ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្ត

ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្ត

សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃពុធថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះបានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅការងារអនុវត្តបន្ត។ កម្មវិធីនេះក្រោមការដឹកនាំសម្របសម្រួលពី ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។ របៀបវារៈនៃកិច្ចប្រជុំប្រចាំខែសីហា រួមមាន៖ ១. ស្ថានភាពទូទៅនៃការត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតទំនិញ ក្នុងស្ថានភាពចាំបាច់ចំពោះមុខ ធានាការពារអ្នកប្រើប្រាស់ និងសមធម៌នៃការធ្វើពាណិជ្ជកម្ម ២. របាយការណ៍វឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការហាឡាល ពាក់ព័ន្ធនឹងការប្រើប្រាស់ស្លាកសញ្ញា និងការចុះបញ្ជីហាឡាល, ការងារវ...
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំសម្របសម្រួលក្រុមហ៊ុនទិញលក់ ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង នៅក្នុងខេត្តប៉ៃលិន

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំសម្របសម្រួលក្រុមហ៊ុនទិញលក់ ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង នៅក្នុងខេត្តប៉ៃលិន

សង្គម និងកម្សាន្ត
ប៉ៃលិន: ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. ជាអ្នកប្រមូលទិញកសិផល រួមមាន ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង ទៅប្រទេសវៀតណាមនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះបានជួបជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងទីលានសម្ងួតពោត ដំឡូង គ្រាប់ស្វាយចន្ទី (សៃឡូ) ចំនួន ៤ ទីតាំង នៅក្នុងខេត្តប៉ៃលិន។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. គ្រោងបញ្ជារទិញគ្រាប់ពោតក្រហម ចំនួន ៥០០,០០០តោន, ដំឡូងមី (បកសំបក និងកាប់ដោយដៃ) ចំនួន ៣០,០០០តោន, គ្រាប់ស្វាយចន្ទី ២,០០០តោន និងគ្រាប់សណ្ដែកសៀងចំនួន ២,០០០តោន ក្នុងមួយឆ្នាំ។ ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែន...
ឯកឧត្តមបណ្ឌិត កៅ ថា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវ ស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB”

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវ ស្តីពី “Linkages of Green Finance to Cambodian Sustainable Development Goals: The Contribution of ARDB” នារសៀលថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥។ សិក្ខាសាលានេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្តល់បទបង្ហាញពីសេចក្តីព្រាងរបាយការណ៍ស្រាវជ្រាវ សំដៅស្នើសុំយោបល់ដើម្បីធ្វើឱ្យការវិភាគ និងការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ កាន់តែមានគុណភាព និងអនុលោមតាមស្តង់ដារនៃការបោះផ្សាយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងសមាជិកក្រុមការងារស្រាវជ្រាវ ដែលមានវត្តមានក្នុងសិក្ខាសាលាឱ្យបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពស្រាវជ្រាវ និងចូលរួមឱ្យបានកាន់តែសកម្មក្នុងកិច្ចការនេះតាមលទ្ធភាពដ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សព្វផ្សាយ «ទស្សនវិស័យមុខរបរ និងការងារ» ដែលជាត្រីវិស័យនាំផ្លូវយុវជនដើម្បីស្វែងរកការងារ និងត្រៀមខ្លួនចូលទីផ្សារការងារ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សព្វផ្សាយ «ទស្សនវិស័យមុខរបរ និងការងារ» ដែលជាត្រីវិស័យនាំផ្លូវយុវជនដើម្បីស្វែងរកការងារ និងត្រៀមខ្លួនចូលទីផ្សារការងារ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញ​ជាអធិបតីដ៏​ខ្ពង់ខ្ពស់ក្នុង​ពិធីបើកសិ​ក្ខាសាលាផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ(Occupational Outlook) ឆមាសទី២ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយពីតម្រូវការជំនាញ និងការងារសម្រាប់យុវជន ដោយ​បាន​បញ្ចូលបន្ថែមព័ត៌មានទាក់ទងនឹងតម្រូវការ គុណវុឌ្ឍិ និងជំនាញ សម្រាប់ជាត្រីវិស័យនាំផ្លូវយុវជនដែលស្វែងរកការងារដំបូង ក្នុងការជ្រើសរើស​មុខរបរដែល​មានតម្រូវការខ្ពស់​នៅក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ទស្សនវិស័យមុខរបរ និងការងារនេះ ត្រូវបានប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដូចជា ការប្រមូលទិន្នន័យ​តម្រូវការ​ងារ​ពីក្រុម​ហ៊ុន និងគ្រឹះស្ថាន ទិន្នន័យពីទីភ្ជាក់ងារជាតិមុខរបរ និងការងារ(NEA) និងទិន្នន័យតម្រូវការកម្លាំងពលកម្មដែលក្រុមហ៊ុន និងគ្រឹះស្ថាន​គ្រោ...
បែកធ្លាយរឿងសាច់បង្កកនិងទំនិញថៃគេចលួចនាំចូលកម្ពុជា ក្បែរច្រកតំបន់ម៉ាឡៃ តត្រូវបានបង្ក្រាប តែមេការិយាល័យគយ​ម៉ាឡៃ លោក​ ភិម ចំណាន​ ​មិនចូលរួម ក្នុងការបង្រាបទៅវិញ ?

បែកធ្លាយរឿងសាច់បង្កកនិងទំនិញថៃគេចលួចនាំចូលកម្ពុជា ក្បែរច្រកតំបន់ម៉ាឡៃ តត្រូវបានបង្ក្រាប តែមេការិយាល័យគយ​ម៉ាឡៃ លោក​ ភិម ចំណាន​ ​មិនចូលរួម ក្នុងការបង្រាបទៅវិញ ?

សង្គម និងកម្សាន្ត
បន្ទាយមានជ័យ ៖ ករណីឈ្មួញរត់ពន្ធសាច់បង្កកនិងទំនិញនាំចូលពីប្រទេសថៃ ឆ្លងអូរព្រំដែនខាងជើង​ក្បែរប៉ុស្តិ៍​ ច្រកតំបន់ម៉ាឡៃ ចំណុច ភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ ត្រូវបានអាជ្ញាធរសមត្ថកិច្ចចម្រុះចុះបង្រ្កាប និង ឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ទីតាំងម្នាក់និងរថយន្តមួយគ្រឿងម៉ាកស៊ីណាពណ៌.ស.ពាក់ស្លាកលេខភ្នំពេញ 2AS 1251​ នៅព្រឹក​ម៉ោង​ ០៧: ១០នាទី​ ថ្ងៃទី​ ២២ ខែ​ សីហា​ឆ្នាំ​២០២៥​នោះ ក៏ស្រាប់តែមានការបែកធ្លាយថា ​លោក​ ភិម ចំណាន​ ​មេការិយាល័យគយ និងរដ្ឋាករស្រុក​ម៉ាឡៃ មិនចូលរួមសហការ​ក្នុងការបង្រាបទៅវិញ បង្កការសង្ស័យពីមហាជនក្នុងរឿងនេះយ៉ាងខ្លាំង។ សមត្ថកិច្ចបានអោយដឹងថា​ ការចុះបង្ក្រាបទីតាំងមួយកន្លែងនេះ​ ដឹកនាំ​កម្លាំងដោយ​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបងខេត្តបន្ទាយមានជ័យ​ បានចុះបង្រ្កាបករណី​ នាំទំនិញ​គេចពន្ធនិងសាច់បង្កក​ ពីប្រទ...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.)បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការអនុវត្តកាតព្វកិច្ចជាក់ស្ដែងរបស់បុគ្គលរាយការណ៍ក្រោមច្បាប់ស្តីពីការប្រឆាំងការសម្អាត

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.)បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការអនុវត្តកាតព្វកិច្ចជាក់ស្ដែងរបស់បុគ្គលរាយការណ៍ក្រោមច្បាប់ស្តីពីការប្រឆាំងការសម្អាត

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) នៅថ្ងៃអង្គារថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះបានរៀបចំ “កម្មវិធីបណ្តុះបណ្តាលស្តីពីការអនុវត្តកាតព្វកិច្ចជាក់ស្ដែងរបស់បុគ្គលរាយការណ៍ក្រោមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” នៅក្នុងវិស័យល្បែងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីជំនាញរបស់ គ.ល.ក, តំណាងក្រសួងយុត្តិធម៌, តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងអភិបាលក្រុមហ៊ុន, នាយកគ្រប់គ្រងទូទៅ, មន្ត្រីប្រតិបត្តិ មកពីក្រុមហ៊ុនកាស៊ីណូចំនួន ១៩ សរុបចំនួន ៤៨រូប។...
ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមជា​ភ្ញៀវកិត្តិយសក្នុង​កម្មវិធីជួបជុំ​អតីត​និស្សិត​ខ្មែរ​សិក្សានៅ​សាធារណរដ្ឋកូរ៉េឆ្នាំ២០២៥ ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េកម្ពុជា

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមជា​ភ្ញៀវកិត្តិយសក្នុង​កម្មវិធីជួបជុំ​អតីត​និស្សិត​ខ្មែរ​សិក្សានៅ​សាធារណរដ្ឋកូរ៉េឆ្នាំ២០២៥ ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ: ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជា​ភ្ញៀវកិត្តិយសក្នុង​កម្មវិធីជួបជុំ​អតីត​និស្សិត​ខ្មែរ​សិក្សានៅ​សាធារណរដ្ឋកូរ៉េឆ្នាំ២០២៥ ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ Sun & Moon Riverside Hotel នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលជាកម្មវិធីបង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្ត និងការយកចិត្ត​ទុកដាក់ខ្ពស់​របស់​រដ្ឋា​ភិបាល​នៃសាធារណរដ្ឋកូរ៉េក្នុងការបន្តលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា៕ #MLVT #HENGSour...
បេក្ខជនវ័យចំណាស់ម្នាក់ ឈ្មោះ ឃឹម សាវ៉ាន  ទើបតែបកភ្នែក លើកតុអង្គុយមកមុខក្តារខៀន

បេក្ខជនវ័យចំណាស់ម្នាក់ ឈ្មោះ ឃឹម សាវ៉ាន ទើបតែបកភ្នែក លើកតុអង្គុយមកមុខក្តារខៀន

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ បេក្ខជនវ័យចំណាស់ម្នាក់ ឈ្មោះ ឃឹម សាវ៉ាន ភេទប្រុស មានលេខតុ២៣០ នៅបន្ទប់លេខ១០ ក្នុងមណ្ឌលអនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ បានស្នើសុំលើកតុមកខាងមុខក្តាខៀន ដោយសារភ្នែកទើបបក ហើយមើលមិនសូវច្បាស់ ។ ចំពោះសំណើរនេះ លោកប្រធានអប្បមាទ និងប្រធានមណ្ឌល ក៏អនុញ្ញាត ៕
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥និងឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ដែលបានផ្ដល់កិត្តិយសជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៤

ភ្នំពេញ:ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥ និងឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្ដល់កិត្តិយសជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥។ សូមគោរពជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកជំទាវ សូមជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។...
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥និងឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

ភ្នំពេញ: ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥ និងឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានផ្ដល់កិត្តិយសជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥។ សូមគោរពជូនពរ លោកជំទាវ និងឯកឧត្តម សូមជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។...