ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា អំពាវនាវដល់សមាជិករួមគ្នាជាផ្លុងមួយ ពង្រីកវិសាលភាពស្រូវ ដើម្បីផ្តល់ផលចំណេញដល់កសិករ
(ភ្នំពេញ)៖ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់សមាជិក សហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ រួមគ្នាជាផ្លុងមួយ ពង្រីកវិសាលភាពស្រូវ ដើម្បីចំណេញដល់កសិករកម្ពុជា ខណៈរយៈពេល៣៦ខែនៃអាណត្តិទី៤ សហព័ន្ធស្រូវអង្ករកម្ពុជា នាំចេញអង្ករសរុប ចំនួន ១ ៧២៨ ៤១៧តោន ដែលគិតជាទឹកប្រាក់ចំនួន ១ ២៦៧.៤០លានដុល្លារអាម៉េរិក។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា សុង សារ៉ន អញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ នៃ «យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» និង «កម្មវិធីមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) អាណត្តិទី៥»។
ឧកញ៉ា សុង សារ៉ន បានបញ្ជាក់យ៉ាងដូច្នេះថា «រយៈពេល៣ឆ្នាំមកនេះ មានការរីកច...








