប្តឹងលោក ម៉េត ឈុន អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ គង់ ណុន អាយុ៥០ឆ្នាំនិងកូនឈ្មោះ ឈុន ជាថា ពីបទ«គំរាមរារាំងនិងបំផ្លាញកម្មសិទ្ធិឯកជន» និងសងជំងឺចិត្តចំនួន ៦លានរៀលគត់។
ពាក្យបណ្តឹងខាងលើនេះត្រូវបានប្រជាពលរដ្ឋនៅភូមិដូនដោក និងមន្រ្តីក្រុមប្រឹក្សាឃុំជាច អស់សំណើច ដោយពួកគាត់រំលឹកថា«បើខ្លួនឯងទំពានដីគេ!គេមិនទាន់ទាំងប្តឹងផង តែមានពលរដ្ឋខ្លះប្តឹងដែរ រឿងដើរកាងបោះបង្គោលព្រំលើដីគេដូចជានៅដីព្រៃ ជាប់ត្រពាំងវាល...